សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ទើបបានដំណើរការដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ ប្រភពធនធានមនុស្សមានកម្រិតវិជ្ជាខ្ពស់ក្នុងជនរួមជាតិ និងព្រះសង្ឃខ្មែរតាមគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ។
សមណសិស្សកំពុងសិក្សាភាសាបាលី។
ដើម្បីអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិសម្រាប់បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌សង្គមនៅខេត្តត្រាវិញ។ ពិសេសនៅតំបន់ជនរួមជាតិខ្មែរ រួមចំណែកអនុវត្តឲ្យបានជោគជ័យនូវភារកិច្ចឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ កសាងនិងការពារមាតុភូមិ ដើម្បីទិសដៅប្រជាជនធ្វើមានប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមភាព អរ្យធម៌។ នាខែមេសា ឆ្នាំ២០១៤ ខេត្តត្រាវិញបានបង្កើតសាលាមធ្យមសិក្សាបាលី-ខ្មែរ។ លោកគ្រូឡឹមសារ៉ន នាយករងនៃសាលាមធ្យមសិក្សាបាលី-ខ្មែរ បានឲ្យដឹង៖ សាលាចំណុះមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ បានបង្កើតតាមសេចក្តីសំរេចលេខ៤៥៩/QĐ-UBND របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ តាមទិសដៅរបស់សាលា គឺបណ្តុះបណ្តាលសមណសិស្ស សិស្សជនជាតិខ្មែរមានកម្រិតវិជ្ជាមធ្យមសិក្សាចំណេះទូទៅតាមប្រព័ន្ធអប់រំអចិន្រ្តៃយ៍ និងមធ្យមសិក្សាបាលី-ខ្មែរ។ ឆ្លងតាមរយៈនោះ ដើម្បីបង្កើនកម្រិតប្រជាបញ្ញាប្រគេនជូនព្រះសង្ឃនិងជនរួមជាតិខ្មែរបន្តវេននិងពង្រីកបវេណីវប្បធម៌ ល្អប្រសើរនៃជនជាតិបម្រើ "សាសនា ប្រជាជាតិ លទ្ធិសង្គមនិយម"។ ក្រោយពីការសិក្សាបញ្ចប់ សមណៈសិស្សអាចមានលក្ខណៈចូលរៀននៅសាលានានាដែលមានកម្រិតខ្ពស់ជាង មានដូច៖ អនុមហាវិទ្យាល័យ មហាវិទ្យាល័យនានានៅក្នុងនិងក្រៅប្រទេស។
បច្ចុប្បន្ន សាលាកំពុងរៀបចំបណ្តុះបណ្តាលជូនសិស្ស៣០អង្គនិងរូប។ តាមប្រសាសន៍លោកគ្រូឡឹមសារ៉ន សាលាមានលក្ខណៈងាយស្រួល គឺតែងបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ផ្នែកអប់រំនិងសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ។ ក្រុមប្រឹក្សាភិបាលសាលាជានិច្ចកាលតែងតែមានស្មារតីសាមគ្គីនិងស្មារតីទទួលបន្ទុកខ្ពស់។ ជាពិសេស គឺការសាមគ្គីសហការយ៉ាងម៉ត់ចត់ក្នុងការងាររបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលា។ ជាមួយនឹងកម្មវិធីបណ្តុះបណ្តាលនេះ សមណៈសិស្សបានរៀនកម្មវិធីអប់រំអចិន្រ្តៃយ៍បណ្តើរនិងបាលី-ខ្មែរ បណ្តើរដូច្នេះ សមណៈសិស្សទាំងឡាយបានខិតខំរៀនសូត្រ និងរក្សាសីលធម៌ចរិយាមារយាទបានល្អជានិច្ច។
"សាលានឹងបន្តការពង្រីកលក្ខណៈងាយស្រួល និងរៀបចំផ្លាស់ថ្មីវិធី សាស្រ្តបង្រៀន និងរៀនលើគ្រប់វិស័យតាមទិសដៅបង្កើនប្រសិទ្ធភាព គុណភាព។ ឆ្នាំសិក្សា២០១៥-២០១៦ សាលាជម្រើសសិស្សបានពីរថ្នាក់ ប្រមាណ៨០អង្គ/រូប និងធ្វើឲ្យសុក្រឹតនូវកងជួរគ្រូបង្រៀន ដើម្បីឆ្លើយតបតាមតម្រូវការបង្រៀននិងរៀនបានល្អ។ ជាក់ស្តែងគឺបំពាក់បំប៉នជូនកងជួរគ្រូបង្រៀន និងកម្មាភិបាលគ្រប់គ្រងខាងសមត្ថភាពមុខជំនាញការនិងទេពកោសល្យខាងកសាង អនុវត្តផែនការអប់រំតាមទិសដៅ ពង្រីកសមត្ថភាពសិស្ស ក៏ដូចជាសមត្ថភាពផ្លាស់ថ្មីវិធានការអប់រំប្រកបដោយលក្ខណៈច្នៃប្រតិដ្ឋទំនើបនិងប្រសិទ្ធភាព "លោកគ្រូឡឹមសារ៉ន បានឲ្យដឹងដូច្នេះ៕
សឺនម៉ាល័យ-សុផល