សាស្រ្តាចារ្យ បណ្ឌិតផាមវុាំងលឹន នាយកមហាវិទ្យាល័យវេជ្ជឱសថសាស្រ្តកឹងធើ ឲ្យដឹង៖ ដល់ឆ្នាំ២០២០ វាលរាបទន្លេគឺវឡុងនឹងមានវេជ្ជបណ្ឌិតចំនួន១៥០រូប ប្រឡងជាប់សញ្ញាបត្រវគ្គដំបូងបង្អស់ចំណុះ៥មុខវិជ្ជាឯកទេសកម្រ។ នេះជាជំហានដំបូងក្នុងដំណើរការខិតខំបំពេញបន្ថែម វេជ្ជបណ្ឌិតខាងមុខវិជ្ជាឯកទេសដែលបច្ចុប្បន្ន នៅខ្វះយ៉ាងធ្ងន់ធ្ងរ មានដូចមុខវិជ្ជាឯកទេសខាងរោគរបេងចិត្តវេជ្ជវិជ្ជា និតិវេជ្ជវិទ្យា រោគឃ្លង់និងវះកាត់។
និស្សិតអនុវត្តជាក់ស្តែងផ្នែកឱសថ (រូបថតអិនធើណិត)
យោងប្រសាសន៍សាស្រ្តាចារ្យ បណ្ឌិតផាមវុាំងលឹន ឲ្យដឹង៖ នៅវាលរាបទន្លេគឺវឡុងសព្វថ្ងៃត្រូវការវេជ្ជបណ្ឌិតប្រហែល១.០០០រូប បំពេញការងារខាងផ្នែកឯកទេសដ៏កម្រនេះ។ ថ្វីបើដូច្នោះក្ដី ប៉ុន្តែមហាវិទ្យាល័យវេជ្ជឱសថសាស្រ្តកឹងធើទើបតែបណ្តុះបណ្តាលក្នុងវគ្គដំបូងដោយមានសិក្ខាកាមចំនួន១៥០រូប ហេតុនោះឃើញថា រហូតដល់ឆ្នាំ២០២០ ទើបតែមានវេជ្ជបណ្ឌិតជាង១៥%ដែលឆ្លើយតបបាននឹងតម្រូវការជាក់ស្តែងប៉ុណ្ណោះ។ មូលហេតុដែលនៅខ្វះវេជ្ជបណ្ឌិតខាងមុខវិជ្ជាឯកទេសកម្រនេះ គឺដោយសារសិក្ខាកាមមិនសូវជ្រើសចូលរៀន។ និយាយអំពីលក្ខណៈ រួមនៃមុខវិជ្ជាឯកទេសទាំងនោះគឺការងារធ្ងន់ធ្ងរហានិភ័យឆ្លងជំងឺខ្ពស់ បរិស្ថានធ្វើការប្រកបដោយគ្រោះថ្នាក់។ ក្រៅពីនោះ ជាមុខវិជ្ជាមិនអាចធ្វើក្រៅម៉ោងរកប្រាក់បន្ថែម រីឯរាល់អាទិភាពក៏សុទ្ធតែគ្មានអ្វីលើសគេ បើប្រៀបនឹងមុខវិជ្ជាឯកទេសដទៃៗ។
ការជម្រើសវេជ្ជបណ្ឌិតថ្មីចូលបន្ថែម ជាការលំបាកម្យ៉ាង រីឯការបញ្ជូនកម្មាភិបាលទៅរៀនខាងមុខវិជ្ជាឯកទេសដ៏កម្រនេះ ត្រូវតាមកម្មវិធីជម្រើសតាំងគឺរឹតតែលំបាកចំពោះភូមិភាគទាំងឡាយ ត្បិតអីដោយសារការខ្វះខាតខាងថវិកា។ ពិសេសទៀត ក្រោយពីបណ្តុះបណ្តាលវេជ្ជបណ្ឌិត វិលត្រឡបមកបំពេញការងារក៏គ្មានបានទទួលរបបគោលនយោបាយអាទិភាពអ្វីបន្ថែម ជាហេតុញុាំងឲ្យគ្មាននរណាចង់រៀនឬផ្លាស់ប្តូរមករៀនខាងមុខវិជ្ជាឯកទេសដែលត្រូវឲ្យតម្លៃថាជាមុខវិជ្ជា " អន់ " ក្នុងចំណោមប្រព័ន្ធមុខវិជ្ជាពេទ្យនានា។
ផ្តើមពីមូលហេតុទាំងឡាយខាងលើ បានញុាំងឲ្យស្ថានភាពវេជ្ជបណ្ឌិត សព្វថ្ងៃសកម្មភាពតាមលក្ខណៈ"ពហុវិជ្ជា"សឹងគ្រប់ៗគ្នា។ ទន្ទឹមជាមួយនឹងកិច្ចការប្រកបមុខរបរត្រូវតាមវិជ្ជាឯកទេស ស៊ីជម្រៅតាមវគ្គបណ្តុះបណ្តាល ជួនពេលចាំបាច់ វេជ្ជបណ្ឌិតខ្លះនៅទាំងរ៉ាប់រងបន្ថែមខាងវិជ្ជាឯកទេសដែលនៅខ្វះបុគ្គលិកទៀតផង។ ប្រការនេះ បានញុាំងឲ្យមុខវិជ្ជាឯកទេសដ៏កម្រធ្លាប់តែមានការខ្វះខាត កាន់តែមានការចុះថយគុណភាព។
លោកង្វៀនក្វឹកវៀត អនុប្រធានគណៈចង្អុលការតីណាមបូ ឲ្យដឹង៖ មុខវិជ្ជាពេទ្យចាត់ទុកថាជាមុខវិជ្ជាពិសេសម្យ៉ាង ទាមទារសិក្ខាកាមត្រូវការចំណាយពេលវេលា កម្លាំងកាយកម្លាំងទ្រព្យយ៉ាងច្រើនសម្រាប់បំពេញការរៀនសូត្រ ប៉ុន្តែកម្រិតបៀវត្សដូចគ្នា បើប្រៀបនឹងមុខវិជ្ជាឯកទេសដទៃទៀត។ វេជ្ជបណ្ឌិតទាំងឡាយសកម្មភាពក្នុង៥មុខវិជ្ជាឯកទេសកម្រ ត្រូវការឲ្យមានរបបបៀវត្ស ប្រាក់រង្វាន់ខ្ពស់ ទើបសង្ឃឹមទាក់ទាញ បានប្រភពធនធានវេជ្ជបណ្ឌិត។ រដ្ឋគប្បីយកចិត្តទុកដាក់វិនិយោគទុន មូលដ្ឋានសម្ភារៈទំនើបៗ ឲ្យសាលាមហាវិទ្យាល័យវេជ្ជឱសថសាស្រ្តកឹងធើ ព្រោះថាការមិនបានជិតដិតជាមួយនឹងម៉ាស៊ីន សម្ភារៈទំនើបៗ គឺ ជាឧបសគ្គធំម្យ៉ាង ញុាំងឲ្យនិស្សិតសាលាវេជ្ជឱសថសាស្រ្តមិនអាចមានមុខវិជ្ជារឹងប៉ឹង ខណៈពេលប្រឡងចេញសាលា។ លោកង្វៀនក្វឹកវៀត បានស្នើអ្នកដឹកនាំសាលាមហាវិទ្យាល័យវេជ្ជឱសថសាស្រ្តកឹងធើ ធ្វើគម្រោងកម្មវិធីបង្ហាត់បង្រៀនតាមទិសដៅ បង្កើនទម្រង់រូបភាពហ្វឹកហាត់ ជំនួសឲ្យការចូលរៀនស្រង់ស្ដាប់យកបទពិសោធន៍ជាក់ស្ដែងដូចសព្វថ្ងៃ។
ជាក់ស្ដែងសឲ្យឃើញ គប្បីសិក្សាស្រាវជ្រាវនូវយន្តការសកម្មភាព ច្បាស់លាស់ថែមទៀត និងវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អប្រសើរសម្រាប់មូលដ្ឋាន បណ្តុះបណ្តាលវេជ្ជបណ្ឌិតនានា។ ទន្ទឹមនឹងនោះ គប្បីមានការរៀបចំរបបអាទិភាពឲ្យកាន់តែល្អប្រសើរ សម្រាប់វេជ្ជបណ្ឌិតនិយាយរួម និងសម្រាប់វេជ្ជបណ្ឌិតសកម្មភាព៥មុខ វិជ្ជាឯកទេសកម្រនិយាយដោយឡែក៕
អាញ់ត្វៀក៖(TTXVN)បកប្រែ៖ ថាច់សេរី