ប៉ុន្មានឆ្នាំកន្លង អាងបៀងជាស្រុកមួយក្នុងចំណោមស្រុកនានានៅតំបន់មាត់សមុទ្ររបស់ខេត្តគៀងយ៉ាង បានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍបណ្ដាទម្រង់រូបភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អជាក់ស្ដែងគឺអត្រាគ្រួសារក្រីក្រពី១៤,៨២% ឆ្នាំ២០០៧ថយចុះនៅត្រឹម១០,១៣% ឆ្នាំ២០១៣។
ប្រជាជនចិញ្ចឹមគ្រំលៀសនៅតំបន់ជាប់មាត់សមុទ្រអាងបៀងនាំមកចំណូលបង្គួរ
តាមប្រសាសន៍លោកឡេវុាំងហាយ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកអាងបៀង ចាប់ពីពេលជ្រួតជ្រាបសេចក្ដីសម្រេចរបស់គណៈប្រតិបត្តិការមជ្ឈិម និងផែនការរបស់គណៈកម្មាធិការបក្សខេត្តគៀងយ៉ាងស្ដីពី "យុទ្ធសាស្រ្តសមុទ្រវៀតណាមដល់ឆ្នាំ២០២០" គណៈកម្មាធិការបក្សស្រុកអាងបៀង បានប្រកាសជាធរមាននូវសេចក្ដីសម្រេចចិត្តនិងគណៈកម្មាធិការប្រជាជនស្រុកកសាងផែនការ ដើម្បីផ្សព្វផ្សាយអនុវត្ត។ ដោយផ្អែកលើមូលដ្ឋានដីធ្លីដែលរៀបចំតាមផែនការជាក់ស្ដែងស្រុក បានបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីប្រជាជននឹងនរចិត្តវិនិយោគទុននិងអភិវឌ្ឍ។
មកទល់ពេលនេះ ស្រុកអាងបៀងបានបង្កើតឡើងនូវទម្រង់រូបភាពផលិតកម្មនានាយ៉ាងសម្បូរបែបស្ដីពីការដាំដុះចិញ្ចឹមជលផល ដូចជាចិញ្ចឹមបង្គានាគបង្គាជើងសជាដើមដោយទម្រង់រូបភាព៖ បង្គា-ស្រូវបង្គា-ក្ដាមក្នុងស្រែចិញ្ចឹមបង្គាប្រពលវប្បកម្មកែប្រែបង្គាឧស្សាហកម្មចិញ្ចឹមគ្រំ លៀសនៅតំបន់ជាប់មាត់សមុទ្រនិងក្រោមម្លប់ព្រៃលិចទឹកត្រីទឹកសាបទឹកភ្លាវតំបន់ជាប់មាត់សមុទ្រមាត់ព្រែក និងក្នុងវាលស្រែ។ ឆ្នាំ២០១៣សរុបបរិមាណផលនៃការដាំដុះចិញ្ចឹមជលផលគ្រប់ប្រភេទនៅលើភូមិសាស្រ្តស្រុកអាងបៀងគឺ១៥.២២តោន ក្នុងនោះផ្ទៃដីចិញ្ចឹមបង្គាមានជាង៩.៨០០ហិកតា (កើន២.២៣០ហិកតាបើប្រៀបនឹងឆ្នាំ២០០៧) បរិមាណផលសម្រេច៣.០៤៣តោន (កើន១.៣១៦តោន) ព្រមជាមួយនោះទិន្នផលស្រូវលើផ្ទៃដីចិញ្ចឹមបង្គាបានកើនឡើងគួរឲ្យកត់សម្គាល់ផ្ដើមពី៤,២៩តោន/ហិកតា ឆ្នាំ២០០៧កើនឡើង៥,៤០តោន/ហិកតាឆ្នាំ២០១៣។
ទន្ទឹមនឹងនោះ អាងបៀងថែមទាំងមានមធ្យោបាយនេសាទ៣៩១គ្រឿងដែលនាំមកនូវប្រភពជលផលគ្រប់ប្រភេទក្នុងមួយឆ្នាំៗប្រមាណ៩.០០០តោន។ មកទល់ពេលនេះ អាងបៀងក៏បានរៀបចំបង្វែរផ្ទៃដីផលិតស្រូវ២រដូវ ផ្ដល់ទិន្នផលទាបនៃឃុំនានានៅជាប់មាត់សមុទ្រជាប់ព្រែកកាយឡើង និងតំបន់ជិតខាងមួយចំនួនបែរមកជំនាញចិញ្ចឹមបង្គាឬប្រភេទជលផលផ្សេងៗលើផ្ទៃដីចាប់ជាតិជូរជាតិប្រៃ ឋិតនៅតាមបណ្ដោយទំនប់ការពារប្រទេស ក្បែរទំនប់កសិកម្មជិត៥០០ហិកតា ក្នុងគម្រោងផែនការមេសរុបដល់ឆ្នាំ២០១៥គឺ១.២៩៧ហិកតា។ ទន្ទឹមនឹង នោះ ស្រុកកំពុងគ្រប់គ្រងនឹងឲ្យជួលផ្ទៃទឹកឆ្នេរសមុទ្រសម្រាប់ប្រជាជនចិញ្ចឹមគ្រំលៀសចំនួន៥.៧២៦ហិកតា រៀបចំផែនការដាំនិងគ្រប់គ្រងព្រៃរបាំងជាប់មាត់ឆ្នេរ៩៩១ហិកតា ក្នុងនោះ រៀបចំចិញ្ចឹមគ្រំលាយជាមួយនឹងបង្គា-ក្ដាមក្រោមម្លប់ព្រៃរបាំង៥០០ហិកតា។ ក្រៅពីការអភិវឌ្ឍន៍ដាំដុះ ចិញ្ចឹមជលផល ស្រុកអាងបៀងក៏បានបង្កើតមូលដ្ឋានកែច្នៃនានា ដូចជាកិនត្រីធ្វើចំណីសត្វផលិតទឹកកកប្រមូលទិញកសិ-ជលផល និងសេវាបង្កាត់ភ្ញាស់ផ្គត់ផ្គង់ពូជសម្រាប់ បម្រើក្នុងការដាំដុះចិញ្ចឹមជលផល។ រួមជាមួយនឹងការងារចាត់ចែងផែនការ និងរៀបចំផលិត កម្មឡើងវិញ ការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធក៏បានបក្ខភាគអាងបៀងយកចិត្តទុកដាក់ ពិសេសគឺផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ សាលា រៀន។ល។។
លោកឡេវុាំងហាយ ឲ្យដឹង ៖ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតំបន់មាត់សមុទ្ររបស់ស្រុកបានស្ថិរភាព ក្រៅពីប្រភពទុនបានមកពីថវិការដ្ឋវិនិយោគទុន ស្រុកក៏ឆ្លៀតយកប្រភពថវិកាភូមិភាគ និងការរួមវិភាគទានរបស់ប្រជាជន ប្រមូលផ្ដុំស្ដារព្រែកប្រឡាយនៅតំបន់ឃុំនានាជាប់មាត់សមុទ្រពិសេសគឺប្រឡាយទទឹង និងប្រឡាយវាលស្រែកសាងនិងពង្រឹងប្រព័ន្ធលូ-ទំនប់ បង្កើតបានជាប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ ឆ្លើយតបតាមតម្រូវការផលិតកសិកម្មចិញ្ចឹមជល ផលនៅតំបន់មាត់សមុទ្របន្ទាប់ពីឆ្នាំ២០១៥៕
ឡេស៊ាង - ពេជ្រសឿន