ទន្ទឹមនឹងខ្លឹមសារនៃការប្រឡងផ្លាស់ប្ដូរថ្មីសៀវភៅសិក្សា។ល។ គោលនយោបាយអប់រំតំបន់ជនជាតិ គឺជាបធានបទត្រូវបានយកចិត្តទុកដាក់នៅក្នុងសន្និបាតបន្តផ្ទាល់លើប្រព័ន្ធអិនធើណិត បូកសរុបឆ្នាំសិក្សា២០១៤-២០១៥ និងផ្សព្វផ្សាយភារកិច្ចឆ្នាំសិក្សា២០១៥-២០១៦ របស់ផ្នែកអប់រំដែលទើបនឹងប្រព្រឹត្តឡើងសម្រាប់មណ្ឌលតភ្ជាប់ចំនួន៦រួមមាន៖ ហាណូយ-ថាយង្វៀន-ង៉ែអាង-ដាណាំង-ក្រុងហូជីមិញ និងក្រុងកឹងធើ។
ម៉ោងបង្រៀន អក្សរខ្មែរនៅសាលាចំណេះទូទៅជនជាតិ អន្តេវាសិកត្រាវិញ។
យោងប្រសាសន៍អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលង្វៀនវិញហៀង៖ រយៈពេលកន្លង ប្រព័ន្ធសាលាសកលជនជាតិអន្តេវាសិក សាលាសកលជនជាតិអឌ្ឍអន្តេវាសិក មហាវិទ្យាល័យបម្រុងជនជាតិនានាបន្តការពង្រឹងនិងអភិវឌ្ឍទាំងទ្រង់ទ្រាយនិងបណ្តាញ ហើយត្រូវបានបង្កើនវិធានការលើកកម្ពស់គុណភាពអប់រំ។ ការចង្អុលការការគ្រប់គ្រងបង្រៀនភាសាជនជាតិភាគតិចជូនសិស្សានុសិស្សនិងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការត្រូវបានបន្តការយកចិត្តទុកដាក់របបគោលនយោបាយចំពោះសិក្ខាកាម គ្រូបង្រៀននិងមូលដ្ឋានអប់រំនានានៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ ត្រូវបានបន្តការផ្សព្វផ្សាយអនុវត្តបានត្រឹមត្រូវគ្រប់សព្វ និងទាន់ពេលតាមការកំណត់របបគោលនយោបាយសម្រាប់សិស្សានុសិស្សរៀននៅសាលាជំនាញដោយឡែក មានដូចចំណេះទូទៅជនជាតិអន្តេវាសិកចំណេះទូទៅជនជាតិ អឌ្ឍអន្តេវាសិក មហាវិទ្យាល័យបម្រុង ត្រូវបានអនុវត្តគ្រប់សព្វ។ មានភូមិភាគជាច្រើន បានអនុវត្តគោលនយោបាយជំនួយដោយឡែកសម្រាប់សិស្សានុសិស្សជនជាតិភាគតិច។ ក្រសួងអប់រំនិងបណ្តុះបណ្តាល ក៏បានបង្កើនការពង្រឹងពង្រីកចង្អុលការ ប្រើវិធានការផ្សេងៗដើម្បីលើកកម្ពស់គុណភាពបង្រៀននិងរៀនសម្រាប់ថ្នាក់មហាវិទ្យាល័យបម្រុង ឆ្លើយតបនិងតម្រូវការបង្កប្រភពបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចជូនតំបន់ភូមិភាគនានា រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខការពារប្រទេសនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ។
នៅតាមសាលាចំណេះទូទៅជនជាតិអន្តេវាសិក ចំណេះទូទៅជនជាតិ អឌ្ឍអន្តេវាសិក ក្រៅពីកិច្ចការបង្រៀនវិជ្ជាទូទៅសាលានៅទាំងរៀបចំសកម្មភាពអប់រំផ្សេងដោយឡែក មានដូចរៀបចំការស្នាក់នៅពាក់កណ្តាល ស្នាក់នៅចិញ្ចឹម ថែទាំសុខភាពជូនសិស្សានុសិស្ស រៀបចំសកម្មភាព វប្បធម៌ សិល្បៈកីឡាអប់រំកាយអប់រំបទពិសោធន៍ក្នុងការរស់នៅបណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ សំដៅអភិវឌ្ឍលើគ្រប់វិស័យជូនសិស្សានុសិស្សជនជាតិភាគតិច។ ឆ្នាំសិក្សា២០១៤ - ២០១៥ ទូទាំងប្រទេសបានរក្សាការបើកបង្រៀនភាសាជនជាតិភាគតិចចំនួន៧ មាន៧៨ ២សាលាមាន៥.៥១៥ថ្នាក់ មានសិស្សានុសិស្សជនជាតិភាគតិច១២៤.២៤៦រូប រៀននៅ២០ខេត្ត។ ភាសាទាំងនោះរួមមាន ខ្មែរ ចាម អេដេ បាណា យ៉ារ៉ាយ ម៉ុង។ ដោយឡែកភាសាចិនកំពុងបង្រៀនពិសោធន៍។ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានបន្តចង្អុលការផ្សព្វផ្សាយទម្រង់រូបភាព វិធីសាស្រ្តអប់រំថ្មីៗសម្រេចជោគជ័យ។ វិធានការទាំងនោះនៅទាំងមានអត្ថន័យលើកកម្ពស់គុណភាពអប់រំនាបច្ចុប្បន្នផង ជាពិសេសគឺនៅតំបន់ភ្នំតំបន់ជនជាតិភាគតិច។ ការអនុវត្តន៍សមភាពសង្គម ក្នុងវិស័យអប់រំត្រូវបានធានាថែមទៀត ពិសេសគឺគោលនយោបាយសម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀននៅតំបន់លំបាក តំបន់ជនជាតិភាគតិច។ សព្វថ្ងៃទូទាំងប្រទេសមានសាលាមហាវិទ្យាល័យបម្រុង៤។ ក្រៅពីនោះ នៅទាំងមានមហាវិទ្យាល័យបម្រុងផ្សេងៗទៀត នៅសាកលវិទ្យាល័យតីបាក់ សាកលវិទ្យាល័យតីង្វៀន សាកលវិទ្យាល័យកឹងធើ និងវិទ្យាល័យចំណេះទូទៅតំបន់ភ្នំវៀតបាក់។ សាលាមហាវិទ្យាល័យបម្រុងទាំងនេះ តែងមានសិស្សជាង៩៥% គ្រប់លក្ខណៈចូលរៀនសាកលវិទ្យាល័យ ក្រៅពីនោះសិស្សចូលរៀននៅមធ្យមសិក្សា និងអនុមហាវិទ្យាល័យ ។ល។ ៕
អត្ថបទនិងរូបថត៖ ថាញ់ផុង បកប្រែ៖ ថាច់សេរី