08/04/2015 - 09:33

ពង្រីកប្រភពធនធានមនុស្សជនជាតិខ្មែរ

ត្រា​វិញ ជា​ខេត្ត​មាន​អត្រា​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ច្រើន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ត្រា​វិញ តែង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ប្រ​ជា​បញ្ញា បណ្តុះ​បណ្តាល​បំ​ពាក់​បំ​ប៉ន ដើម្បី​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។​

ត្រាវិញផ្តោតការយកចិត្តទុកដាក់ អប់រំបណ្តុះបណ្តាល ប្រភពធនធានមនុស្ស​ជាជនជាតិខ្មែរ។

ដល់​ឆ្នាំ​​២០១៤ ខេត្ត​ត្រា​វិញ​មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៤.១២៩​រូប ស្រូប​អត្រា​១៨,២៧%​។ កម្មា​ភិ​បាល​អ្នក​រដ្ឋ​ការ បុគ្គ​លិក​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​បណ្តុះ​បណ្តាល​សម្រេច​បទដ្ឋាន​ក្រប​ខ័ណ្ឌ និង​តួ​នាទី​ការ​ងារ; អំពី​កម្រិត​វិជ្ជា​ឯក​ទេស មាន​មហា​បរិញ្ញា​១៥​រូប កម្មា​ភិ​បាល​មាន​កម្រិត​វិជ្ជា​មហា​វិទ្យា​ល័យ​១.៧៤៤​រូប អនុ​មហា​វិទ្យា​ល័យ​១.០៩៥​រូប មធ្យម​សិក្សា​១.១១៧​រូប​។ល។ ក្នុង​ការ​ជម្រើស​អ្នក​រដ្ឋ​ការ បុគ្គ​លិក​ជា​ជន​ជាតិ​ភាគ​តិច សុទ្ធ​តែ​បង្អែកលើ​តម្រូវ​ការ​នៃ​ភារ​កិច្ច​តួ​នាទី​ការ​ងារ លក្ខ​ឋាន​តំ​ណែង និង​ភាគ​កម្រិត​ក្រប​ខ័ណ្ឌ​ដែល​បាន​ប្រ​គល់​ជូន​របស់​បណ្តា​ស្ថាប័ន​អង្គ​ភាព​ធា​នា​គុណ​ភាព​។
កង​ជួរ​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​បាន​យក​ចិត្ត​ទុក​ដាក់​បំ​ពាក់​បំ​ប៉ន បណ្តុះ​បណ្តាល ប្រើ​ការ​តែង​តាំង និង​រៀប​ចំ​ឲ្យ​ទទួល​តួនាទី​សំ​ខាន់ៗ នៅ​ថ្នាក់​ខេត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ ចាប់​ពី​ឆ្នាំ​២០០២ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​បាន​ដាក់​ចេញ​នូ​វ​ដំ​ណោះ​ស្រាយ​ជា​ច្រើន ដើម្បី​ជម្នះ​ស្ថាន​ភាព​សា​ខា​បក្ស​ភូមិ អនុ​សង្កាត់​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ប៉ុន្តែ​គ្មាន​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​ឬ​ក៏​នៅ​មន្ទីរ គណៈ​ផ្នែក​នា​នា​របស់​ខេត្ត​ដែល​គ្មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​ជា​ជន​ជាតិ​ខ្មែរ​។ ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បាន​រៀប​ចំ​កម្មា​ភិ​បាល បន្ថែម​មួយ​រូប​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​ការិយា​ល័យ​ជន​ជាតិ និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បំ​ពាក់​បំ​ប៉ន បណ្តុះ​បណ្តាល​យុវ​ជន ក្រោយ​ពី​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា ធ្វើ​ជា​ប្រ​ភព​កម្មា​ភិ​បាល​បំ​ពេញ​បន្ថែម ជូន​មូលដ្ឋាន​។ ឆ្នាំ​១៩៩២ ពេល​ទើប​បង្កើត​ខេត្ត បក្ខ​ជន​ខ្មែរ​ស្រូប​អត្រា​ត្រឹម​តែ​៦,៥៦​%​ដល់​ចុង​ឆ្នាំ​២០១៤ អត្រា​នេះ​កើន​ឡើង​ដល់​១៥,៨២%​; ប៉ុន្តែ​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ទិស​ដៅ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ដាក់​ចេញ គឺ​ដល់​ឆ្នាំ​២០១៥ បក្ខ​ជន​ខ្មែរ​ស្រូប​អត្រា​២០% នៃ​ចំ​នួន​បក្ខ​ជន​ទូ​ទាំង​ខេត្ត​។
ស្រុក​ថ្កូវ​ជា​ភូមិ​ភាគ​មួយ​មាន​អត្រា​ជន​រួម​ជាតិ​ខ្មែរ​ជិត​៦២%​។ ចំ​នួន​បក្ខ​ជន​ថ្មី​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ស្រុក​នេះ​កើន​ពី​៤៨,៧៥​% (ឆ្នាំ​២០១២) ឡើង​៥២,៣៤​%​ក្នុង​ឆ្នាំ​២០១៤​។ មក​ទល់​ពេល​នេះ បក្ខ​ជន​ខ្មែរ​ស្រូប​អត្រា​ជិត​៤៣%​នៃ​បក្ខ​ជន​ទូ​ទាំង​ស្រុក​។ សម​មិត្ត គឹម​ហ្វាង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហាម​យ៉ាង ស្រុក​ថ្កូវ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៩៨% ឲ្យ​ដឹង​៖ ឃុំ​ទើប​រៀប​ចំ​មហា​សន្និ​បាត​សា​ខា​បក្ស និង​តែង​តាំង​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ដោយ​ជោគ​ជ័យ​។ ក្នុង​ចំ​ណោម​សម​មិត្ត​ទាំង​៨​រូប ដែល​ជា​លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ មាន​សម​មិត្ត​ជា​ជន​ជាតិ​ខ្មែរ​ដល់​ទៅ​៧​នាក់​។ ប្រ​ការ​គួរ​ត្រេក​អរ​ជាង​ទៀត សម​មិត្ត​ទាំង​ឡាយ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​លើក​នេះ សុទ្ធ​តែ​សម្រេច​បទដ្ឋាន​ខាង​វិជ្ជា​ឯក​ទេស​និង​កម្រិត​អាយុ​តាម​ការ​កំ​ណត់​រួម​របស់​ខេត្ត​។ ក្នុង​ចំ​ណោម​សម​មិត្ត​ទាំង​២២​រូប ក្នុង​បញ្ជី​គម្រោង​រៀប​ចំ​កម្មា​ភិ​បាល​ថ្នាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ដែល​បាន​ផ្តល់​សច្ចា​ប័ន ភាគ​ច្រើន​សុទ្ធ​តែ​មាន​វ័យ​នៅ​ក្មេង​មាន​តែ​ម្នាក់​មាន​អាយុ​ជាង​៤០​ឆ្នាំ; អំពី​វិជ្ជា​ឯក​ទេស​ភាគ​ច្រើន មាន​កម្រិត​វិជ្ជា​អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ ឬ​កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​។
សម​មិត្ត ត្រឹង​ទ្រី​យ៉ុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ឲ្យ​ដឹង​៖ ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បាន​ជា​ខេត្ត​ត្រា​វិញ តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បណ្តុះ​បណ្តាល​បំ​ពាក់​បំ​ប៉ន​កម្មា​ភិ​បាល និង​ចាត់​ទុក​ការ​ងារ​រៀប​ចំ​គម្រោង​កម្មា​ភិ​បាល ជា​ផ្នែក​ចម្បង​ក្នុង​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស ដើម្បី​ឆើ្លយ​តប​ទៅ​នឹង​តម្រូវ​ការ​បាន​ល្អ​សម្រាប់​ភារ​កិច្ច​ចំ​ពោះ​មុខ​និង​យូរ​អង្វែង ពិសេស​គឺ​កង​ជួ​រ​កម្មា​ភិ​បាល​ខ្មែរ​។ ការ​ងារ​រៀប​ចំ​គម្រោង​កម្មា​ភិ​បាល​ស្នង​បន្ត​មាន​ភាព​បន្ត​បន្ទាប់​រឹង​ប៉ឹង រវាង​កម្មា​ភិ​បាល​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ ដើម្បី​បង្ក​ប្រ​ភព​កម្មា​ភិ​បាល​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង​សម្បូរ​បែប ពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូលដ្ឋាន​។ ទន្ទឹម​នឹង​នោះ ខេត្ត​កសាង​កង​ជួរ​កម្មា​ភិ​បាល ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង ធា​នា​ទាំង​កម្រិត​វិជ្ជា ចរិយា​សម្បត្តិ​និង​ទាំង​បញ្ញា ដើម្បី​ដឹក​នាំ​ភូមិ​ភាគ អង្គ​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ដំ​ណាក់​កាល​ឧស្សាហូ​បនីយ​កម្ម ភាវូប​នីយ​កម្ម​ទំ​នើប​៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ