មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/03/2016 - 08:41

ប្រធានសាខាសមាគមអតីតយុទ្ធជនគំរូ

មក​ដល់​ភូមិ​អូរ​ត្រាវ ឃុំ​ហីវ​ទឺ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ សួរ​រក​ពូ​គី​ម​តឺ ប្រ​ធាន​សា​ខា​ស​មា​គម​អតី​ត​យុទ្ធ​ជន​មា​មីង​នៅ​ទី​នេះ ដឹង​ស្គាល់​គ្រប់​គ្នា ដោយ​សារ​គាត់​បាន​រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ស្រុក និង​ចលនា​ "ស​មា​គម​អតី​ត​យុទ្ធ​ជន ជួយ​គ្នា​កាត់​បន្ថយ​ភាព​ក្រី​ក្រ​និង​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​"។ 

គ្រួសារពូគឹមតឺ។

ឆ្នាំ​១៩​៨៦ ពេល​វិ​ល​ត្រ​ឡប់​មក​ពី​សម​រ​ភូមិ​កម្ពុ​ជា ពូ​គីម​តឺ ជា​យុទ្ធ​ជន​ពិ​ការ​កម្រិត​៣/៤ ដូច្នោះ សុខ​ភាព​និង​សម​ត្ថ​ភាព​ពល​កម្ម​ចុះ​ខ្សោយ​។ ឆ្នាំ​១៩៨៧ ពូ​រៀប​កា​ររួច​បាន​ឪ​ពុក​ម្តាយ​ទាំង​សង​ខាង​ចែក​ដី​ស្រែ​ឲ្យ​៥​កុង​នៅ​ភូមិ​អូរ​ត្រាវ ឃុំ​ហីវ​ទឺ។ ប្តី​ប្រ​ពន្ធ​ពូ ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ស្រែ​ចម្ការ​និង​ចិញ្ចឹម​សត្វ​។ល។ អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ស៊ូ​ទ្រាំ​លំ​បាក ឧស្សា​ហ៍ព្យា​យាម​រៀន​សូត្រ​បទ​​ពិ​សោធន៍ ហើយ​ក្រោយ​ពី​បាន​សន្សែ​សន្សំ​ជា​ច្រើន​ឆ្នាំ គ្រួ​សារ​ពូ​ទិញ​បាន​ដី​ស្រែ​ជាង​៣០​កុង​និង​ចម្ការ​៣​កុង​។ ហេតុ​នោះ ទើប​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​មាន​លក្ខណៈ​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ ចុង​ចប់​ដើម​។

ពូ​គីម​តឺ ឲ្យ​ដឹង​៖ "អា​ស្រ័យ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឺវ​ទឺ អញ្ជើញ​ទៅ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត និង​សិក្សា​ស្វែង​យល់​តាម​រយៈ​សៀវ​ភៅ​កា​សែត វិទ្យុ​។ល។ ដូច្នេះ​ទើប​គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​កូន​៣​នាក់​បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​"។ បច្ចុ​ប្បន្ន កូន​ច្បង​គឹម​តឹម​ក្រោយ​ពី​ប្រ​ឡង​ចប់​យក​សញ្ញា​ប័ត្រ​ផ្នែក​ក​សិ​កម្ម​នៃ​សកល​វិ​ទ្យា​ល័យ​ត្រា​វិញ បច្ចុប្បន្ន​កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ជី​ខេត្ត​សុក​ត្រាំង​។ កូន​ស្រី​បន្ទាប់​គឹម​ធី​ណា​រិន​រៀន​ថ្នាក់​ឧបដ្ឋាក​និង​កូន​ប្រុស​ពៅ​ឈ្មោះ គឹម​តួ​រៀន​ផ្នែក​ក​សិ​កម្ម​នៅ​ស​កល​វិ​ទ្យា​ល័យ​ត្រា​វិញ ទើប​តែ​ចេញ​សា​លា​កំ​ពុង​ស្វែង​រក​ការ​ងារ​ធ្វើ​។ មក​ទល់​នឹង​បច្ចុប្បន្ន គ្រួ​សារ​ពូ​មាន​ដី​ស្រែ​ជិត​៤៨​កុង​និង​ចម្ការ​៣​កុង​ក្រោយ​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច​ស្រេច គ្រួ​សារ​ពូ​នៅ​សល់​ជាង​១៥០​លាន​ដុង​/​ឆ្នាំ។​ ឆ្នាំ​១៩៩៨ ពូ​បាន​ចូល​រួម​ក្នុង​សា​ខា​ស​មា​គម​អតី​ត​យុទ្ធ​ជន​ភូមិ​អូរ​ត្រាវ​។ ពូ​តែង​ធ្វើ​ជា​គំ​រូដោយ​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ស​មា​គម​និង​ចល​នា​ស​មា​ជិក​ក្នុង​ស​មា​គម​ចូល​រួម​បង្កើត​មូល​និ​ធិ​ហ៊ុន​ទុន ដើម្បី​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។

លោក​ថាច់​សល លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​អូរ​ត្រាវ ឲ្យ​ដឹង​៖ " ពូ​គឹម​តឺ នៅ​ទាំង​ធ្វើ​សេ​នា​ធិ​ការ​បាន​ល្អ​ឲ្យ​គណៈ​កម្ម​ការ​ភូមិ​ក្នុង​ការ​សម្រុះ​សម្រួល​វិ​វាទ​តូច​តាច​នៅ​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ ថែម​ទាំងចូល​រួម​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។ អា​ស្រ័យ​ហេតុ​នោះ បាន​រួ​ម​ចំ​ណែក​កាត់​បន្ថយ​ករណី​បំ​ពាន​ច្បាប់​"។  ដោយ​ទង្វើ​ជា​ក់​ស្តែង​របស់​ខ្លួន​ឆ្នាំ​២០០៩ ពូតឺ​មាន​កិត្តិ​យស​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ជូន​ប័ណ្ណ​សរ​សើរ​ពី​ព្រោះ "ស្នា​ដៃ​ក្នុង​ការ​ក​សាង​និង​អភិ​វឌ្ឍ​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​"៕​

លីសៀ - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​សល