14/12/2015 - 15:27

ភូកឹងលើកកម្ពស់គុណភាពជនបទថ្មី

ឆ្នាំ​២០១៣ ឃុំភូ​កឹង ស្រុក​ទីវ​កឹង សម្រេច​បាន​១៩/១៩ លក្ខ​ឋាន​និង​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទថ្មី​ដំ​បូង​បង្អស់​របស់​ខេត្ត​ត្រា​វិញ​។ ក្រោយ​ពី​ពីរ​ឆ្នាំអនុវត្ត ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំណាច​ភូមិ​ភាគ​កំ​ពុង​​ព្រួត​ដៃ​ជា​មួយ​នឹង​ប្រ​ជា​ជន​លើក​កម្ពស់​គុណ​ភាព​ជន​បទ​ថ្មី​។ 

 មួយ​ជ្រុង​នៃ​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ឃុំ​ជន​បទ​ថ្មី​ភូ​កឹង​។

លោក​ថាច់​ហ្វាង​ណាម អនុ​ប្រធាន​គណៈក​ម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូ​កឹង​ ឲ្យ​ដឹងៈ​" ពី​មុន​នេះ ភូកឹង​ជាឃុំ​ក្រីក្រ​មួយ​របស់ខេត្តត្រា​វិញ ឃុំមាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅជា​ង​៧០​% រស់​នៅ​តាម​ភូមិ​ដី​ផ្នូរ ជាកន្លែង​ដី​ស្ងួត​ហួត​ហែង​នៅ​រដូវ​ប្រាំង ប្រកប​ការ​ងារ​ធ្វើ​ស្រែ​ចម្ការ​តែ​ង​ជួប​ការ​លំ​បាក​។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​របស់​មាមីង​នៅ​ជួប​ការ​លំ​បាក​ច្រើន អត្រា​គ្រួ​សារ​ក្រីក្រ​ទូ​ទាំង​ឃុំ​ជាង​២០​%"។ ពេល​បាន​ជម្រើស​ធ្វើ​ជា​ឃុំ​គំ​រូ​កសាង​ជន​បទ​ថ្មី គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​បាន​កសាង​ផែន​ការ​សម្រាប់​រាល់​ផ្នែក​សំ​ណង់​ដោយ​លម្អិត​។ ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជាជ​ន​ព្រួត​ដៃ​គ្នា​កសាង​ជនបទ​ថ្មី ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ ។ លោកហ្វាង​ណាម រំលឹក​ឡើង​៖ "មា​មីង​ខ្មែរ​ធ្វើ​ស្រែ​ចម្ការ​តាម​របៀប​បុ​រាណ ហេតុ​នោះ​តែ​ង​ជួប​ការ​លំ​បាក​ក្នុង​ការ​ចលនា អនុវត្ត​វាល​ស្រែ​គំ​ រូ​ធំ ដូច្នោះ​យើងខ្ញុំ​បាន​សហការ​ជាមួយ​ព្រះតេជ​ព្រះ​គុណ​ថាច់​ថឿ ព្រះ​​ចៅ​អធិ​ការ​វត្ត​អរុណរង្សី​(ចាក​អា​គ្រោង​)ដើម្បី​ចលនា​មា​មីង​"។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថឿ បាន​បវា​រណា​មា​មីង​និង​រដ្ឋ​អំ​ណាច​កសាង​ប្រ​ឡាយ អណ្តែត​ជា​បេ​តុង នៅ​ភូមិ​ស្វាយ​មីង​នា​បច្ចុប្បន្ន​នេះ។​ ប្រឡាយ​អណ្តែត បាន​នាំ​ទឹក​ចូល​ស្រែ​ហេតុ​ដូច្នោះ​មា​មីង​អាច​ធ្វើស្រែ​បាន​ពី​២​ទៅ៣​រដូវ​ក្នុង​មួយ​ឆ្នាំ។​ ពូថាច់​កៀង ប្រធាន​ភូមិ​ស្វាយ​មីង​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "នៅ​ភូមិ​ស្វាយ​មីង​ បច្ចុប្បន្ន​មាន​សុទ្ធ​តែ​ស្ពាន​បេ​តុង​។ ចំ​ណែក​ប្រ​ឡាយ​ធា​រា​សាស្រ្ត​ភាគ​ច្រើន​គឺ​ប្រ​ឡាយ​អណ្តែត​បេ​តុង​នាំ​ទឹក​ស្រោច​ស្រព​ចូល​ដល់​ស្រែ។​ ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​កសាង​សម្រេច​រួច​រាល់ ដូច្នោះ​ប្រ​ជា​ជន​ក្នុង​ភូមិ និង​សិស្ស​សា​លាមិ​ន​នៅ​ធ្វើ​ដំ​ណើរ​កាត់​អូរ​កាត់​វាល​ទៅ​រៀន​ទៅ​លក់​ដូរ​ដូច​ពី​មុន​ទៀត​ទេ​"។ នោះ​ក៏​អា​ស្រ័យ​លោក​ហ្វាង​ណាម និង​ព្រះ​តេជ​គុណ​ថាច់​ថឿ បា​​នចលនា​មាមីង​នៅ​ភូមិ​ដាយ​ត្រឿង​ចូល​រួម​អនុវត្ត​វាល​ស្រែ​គំ​រូ​ធំ​ដំ​បូង​បង្អស់​របស់​ខេត្ត​ត្រា​វិញ។ អា​ស្រ័យ​ហេតុ​នោះ  ទិន្ន​ផ​លស្រូវ​នៅ​វាល​ស្រែ​របស់​មា​មីង​ក្នុង​ភូមិ​ដាយ​ត្រឿង​និ​យាយ​ដោយ​ឡែក និង​ឃុំ​ភូកឹង​និ​យាយ​រួម តែង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ជីវ​ភាព​របស់​មា​មី​​ង​ជា​ជំ​ហាន​ៗ​ឈាន​ឡើង​ធូ​រធា​រ​។ ពូគឹម​រ៉េន នៅ​ភូមិ​ដាយ​ត្រឿង​រៀប​រាប់ៈ​" ខ្ញុំ​បាន​ចូល​រួម​វាល​ស្រែ​គំ​រូ​ធំ ដូច្នេះ​បរិមាណ​ផល​ស្រូវ​កើន​ឡើង​ជា​លំ​ដាប់ ហើយ​ថែម​ទាំង​លក់​បាន​ថ្លៃ​ទៀត​ផង បច្ចុ​ប្បន្ន ​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ក្នុង​គ្រួ​សារ​អ្នក​ណា​ក៏​រីក​រាយ​ដែរ​" ។

លោក​ថាច់​ហ្វាង​ណាម ឲ្យ​ដឹង​បន្ថែមៈ​" ជន​រួម​ជាតិ​ខ្មែរ​គឺ​ជា​អ្នក​នាំ​មុខ​ក្នុង ការ​អនុវត្តន៍​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត រួម​ចំ​ណែក​យ៉ាង​ធំ​ក្នុង​ការ​កសាង​សម្រេច​ឃំ​ុជន​បទ​ថ្មី។ បច្ចុ​ប្បន្ន ជីវ​ភាព​របស់​មា​មីង​ខ្មែរ ក្នុង​ឃុំបា​ន​ធូរ​ធារ​ហើយ​"។ មិន​តែ​ប៉ុណ្ណោះ មាមីង​នៅភូ​កឹ​ង​នៅទាំង​ព្រួត​ដៃជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​លើក​កម្ពស់​គុណ​ភាព នៃ​លក្ខ​ឋាន​ជន​​បទ​ថ្មី ពីព្រោះ​មា​មីង​យល់​ឃើញ​ថា​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ជន​បទ ថ្មី​ក៏​ដូច​ជា​លើក​កម្ពស់​ជីវ​ភាព​របស់​យើង​ទាំង​អស់​គ្នាដែ​រ​។ ព្រោះហេតុ​នោះ សរុប​ប្រ​ភព​ទុន​កៀរ​គរ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជន​បទ​ថ្មី​នៅភូ​កឹង ក្នុង​ឆ្នាំ​២០១​៤​គឺ​៤៧ពាន់​លាន​ដុង ក្នុង​នោះ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជាង​១ពាន់​លាន​ដុង មិន​គិត​ដល់​ការ​បរិចា្ចគ​ដី ឈើ​ដំ​ណាំ​និង​កម្លាំង​ពល​កម្ម​។ ភូកឹង​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍ ការ​វិ​វឌ្ឍន៍​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​នៅលើ​ភូមិ​សាស្រ្ត​ដែល​ពី​មុន​ធ្លាប់​ក្រ​លំ​បាក​៕

ថាច់​ថាញ់​ភូៈ  សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហ្វាង​ណាម