18/08/2025 - 14:25

អង្គ​ការ​ បុគ្គ​ល អាច​ជ្រើស​រើស​ចុះ​បញ្ជី​យាន​យន្ត​នៅ​នគរ​បាល​ឃុំ​ សង្កាត់​ចំ​ណុះ​ខេត្ត​ ក្រុង​កន្លែង​ស្នាក់​នៅ​ 

សា​រា​ចរ​លេខ​ ៥១/​២០២៥​/TT-BCA របស់​ក្រ​សួង​នគរ​បាល​ធ្វើ​វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​សា​រា​ចរ​លេខ​ ៧៩/​២០២៤​/TT-BCA បាន​កំ​ណត់​អំ​ពី​ការ​ផ្តល់​និង​ដក​ហូត​វិញ្ញា​បន​បត្រ​ ចុះ​បញ្ជី​យាន​យន្ត​ ផ្លាក​លេខ​យាន​យន្ត​ម៉ូតូ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ ឆ្នាំ​២០២៥។​

ប្រ​ជា​ជន​មក​ចុះ​បញ្ជី​ផ្លាក​លេខ​យាន​យន្ត​នៅ​ការិ​យា​ល័យ​ប៉ូលិស​ចរាចរណ៍
នគរ​បាល​ទីក្រុង​កឹង​ធើ។

យោង​តាម​នោះ​ អង្គ​ការ​ បុគ្គល​នៅ​ក្នុង​ប្រ​ទេស​អាច​ជ្រើស​រើស​ចុះ​បញ្ជី​យាន​យន្ត​នៅ​ការិ​យា​ល័យ​ប៉ូលិស​ចរា​ចរណ៍​ឬ​នគរ​បាល​ឃុំ​ សង្កាត់​ តំ​បន់​ពិ​សេស​នៅ​ក្នុង​ខេត្ត​ក្រុង​តាម​សេចក្តី​កំ​ណត់។​

ចំ​ពោះ​អង្គ​ការ​ បុគ្គល​ដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​ផ្លាក​លេខ​យាន​យន្ត​ អាច​ជ្រើស​រើស​ចុះ​បញ្ជី​ ផ្តល់​ផ្លាក​លេខ​យាន​យន្ត​ដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​នៅ​ស្ថា​ប័ន​ចុះ​បញ្ជី​យាន​យន្ត​ក្នុង​ខេត្ត​ក្រុង​ដែល​អង្គ​ការ​ បុគ្គល​មាន​ទីស្នាក់​ការ​និង​កន្លែង​ស្នាក់​នៅ​ ឬ​នៅ​ការិ​យាល័យ​ប៉ូលិស​ចរា​ចរណ៍​គ្រប់​គ្រង​ផ្លាក​លេខ​យាន​យន្ត​ដែល​បាន​ដេញ​ថ្លៃ។​ ចំ​ពោះ​យាន​យន្ត​មាន​ប្រ​ភព​ពី​ការ​ដក​ហូត​ ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ការិ​យា​ល័យ​ប៉ូលិស​ចរា​ចរណ៍។​

លោក​ង្វៀង​វុាំង​កាន់​ នៅ​សង្កាត់​កៃ​រុាំង ទីក្រុង​កឹង​ធើ ចែក​រំលែក៖ “ខ្ញុំ​ទើប​ទិញ​ម៉ូតូ​ឱ្យ​កូន​ទៅ​រៀន​ ពេល​ដឹង​ព័ត៌​មាន​ថា​ កន្លែង​ស្នាក់នៅ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​បញ្ជី​យាន​យន្ត​ ខ្ញុំ​បាន​មក​ទីស្នាក់​ការ​នគរ​បាល​សង្កាត់​កៃ​រុាំង​ធ្វើ​បែប​បទ​ ចុះ​បញ្ជី។​ បទ​ប្បញ្ញត្តិ​នេះ​គឺ​សម​ហេតុ​ផល​ ងាយ​ស្រួល​ប្រ​ជា​ជន​មិន​ចាំ​បាច់​ទៅ​ឆ្ងាយ​ កាត់​បន្ថយ​ស្ថាន​ភាព​ហួស​ចំ​ណុះ​នៅ​កន្លែង​តែ​មួយ...”។​

ការ​លុប​ចោល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ក្នុង​ការ​ចុះ​បញ្ជី​យាន​យន្ត​ ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ទំ​នើប​កម្ម​សេវា​រដ្ឋ​ ជួយ​សន្សំ​សំ​ចៃ​ពេល​វេលា​និង​ថវិកា​ធ្វើ​ដំ​ណើរ​ទៅ​មក​រ​បស់​ប្រ​ជា​ជន៕​      

                អត្ថ​បទ​និង​រូប​ថត​៖ ស្វឹង​ដាវ​-មុនី​

ចែករំលែកអត្ថបទ