រយៈកាល១៦ឆ្នាំកន្លង រូបភាពអ្នកមីងឡីធីយ៉យ (ហៅមីងតឺយ៉យ) ជិះកង់ចាស់ទៅជួបនឹងមាមីងជនរួមជាតិខ្មែរក្រីក្រនៅមណ្ឌល១៥ (សង្កាត់ចូវវាុំងឡីម ខ័ណ្ឌអូរម៉ូង) រូបភាពនេះតែងដិតជាប់ក្នុងអារម្មណ៍មាមីងខ្មែរជានិច្ច។
អ្នកមីងតឺយ៉យ (ឆ្វេង) ជានិច្ចកាលយកចិត្តទុកដាក់ដល់ការរស់នៅរបស់មាមីងជនរួមជាតិខ្មែរនៅមណ្ឌល១៥។
កើតនិងធំដឹងក្តីក្នុងគ្រួសារជនជាតិខ្មែរ នៅខ័ណ្ឌអូរម៉ូង អ្នកមីងតឺយ៉យ តែងយល់ច្បាស់ទំនៀមទម្លាប់ ក៏ដូចជាលក្ខណៈនៃការរស់នៅរបស់មាមីងនៅទីនេះ ម៉្លោះហើយងាយស្រួលក្នុងការទំនាក់ទំនង ផ្សព្វផ្សាយចំណេះដឹងខាងច្បាប់សង្គម វិទ្យាសាស្រ្តដល់មាមីង។ អ្នកមីងតឺយ៉យ ឲ្យដឹង៖ "ឆ្នាំ១៩៩៩ ពេលភូមិភាគចលនាចូលរួមសកម្មភាពការរដ្ឋ ខ្ញុំនៅអល់អែក ពីព្រោះគ្រួសារខ្ញុំនៅជួបការលំបាកច្រើនខ្ញុំធ្វើជាងដេររកប្រាក់ចិញ្ចឹមកូនតូច២នាក់។ ប៉ុន្តែបន្ទាប់ពីរំពឹងគិតហ្មត់ចត់ គឺខ្ញុំចេះ២ ភាសាវៀត-ខ្មែរ ប្រការនេះនឹងមានភាពងាយស្រួលក្នុងការជួបប្រស្រ័យទាក់ទង និងឧបត្ថម្ភជនរួមជាតិខ្មែរនៅភូមិភាគ ម៉្លោះហើយក៏បានខ្ញុំសម្រេចចិត្តចូលរួម"។ កាលនោះ បងប្អូននារីជនជាតិខ្មែរនៅមានទស្សនៈឱនថយ បងប្អូនយល់ថាការអនុវត្តន៍តាមវិធានការបញ្ចៀសគភ៌ ផែនការូបនីយកម្មគ្រួសារនាំឲ្យប៉ះពាល់ដល់សុខភាព ពុំនោះសោតនឹងរងការបះពាល់សរសៃប្រសាទក៏សឹងមាន។ ដើម្បីជួយបងប្អូននារីជឿ ជាក់លើវិជ្ជាពេទ្យទំនើប អ្នកមីងតឺយ៉យ សម្រេចចិត្តទៅពន្យាកំណើត ដើម្បីបញ្ជាក់ពីប្រការដែលខ្លួនបានអះអាង។ តាមរយៈនោះ ជួយឲ្យបងប្អូននារីនឹងនរចិត្ត ធានាសុខភាពពេលអនុវត្តវិធានការផែនការូបនីយកម្មគ្រួសារ។ ផ្តើមពីនោះ គ្រួសារកើតកូនច្រើនឈប់កើតបន្តចំណែកប្តីប្រព័ន្ធវ័យក្មេងកើតកូនត្រូវតាមរបបមិនកើតកូនទី៣។
ការងារអនុវត្តផែនការូបនីយកម្ម គ្រួសារជំហានដំបូងសម្រេចបានលទ្ធផលល្អបង្គួរ លំដាប់នោះ ភូមិភាគក៏ប្រគល់ភារកិច្ចឲ្យអ្នកមីងតឺយ៉យ ធ្វើជាប្រធានសាខាសមាគមកាកបាទក្រហមមណ្ឌល១៥ ភារកិច្ចនេះគឺសមស្របនឹងគោលបំណងគិតគូរជូនមាមីងជនរួមជាតិខ្មែរ ធ្វើឲ្យអ្នកមីងតឺយ៉យ រឹតតែមានក្ដីរំភើបចិត្ត អ្នកមីងចលនាមាមីងជនរួមជាតិខ្មែររស់នៅសាមគ្គីជួយគ្នាទៅវិញទៅមក។ ក្រៅពីនោះ អ្នកមីងតឺយ៉យ នៅទាំងយកចិត្តទុកដាក់ ឃោសនាផ្សព្វផ្សាយជួយប្រជាជនបានយល់ពីគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋសាមគ្គីកសាងជីវភាពគ្រួសារសុភមង្គល។ អាស្រ័យហេតុនោះ មាមីងជនរួមជាតិខ្មែរនៅមណ្ឌល១៥ គោរពច្បាប់នឹងនរចិត្តពលកម្មផលិត មានការងារធ្វើរកបានប្រាក់ចំណូលលំនឹងដើម្បីចាកផុតពីភាពក្រីក្រ។ នៅឆ្នាំ២០០៧ មណ្ឌល១៥ មានគ្រួសារក្រីក្រចំនួន៥៣គ្រួសារ រហូតមកទល់បច្ចុប្បន្ន ត្រូវបានកាត់បន្ថយនៅ៣៣គ្រួសារ។
លោកត្រឹងភឿងណាម អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ចូវវាំុងឡីម បញ្ជាក់៖" អ្នកមីងយ៉យធ្វើការអស់ពីចិត្ត ចលនាមាមីងជនរួមជាតិខ្មែរនៅមណ្ឌល១៥ ប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ"។ ជាមួយនឹងការរួមចំណែកក្នុងការចលនា គិតគូរជីវភាពជនរួមជាតិខ្មែរនៅភូមិភាគ អ្នកមីងតឺយ៉យ មានកិត្តិយសទទួលបានមេដាយអនុស្សាវរីយ៍ពីព្រោះបុព្វហេតុប្រជាជន និងមេដាយអនុស្សាវរីយ៍ពីព្រោះបុព្វហេតុកាកបាទក្រហម មួយអន្លើដោយលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនរបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់៕
ភឿងយុង-មុនី