ព្រះឧបជ្ឈាយ៍ គឹមថន អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ មានថេរដីកា៖ "ចាប់ពីចុងខែមករា ឆ្នាំ២០១៥ សមាគមបានរៀបចំប្រជុំពិភាក្សាពីការបើកថ្នាក់បង្រៀនអក្សរខ្មែរ នៅបណ្តាវត្តក្នុងខេត្ត។ ចំពោះបញ្ហាទាំងឡាយស្ដីពីសាលារៀនគ្រូបង្រៀន សម្ភារៈនិងកិច្ចការជំរុញការសិក្សាត្រូវបានគិតគូរយ៉ាងហ្មត់ចត់។
វត្តខ្មែរនានាលើភូមិសាស្រ្តខេត្តត្រាវិញ ទើបតែរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរព្រមៗគ្នា នាឱកាសវិស្សមកាលជូនកូនចៅជនរួជាតិខ្មែរ។
ប្រការគួរឲ្យរីករាយ គឺឆ្នាំនេះចំនួនសិស្សរៀនកម្រិតបឋមសិក្សាកើនបង្គួរចំណែកខាងសិស្សថ្នាក់ចាស់ឆ្នាំមុនរៀនថ្នាក់ខ្ពស់ជាងនោះវិញ នៅតែរក្សាបានតួលេខខ្ពស់ដដែល។ ប្រការនេះ សឲ្យឃើញថាប្អូនៗកាន់តែយកចិត្តទុកដាក់ និងខ្នះខ្នែងជាមួយនឹងកិច្ចការរៀនសូត្រអក្សរសាស្រ្ត ប្រវេណីជាតិរបស់ខ្លួនខ្លាំងណាស់"។
វត្តខ្មែរនៅតំបន់ជ្រៅមួយចំនួន អាគារសិក្សាត្រូវបានជួសជុល កសាងថ្មីសមរម្យ ដោយមានឧបករណ៍ប្រើប្រាស់ផ្សេងៗ មានដូច៖ តុតាំងក្ដារ ឆ្នួន រហាត់អំពូលភ្លើង ។ល។ ធានានូវកន្លែងរៀនសូត្របានល្អសមរម្យ សម្រាប់សិស្សានុសិស្សមករៀនពេលថ្ងៃនិងពេលរាត្រី។ ព្រះឧបជ្ឈាយ៍គឹមត្រុង ព្រះចៅអធិការវត្តសិលាទ្រ (ថ្មទល់) សង្កាត់៩ ក្រុងត្រាវិញ មានព្រះថេរដីកាដោយក្ដីរីករាយ៖ "ដើមខែឧសភាកន្លង វត្តអាត្មាភាពបានបើកបង្រៀនអក្សរខ្មែរកម្រិតបឋមសិក្សា។ ក្រៅពីជំនួយរបស់សមាគមសាមគ្គី ព្រះសង្ឃស្នេហាជាតិខេត្ត វត្តថែមទាំងបានរដ្ឋអំណាចភូមិភាគជំនួយនិងជំរុញបើកថ្នាក់បង្រៀនអក្សរខ្មែរផងដែរ"។
ប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពរបស់ជនរួមជាតិលើភូមិសាស្រ្តខេត្តមានការរីកចម្រើនលំនឹងម្ល៉ោះហើយកិច្ចការរៀនសូត្រអក្សរសាស្រ្តប្រវេណីជាតិ របស់ខ្លួនកាន់តែបានយកចិត្តទុកដាក់។ ការជំរុញយ៉ាងខ្លាំងក្លាការបោះពុម្ពផ្សាយកាសែត កម្មវិធីទូរទស្សន៍ផ្សាយជាភាសាខ្មែរក៏ដូចជាការងារ មុខរបរផ្សេងជាច្រើន ដែលចាំបាច់ត្រូវការប្រើភាសាខ្មែរ បានញុាំងឲ្យតម្រូវការរៀនអក្សរខ្មែររបស់សិស្សានុសិស្សខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។ លោកគឹមត្រុង គ្រូបង្រៀនអក្សរខ្មែរ ហើយក៏ជាកម្មាភិបាលនៃគណៈកម្មាធិការប្រជាជនសង្កាត់៩ បានវាយតម្លៃ៖ "លើភូមិភាគមានអ្នករៀនបានសម្រេចផលជាច្រើន ហើយមានឋានៈក្នុងសង្គម ដោយសារមានចំណេះវិជ្ជាភាសាខ្មែរច្បាស់លាស់ ម្ល៉ោះហើយបានធ្វើគំរូ និងជាកម្លាំងជំរុញសម្រាប់គ្រួសារខ្មែរទាំងឡាយជំរុញឲ្យកូនចៅរៀនអក្សរខ្មែរ"។
យោងព្រះថេរដីការបស់ព្រះឧបជ្ឈាយ៍គឹមថន ការដែលវត្តខ្មែរនានា បើកបង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាលបានងាយស្រួល ក្រៅពីការជំនួយរបស់សមាគមនៅទាំងអាស្រ័យភូមិភាគទាំងឡាយ បង្កលក្ខណសម្បត្តិផ្នែកខាងថវិកា និងជំនួយកងជួរគ្រូបង្រៀនចូលបង្ហាត់បង្រៀនផងដែរ។ក្រៅពីកិច្ចការផ្សព្វផ្សាយ រដ្ឋអំណាចនៅទាំងបំពាក់បរិក្ខារសម្រាប់រៀនសូត្រប័ណ្ណសរសើរ ជូនដល់សិស្សានុសិស្សឆ្នើមរៀនបញ្ចប់វគ្គទៀតផង។ ដោយសារការរួមដៃរបស់សហគមន៍ទាំងមូលដូច្នោះបានជាការរៀនសូត្រ អក្សរខ្មែរលើភូមិសាស្រ្តខេត្តត្រាវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន៕
ថាច់ថាញភូ - សេរី