19/08/2025 - 09:08

រំភើប​ចិត្ត​ជា​មួយ​នឹង​ផ្ទះ​ថ្មី​ 

អនុវត្ត​គោល​នយោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ជួប​លំ​បាក​ និង​ប្ដេជ្ញា​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ឃុំ​ឡុង​ហ៊ីប ខេត្ត​វិញ​ឡុង​ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ ពិនិត្យ​ឡើង​វិញ​គ្រួ​សារ​ដែល​មាន​ផ្ទះ​បណ្ដោះ​អា​សន្ន​នៅ​លើ​ភូមិ​សាស្រ្ត​និង​គ្រួ​សារ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​កាល​ពី​មុន​ តែ​ឥឡូវ​នេះ​ទ្រុឌ​ទ្រោម​ ដើម្បី​បន្ត​បាន​ឧបត្ថម្ភ​សាង​សង់​ថ្មី​និង​ជួស​ជុល។​ ប្រ​ជា​ជន​មាន​ការ​រំភើប​ជា​មួយ​នឹង​ផ្ទះ​ថ្មី​ លំ​នឹង​ចិត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

បង​ស្រី​ថាច់​ធីហុង​ម៉ាយ​ សប្បាយ​រីក​រាយ​ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី។​

លោក​ង្វៀង​ខាញ​ហ្វា ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “អនុវត្ត​ទិស​ដៅ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ នាំ​មក​ក្ដី​រីក​រាយ​ជូន​ប្រ​ជា​ជន​ ពិ​សេស​ គឺ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ ដើម​ឆ្នាំ​ ២០២៥ ឃុំ​បាន​ចង្អុល​ការ​ពិនិត្យ​ឡើង​វិញ​យ៉ាង​ហ្មត់​ចត់​ចំ​ពោះ​គ្រួ​សារ​ដែល​កំ​ពុង​រស់​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​សាស្រ្ត​ ជា​ពិ​សេស​គឺ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​និង​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក។​ ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​ធា​នា​លក្ខណៈ​បើក​ចំ​ហ តម្លា​ភាព​ចំ​មុខ​សញ្ញា​ ជៀស​វាង​ជាន់​គ្នា​ឬ​ចោល​រំលង។​ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​ ឃុំ​មាន​៥៤​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​ត្រូវ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ”។​

ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ឃុំ​ឡុង​ហ៊ីប បាន​បង្កើត​គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម។​ គណៈ​ចង្អុល​ការ​ទទួល​ខុស​ត្រូវ​រៀប​ចំ​ផែន​ការ​ សម្រប​សម្រួល​និង​ត្រួត​ពិនិត្យ​ដំ​ណើរ​ការ​ទាំង​ស្រុង។​ គណៈ​ចង្អុល​ការ​អំ​ពាវ​នាវ​ដល់​កម្មា​ភិបាល​ បក្ខ​ជន​ បុគ្គ​លិក​ កម្ម​ករ​និយោ​ជិត​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ប្រ​ជា​ជន​ក្នុង​ឃុំ​ព្រួត​ដៃ​ចូល​រួម។​ ចលនា​ស្ថា​ប័ន​ អង្គ​ការ​ អង្គ​ភាព​សហ​គមន៍​អា​ជីវ​កម្ម​ សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​គាំ​ទ្រ។​ ពង្រីក​ស្មារតី​ “ជួយ​គ្នា​ក្នុង​គ្រា​ក្រ” លើក​ទឹក​ចិត្ត​គ្រួ​សារ​ដែល​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ ជួយ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ គិត​ជាមធ្យម​ផ្ទះ​មួយ​ខ្នង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៥០ លាន​ដុង​។​

បង​ស្រី​ថាច់​ធីហុង​ម៉ាយ​ នៅ​ភូមិ​ផ្នោ​អំ​ពូង ឃុំ​ឡុង​ហ៊ីប ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​បង្ក​បង្កើន​ផល​ បាន​រដ្ឋ​ឧបត្ថម្ភ​ ៥០ លាន​ដុង​ រួម​នឹង​ប្រាក់​សន្សែ​សន្សំ​ ក៏​សង់​បាន​ផ្ទះ​ថ្មី។​ គ្រួ​សារ​ខ្ញុំ​មាន​សេចក្ដី​រីក​រាយ​យ៉ាង​ក្រៃ​លែង​ រីក​រាយ​បំ​ផុត​គឺ​កូនៗ​បាន​គេង​លក់​ស្កប់​ស្កល់។​ ការ​មាន​ផ្ទះ​ថ្មី​បាន​បង្ក​លក្ខណៈ​សម្រាប់​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​គិត​គូរ​ឱ្យ​កូនៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ”។​

អ្នក​មីង​ថាច់​ធី​ថាន នៅ​ភូមិ​កំ​ពង់​សា​លា​ រីក​រាយ​ឱ្យ​ដឹង៖ “រដ្ឋ​បាន​ឧបត្ថ​ប្រាក់​សង់​ផ្ទះ​តម្លៃ​ ៥០ លាន​ដុង​ ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ ខ្ញុំ​គ្មាន​ប្រាក់​បន្ថែម​ដើម្បី​សង់​ផ្ទះ​ឱ្យ​បាន​ល្អ​ជាង​នេះ​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ រដ្ឋ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​រឹង​មាំ​សម្រាប់​រស់​នៅ​ គឺ​សុភ​មង្គល​ណាស់​ទៅ​ហើយ។​ មាន​ផ្ទះ​រស់​នៅ​សម​រម្យ​ គ្រួ​សារ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ពល​កម្ម​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម”។​

ការ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​របស់​ឃុំ​ឡុង​ហ៊ីប មិន​ត្រឹម​តែ​ផ្ដល់​ទ្រ​នំ​សុខ​ជូន​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ពង្រឹង​និង​ពង្រីក​ផែន​មហា​សាមគ្គី​ទូទាំង​ប្រ​ជា​ជន​ រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​និង​កសាង​ជន​បទ​ថ្មី​ទៀត​ផង​៕​

 សើុង​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ