26/08/2014 - 09:16

កសិករ​ខេត្ត​បាក​លីវ​ធ្វើ​មាន​ដោយ​សម​ហេតុ​សម​ផល

រយៈ​ពេល​កន្លង ការ​ចល​នា​កសិ​ករ​ផលិត​-​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ត្រូវ​បាន​កសិករ​នៅ​ខេត្ត​បាក​លីវ​ គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង។   ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ដាស់​ភ្ងោក​ឆន្ទៈ ធ្វើ​មាន​ធ្វើ​បាន​ដោយ​សម​ហេតុ​ផល​របស់​កសិ​ករ ។ល។

បង្កង​ឧស្សា​ហកម្ម​ផ្តល់​ផល​លើស​លុប ជួយ​ឲ្យ​គ្រួ​សារ​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​បាក​លីវ​ធ្វើ​មាន​ដោយ សម​ហេតុ​សម​ផល។

លោក​ឡឹម​ហុង​ថាយ នៅ​ឃុំ​វិញ​ត្រាច (ក្រុង​បាក​លីវ) មាន​ដី​ផលិត​កម្ម ចំ​នួន​៨​ហិកតា ក្នុង​នោះ​មាន​ដី​៦,៦​ហិក​តា​ត្រូវ​បាន​គាត់​ជីក​ស្រះ​ចំ​នួន​១៥ ដើម្បី​ចិញ្ចឹម​បង្កង​ឧស្សា​ហកម្ម។ អា​ស្រ័យ​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់ បាន​ច្រើន​វគ្គ និង​ក្តាប់​បច្ចេក​ទេស​បាន​ច្បាស់ ម្ល៉ោះ​ហើយ​រយៈ​ពេល​កន្លង ចំនួន​ស្រះ​ចិញ្ចឹម​បង្កង​ខាង​លើ​បាន​ជួយ​ឲ្យ​លោក​ឡឹម​ហុង​ថាយ​ រក​បាន​ប្រាក់​ចំ​ណេញ​ជាង​១​ពាន់​លាន​ដុង​/​រដូវ។នេះ​មិន​ទាន់​រាប់​បញ្ចូល ទាំង​ប្រភព​ចំ​ណូល​ផ្តើម​ពី​ផ្ទៃ​ដី​ដែល​សេស​ក្រៅ​ពី​នោះ​ ត្រូវ​បាន​លោក

ឡឹម​ហុង​ថាយ​កសាង​ជា​ទម្រង់​រូប​ភាព VACR (ចម្ការ​-​ស្រះ​ទ្រុង​ស្រែ) ផង​ទេ។ លោក​ឡឹម​ហុង​ថាយ​ចែក​រំ​លែក​៖ "ដី​១,៤​ហិក​តា​សេស ក្រៅ​ពី​នោះ ខ្ញុំ​កសាង​ទម្រង់​សេដ្ឋ​កិច្ច​ស្វយ័ត។ ក្នុង​នោះ ផ្ទៃ​ដី​០,៤​ហិក​តា ផលិត​ស្រូវ ផ្ទៃ​ដី​០,៤​ហិក​តា​ដាំ​ដំ​ណាំ​រួម​ផ្សំ ០,៦​ហិក​តា​ដាំ​ដំ​ណាំ​ហូប​ផ្លែ និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ភី​ឡា​ព្យា។ នៅ​ក្នុង​ស្រះ​ដែល​ចិញ្ចឹម​ភី​ឡា​ព្យា ខ្ញុំ​នៅ​ទាំង​សង់​ទ្រុង​ចិញ្ចឹម​ជ្រូក​ដើម្បី​ផ្គត់​ផ្គង់​ចំ​ណី​ឲ្យ​ត្រី ប្រ​ភព​ត្រី​ភី​ឡា​ព្យា ទាំង​នេះ ខ្ញុំ​នៅ​ទាំង​ប្រើ​ប្រាស់​ធ្វើ​ជា​ចំ​ណី​ឲ្យ​ក្រ​ពើ​ដែល​ចិញ្ចឹម​ក្នុង​ទ្រុង ការ​អនុ​វត្តន៍​ដូច​នេះ ឃើញ​ថា​កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​និង​កើន​ប្រាក់​ចំ​ណេញ​គួរ​ឲ្យ​កត់​សម្គាល់"។ 

មិន​អនុ​វត្ត​ទម្រង់​សេដ្ឋ​កិច្ច​ស្វយ័ត​ដូច​ជា​គ្រួ​សារ​លោក​ឡឹម​ហុង​ថាយ​ ក៏​ពិត​មែន ប៉ុន្តែ​ដី​ចំ​នួន​១៣​ហិក​តា​របស់​បង​ង្វៀង​ថាញ​ឡឹប (នៅ​ភូមិ​ញ៉ា ឡូវ​២ ឃុំ​និញ​ថាញ​ឡើយ​A) បាន​ជួយ​ឲ្យ​គាត់​រក​បាន​ប្រភព​ចំ​ណូល​ជាង​១,៥​ពាន់​លាន​ដុង​រៀង​រាល់​ឆ្នាំ។ បង​ង្វៀង​ថាញ​ឡឹប ឲ្យ​ដឹង៖" កាល​ទើប ចេញ​នៅ​ដោយ​ឡែក គ្រួ​សារ​ខ្ញុំ​ទ័ល​ក្រ​ខ្លាំង​ណាស់ ដ្បិត​អី​ដី​ផលិត​កម្មតិច​តួច។ ប៉ុន្តែ​ដោយ​សារ​មិន​រួញ​រា​ក្នុង​ការ​អនុ​វត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត ការ​ចិញ្ចឹម​បង្កង​រដូវ​ណា​ក៏​តែង​តែ​បាន​ផល ម្ល៉ោះ ហើយ​ទើប​ខ្ញុំ​សន្សែ​សន្សំ​បាន​ប្រាក់​ទិញ​ដី​បាន​ទូលាយ​ដូច​សព្វ​ថ្ងៃ" ។ ពី​មុន​នេះ គ្រួ​សារ​បង​ស្រី​ត្រឹង​ធី​សា​ឡុង (នៅ​ភូមិ​គីម​កូវ ឃុំ​វិញ​ត្រាច) មាន​ដី​ត្រឹម​តែ​០,៣​ហិក​តា​ប៉ុណ្ណោះ អា​ស្រ័យ​ការ​ផលិត​ស្រូវ​តែ​ម្យ៉ាង មិន​សូវ​ បាន​ផល បាន​ជា​ស្ថាន​ភាព​គ្រួ​សារ​បង​ស្រី​នៅ​តែ​ក្រ​លំ​បាក។ ក្រោយ​ពី បាន​ចូល​រួម​ក្នុង​សា​ខា​សមា​គម​នារី​ភូមិ​ភាគ ហើយ​បាន​ចែក​រំលែក​អំ​ពី​បទ​ពិ​សោធន៍ និង​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​បាន​ច្រើន​វគ្គ ដែល​ណែ​នាំ​អំ​ពី​ការ​ចិញ្ចឹម​សត្វ ដាំដំ​ណាំ​រួម​ផ្សំ។ល។ បង​ត្រឹង​ធី​សា​ឡុង​ត្រូវ​បាន​ថ្នាក់ សមា​គម​ភូមិ​ភាគ​ជំ​នួយ​ទុន ម្ល៉ោះ​ហើយ​ក្រៅ​ពី​អនុវត្ត​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ខុស​រដូវ គួប​ផ្សំ​នឹង​ការ​ផលិត​ស្រូវ បង​ស្រី​ត្រឹង​ធី​សា​ឡុង​នៅ​ទាំង​ប្រ​មូល​ទិញ​កសិ​ផល​ដំ​ណាំ​រួម​ផ្សំ​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ ដើម្បី​លក់ ឲ្យ​បណ្តា​អ្នក​ស្ដុក​បន្លែ​នៅ​ផ្សារ​ខេត្ត​ទៀត​ផង។ អា​ស្រ័យ​មាន​ប្រ​ភព​ចំ​ណូល​ជា​ច្រើន ម្ល៉ោះ​ហើយ​គ្រួ​សារ​បង​ស្រី​លំ​នឹង​ជីវ​ភាព និង​សន្សែ​សន្សំ ប្រាក់​ទិញ​បាន​ដី​ជា​ច្រើន​សម្រាប់​ផលិត​កម្ម​រហូត​ដល់​សព្វ​ថ្ងៃ គ្រួ​សារ បង​ស្រី​ត្រឹង​ធី​សា​ឡុង មាន​ដី​សរុប​ជិត​៣​ហិក​តា ចំ​ណូល​រៀង​រាល់​ឆ្នាំ បាន​ជិត​៣៥០​លាន​ដុង។ 

យោង​តាម​សមា​គម​កសិករ​ខេត្ត​បាក​លីវ ឲ្យ​ដឹង៖ ឆ្លង​កាត់​រយៈ​ពេល​៣​ឆ្នាំ (២០១២-២០១៤) ការ​បំ​ផុស​ចល​នា​កសិករ​ផលិត​-​ធ្វើ​អា​ជី​កម្ម​ពូកែ មាន​ប្រ​ជា​កសិករ​ជាង​៧២.៤០០​គ្រួ​សារ ស័្មគ្រ​ចិត្ត​ចុះ​ឈ្មោះ​ខិត​ខំ សម្រេច​កិត្តិ​នាម​ជា​កសិករ​ផលិត​-​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​គ្រប់​លំ​ដាប់​ថ្នាក់ ។ ក្រោយ​ពី​បាន​ពិនិត្យ​ជម្រើស​របស់​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ ទូទាំង​ខេត្ត​បាក​លីវ មាន​គ្រួ​សារ​កសិករ​ចំនួន​៤២.៥៥០​គ្រួ​សារ​សម្រេច​បទដ្ឋាន​ជា​កសិករ​ផលិត​-​ធ្វើ​អា​ជីវ​កម្ម​ពូកែ​គ្រប់​លំ​ដាប់​ថ្នាក់​។ ក្នុង​នោះ មាន​កសិករ ចំនួន​២៤៧​គ្រួ​សារ​ផលិត​- ​ធ្វើ​អា​ជីវកម្ម​ពូកែ​ថ្នាក់​មជ្ឈិម; កសិករ​ចំនួន​៤.៩៩០​គ្រួ​សារ​ផលិត​-​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​ខេត្ត កសិករ​ជាង​១២.៧០០ គ្រួ​សារ​ផលិត​-​ធ្វើ​អា​ជីវ​កម្ម​ថ្នាក់​ស្រុក,ក្រុង, សេស​ក្រៅ​ពី​នោះ មាន​កសិ ករ​ជាង​២៤.៥៥០​គ្រួ​សារ​ផលិត​-​ធ្វើ​អា​ជីវកម្ម​ពូកែ​ថ្នាក់​មូលដ្ឋាន។ បណ្តា​ទម្រង់​រូប​ភាព​ផលិត​កម្ម ប្រ​សិទ្ធ​ភាព​ត្រូវ​បាន​មា​មីង​កសិករ​ផលិត​-​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ខេត្ត​បាក​លីវ​ជ្រើស​ដើម្បី​អនុវត្ត​តាម មាន​ដូច៖ ទម្រង់​រូប​ភាព​ផលិត​កម្ម​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ចិញ្ចឹម​បង្កង​វិបុល​វប្បកម្ម​កែ​ប្រែ​តាម វិធាន​ការ​សុវត្ថិ​ភាព​ជីវ​សាស្រ្ត ​ទម្រង់​រូប​ភាព​បង្កង​-​ស្រូវ​-​ត្រី ទម្រង់​រូប​ភាព​បង្កង​-​ ក្តាម- ត្រី​និង​គួ​បផ្សំ​។ល។៕ 

ហ៊ឺវ​តុង​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​ហុង​ថាយ