04/11/2014 - 09:44

ផលិតផលបោះពុម្ពកាសែតជាផលិតផលមានប្រយោជន៍សម្រាប់ជនរួមជាតិខ្មែរ សម្រាប់ជនរួមជាតិខ្មែរ

 អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​អនុវត្ត​សេចក្តី​សម្រេច​លេខ​២៤៧២ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល (ដំ​ណាក់​កាល​ឆ្នាំ​២០១២​-២០១៥) ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​លំ​បាក​ពិ​សេស​នៃ​ខេត្ត​កា​ម៉ាវ និង​ខេត្ត​បាក​លីវ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​បាន​ខិត​ជិត​ជា​មួយ​នឹង​ផលិត​ផល​បោះ​ពុម្ព​កា​សែត ដើម្បី​បាន​ទទួល​ចំ​ណេះដឹង​ខាង​ច្បាប់ និង​អនុវត្ត​វិទ្យា​សាស្រ្ត បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ល។

ព្រះ​សង្ឃ​នៅ​វត្ត​មុនី​វង្សា ​(សង្កាត់១ ក្រុង​កាម៉ាវ) អាន​កា​សែត​ដើម្បី​បង្កើន​ចំណេះ​ដឹង។ 

ដោយ​កំ​ណត់​ច្បាស់​ការ​ងារឃោស​នា ផ្សព្វ​ផ្សាយ​មាន​តួនាទី​សំ​ខាន់​ពិ​សេស ម្ល៉ោះ​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១២ គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​នូវ​សេចក្តី​សម្រេច​ចិត្ត​២៤៧២ ដោយ​ទទួល​បាន​ការ​ស្រប​ចិត្ត​ស្រប​គំ​និត្យ ពី​សំ​ណាក់​សហ​គមន៍​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ។ តាម​ស្ថិតិ​ដំ​បូង​របស់​ផ្នែក​សមត្ថ​កិច្ច​ខេត្ត​មក​ទល់​ពេល​នេះ មាន​កា​សែត និង​ទស្សនា​វដ្តី​គ្រប់​ប្រភេទ​ចំនួន​១៩​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដល់​មូលដ្ឋាន។ មុខ​សញ្ញា​ទទួល​កា​សែត សំ​ខាន់​គឺ​កម្មា​ភិ​បាល ព្រះ​សង្ឃ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព បញ្ញ​វន្ត សិស្សានុ​សិស្ស​ជា​ជន​រួ​ម​ជាតិ​ខ្មែរ។ តាម​របាយ​ការណ៍​ពី​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ឲ្យ​ដឹងៈ ក្នុង​រយៈ​ពេល​៩ ខែ​ដើម​ឆ្នាំ​២០១៤ កា​សែត​បាន​ផ្ញើចុះ​ទៅដល់​អ្នក​អាន​ជាជន​រួម​ជាតិ​ខ្មែរ ជិត​២៥០​ពាន់​ច្បាប់។ លោក​ង្វៀន​ថាញ់​ដៀង អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ឲ្យ​ដឹងៈ "ភាគ​ច្រើន​កាសែត​និង​ទស្សនា​វដ្ដី​បោះ​ពុម្ព​ផ្សាយ អាស្រ័យ​ដោយ​ស្ថាប័ន​សមត្ថ​កិច្ច​នានា  និង​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​មាន​ឈ្មោះ​បោះ​សំ​ឡេង​ក្នុង​ប្រ​ទេស​បោះ​ពុម្ព​ផ្សាយ​មាន​ដូចៈ ទស្សនា​វដ្តី​ជន​ជាតិ (គណៈ​កម្មា​ធិការ​ជន​ជាតិ) ទស្សនា​វដ្តី​វប្ប​ធម៌​បណ្តា​ជន​ជាតិ (សមា​គម​អក្សរ​សិល្ប៍-វិចិត្រ​សិល្បៈ​បណ្តា​ជន​ជាតិ​វៀត​ណាម)​ បធាន​បទ​ជន​ជាតិ​និង​តំ​បន់​ភ្នំ (កាសែត​មហា​សាមគ្គី) បធាន​បទ​កុមារ​ជ​ន​ជាតិ (កា​សែត​ធីវ​នៀង​តៀង​ផុង) និង​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ។ល។ មា​មីង​ខ្មែរ​តែង​ឆ្លៀត​ពេល​ទៅ​វត្ត​អាន​កា​សែត ក្តាប់​បាន​នូវ​ព័ត៌មាន​ដ៏​មាន​ប្រ​យោជន៍​ជា​ច្រើន ដើម្បី​យក​ទៅ​អនុ​វត្ត​ក្នុង​ភាព​ជាក់​ស្តែង​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព"។ 


 នៅ​ខេត្ត​បាក​លីវ ក្នុង​រយៈ​ពេល​៩ខែ នៃ​ឆ្នាំ​២០១៤ ខេត្ត​បាន​ផ្តល់​ជូន​កា​សែត​គ្រប់​ប្រភេទ​ជិត​២១២.៦៥៦​ច្បាប់ ដល់​មុខ​សញ្ញា​ទាំង​ឡាយ​ដូច បាន​ពោល​ខាង​លើ ដូច​ជា​ខេត្ត​កាម៉ាវ ក៏​បាន​បោះ​ពុម្ព​ផ្សាយ​ជិត​២៤ ផលិត​ផល​កា​សែត។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ ក្តាប់​ព័ត៌​មាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធានា​នូវ​គុណ​ភាព​ព័ត៌​មាន ព្រឹត្តិ​ការណ៍​បច្ចុប្បន្ន​ភាព​របស់​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ទៀត​ផង។ ព្រះ​តេជ​ព្រះ​គុណ​​តាំង​សា​វង្ស ព្រះ​ចៅ​អធិ​ការ​វត្ត​បុបា្ផ​រាម ភូមិ​កាយ​យ៉ា ឃុំ​ហ៊ឹង​ហោយ ស្រុក​វិញ​ឡើយ ខេត្ត​បាក​លីវ មាន​ព្រះ​ថេរ​ដីកាៈ "បណ្តា​កា​សែត​ដែល​បោះពុម្ព​ផ្សាយ បាន​ជួយ​ឲ្យ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​យល់​ដឹង​អំពី​គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ ម្យ៉ាង​ទៀត​បណ្តា​កា​សែត​ដែល​ចុះ​ផ្សាយ​ទាំង​នោះ សុទ្ធ​តែ​ជា​អក្សរ​ខ្មែរ បាន​ជួយ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ដែល​កំ​ពុង​សិក្សា​បាន​ស្វែង​យល់ និង​រៀន​សូត្រ​អំពី​វាក្យ​សព្ទ​បន្ថែម"។ រីឯ​កសិករ​យ័ញ​ផល នៅ​ភូមិ​កោះ​ធំ ឃុំ​និញ​ថាញ់​ឡើយ ស្រុក​ហុង​យ៉ឹង ខេត្ត​បាក​លីវ ឲ្យ​ដឹងៈ "ក្រៅ​ពី​ការ​យល់​ដឹង​អំពី​ច្បាប់ ខ្ញុំ​ថែម​ទាំង​រិះ​រក​បាន​នូវ​វិធី​សាស្រ្ត​ល្អៗ​ជា​ច្រើន ដើម្បី​អនុ​វត្ត​ក្នុង​ភាព​ជាក់​ស្តែង​មាន​ដូច​ការ​ចិញ្ចឹម​បង្គា​នាគ ផលិត​ស្រូវ​ជា​ដើម។

 លោក​ស្រី​ត្រឹង​ធី​ហ្វារី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​បាក​លីវ ឲ្យ​ដឹងៈ មាន​ទម្រង់​រូប​ភាព​ល្អៗ និង​គំរូ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ប្រ​កប​ដោយ​លក្ខណៈ​ជាក់​ស្តែង​លើ​ទំព័រ​កា​សែត​។ ​ប្រ​ការ​នេះ​បានបំ​ផុស​ឡើង​នូវ​ចលនា​ប្រឡង​ប្រ​ណាំង​ពល​កម្ម បង្ក​បង្កើន​ផល ធ្វើ​អាជីវ​កម្ម​នៅ​នឹង​ភូមិ​ភាគ។ រយៈ​ពេល​ខាង​មុខ​គណៈ​ជន​ជាតិ​ខេត្ត​នឹង​សហ​ការ​ជា​មួយ​បណ្តា​ស្ថាប័ន​សមត្ថ​កិច្ច​ភូមិ​ភាគ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​ជូន​នូវ​ផលិត​ផល​បោះ​ពុម្ព​កាសែត​ឲ្យ​បាន​ទាន់​ពេល ដើម្បី​បម្រើត​ម្រូវ​ការ​បង្ខិត​ជិត​ជា​មួយ​នឹង​ព័ត៌​មាន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ៕

ហឺវតុង-លីសៀ

ចែករំលែកអត្ថបទ