07/07/2015 - 09:53

យកចិត្តទុកដាក់គិតគូរដល់ជីវភាពជនរួមជាតិខ្មែរ

ពី​មុន ជីវ​ភាពរបស់ជន​រួមជាតិខ្មែរនៅតំបន់​ភ្នំ តំបន់​ព្រំដែន ខេត្ត​អាងយ៉ាង ជួប​ការ​លំបាក​ច្រើន អត្រា​គ្រួ​សារ​ក្រីក្រ​មាន​ជាង​៥០​%។ បក្ស​និងរដ្ឋ​បាន​ប្រ​កៀក​ស្មាជា​មួ​យ​នឹង​ជន​រួម​ជាតិ អនុ​វត្ត​នូវ​គោល​ន​យោ​បាយ អា​ទិ​ភាព​ជា​ច្រើន ដើម្បី​គិត​គូរ​ជីវភាព​ជូន​ជន​រួម​ជាតិ​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ជា​សន្សឹម​ៗ​។ 

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​បៃ​ណូយ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែ​សម្បូរ​ធូរ​ធារ​។

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ក្វឹកថាញ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាងយ៉ាង ក្នុង​អំឡុង​៤០​ឆ្នាំ​កន្លង តាំងពី​ថ្ងៃភាគ​ខាងត្បូង​បាន​រំដោះឯក ភាព​ទឹក​ដីទាំ​ង​ស្រុង​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​អាង​យ៉ាង​តែ​ង​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ និង​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស និង​រដ្ឋ​បាន​ជា​អត្រា​គ្រួ​សារ​ខ្មែរ​ក្រីក្រ​កាត់​បន្ថយ​ជាមធ្យម​ភាគ ពី​២%ដល់​៣% ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុ​ប្បន្ន ចំនួន​គ្រួ​សារ​ក្រី​ក្រជិត​ក្រ​ក្នុងជន​រួម​ជាតិ​ខ្មែរ​នៅ​ត្រឹម​តែ​១៤,៥៥​%។ ខេត្ត​អាង​យ៉ាង​ខិត​ខំដល់​ចុង​ឆ្នាំ​២០១៥ នឹង​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្របន្ថែម​៤​% ប្រៀប​នឹង​បច្ចុប្បន្ន​ ។

បច្ចុ​ប្បន្ន លើ​ភូមិសាស្រ្ត​ខេត្ត​អាងយ៉ាង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅជាង២២.៦០០​គ្រួសារ និង​មាន​ចំ​នួន​មនុស្ស​ជាង៩១.០០០នាក់ ស្រូប​អត្រា៤,២៣​%នៃ​ចំ​នួន​ប្រជា​ជន​ទូ​ទាំង​ខេត្ត​។ ខុស​ពី​ខេត្ត​នា​នា​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅអាង​យ៉ាង រស់​នៅ​ប្រមូ​ល​ផ្តុំតាម​ភូមិ​ស្រុក ច្រើនបំផុត​នៅ​ឃុំ​ចំ​នួន​២​៨​នៃ​តំ​បន់​បៃ​ណូយ​ ដី​ធ្លី​សោះ​ក​ក្រោះ ខ្វះ​ទឹក​នៅ​រដូវ​ប្រាំង​។ល។ ចំ​ណុះស្រុក​ទ្រី​តូង ទិញ​បៀង​និង​មួយ​ចំ​នួន​រស់​នៅ​រាត់​រាយ​តាម​ស្រុក​ចំ​នួន​៣​នៃ​តំ​បន់​ចតុ​កោណ​ឡុង​ស្វៀង គឺ​ចូវ​ភូ ចូវ​ថាញ់ និង​ថ្វាយ​សេី​ុង​។ ប្រភព​ចំ​ណូល​សំ​ខាន់​របស់​ប្រជា​ជ​ន គឺ​អាស្រ័យ​ស្រែ​ចម្ការ ចិញ្ចឹមសត្វ និង​ធ្វើការ​ឈ្នួល​តាម​រដូវ​កាល​ចេះ​តែ​វិល​វល់​នឹងការ​ងារ​ស្រែចម្ការ ភ្ជួរ​ រាស់ ចិញ្ចឹម​គោតាម​ប្រ​វេ​ណី។​ ទម្លាប់​ផលិត​កម្ម​នៅ​ឱន​ថយ ហេតុ​នោះ ប្រ​សិទ្ធ​ភាពសេដ្ឋកិច្ច​នៅ​ទាប​។

ដោយ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រកប​របរកសិកម្ម​៨០​% ខេត្ត​អាង​យ៉ាង បាន​ផ្តុំ​កម្លាំង​ជំ​រុញ​វិ​ស័យ​កសិ​កម្ម ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្តបច្ចេក​ទេស ក្នុង​ការ​បង្ក​បង្កើន​ផល​ជូន​កសិ​ករ​ខ្មែរ​។ ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​វិជ្ជា​ស្ថាន​ស្រូវ​នា​នា​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង និង​សកល​វិ​ទ្យា​ល័យ​កឹង​ធើ ។ល។ ណែ​នាំ​បច្ចេក​ទេស​ដាំ​ពិ​សោធ ឧបត្ថម្ភ​ពូជ មធ្យោបាយ​ផលិត​កម្ម​បង្ក​លក្ខណៈ​ជូន​កសិករ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​។ ខេត្ត​បាន​អា​ទិភាព​កសាង​ស្ថានីយ​បូម​ទឹក ប្រ​ព័ន្ធ​ចែក​ចាយ​ទឹក​បម្រើការ​ផលិត​កសិ​កម្ម​នៅ​តាម​ឃុំ​នា​នា​ដូច៖ ចូវ​ឡាំង​លឿង​ភី ឡេ​ទ្រី (ស្រុក​ទ្រី​តូង) ស្ថា​នីយ​បូម​ទឹក​តំ​បន់​លើ៣​/២ នៅ​ឃុំ​អាង​គឺ​(ស្រុក​ទិញ​បៀង​) ។ល។ រួម​ចំ​ណែក​ក្នុង​ការ​ទាញ​យក​ផល​ដី​ចោល​ទំ​នេរ និង​ដីជើង​ភ្នំ​បាន​ជិត​៧.០​០០ ហិក​តា​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​ពី​២​ដល់​៤​រដូវ​ជា​ប្រ​ចាំ​ឆ្នាំ ឬ​ក៏​ស្រូវ​ពិសេស​១​រដូវ​+ដំ​ណាំរួ​ម​ផ្សំ​២​រដូវ ឬ​ក៏​ដំ​ណាំ​រួម​ផ្សំ​១​រដូវ​+ស្រូវ​១​រដូវ​ប្រ​ចាំឆ្នាំ។ ក្នុង​រដូវ​ប្រាំង​ឆ្នាំ២​០១៤​-២០១៥ ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​អាង​យ៉ាង ផលិត​ស្រូវ​ទទួល​បាន​ផល​ច្រើន លក់​បាន​ថ្លៃ ហើយ​ចាប់​ផ្តើម​ផលិត​រដូវ​ថ្មី​បន្ត​ដោយ​ភាព​ងាយ​ស្រួល​និង​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។

ខេត្ត​អាង​យ៉ាង​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី កម្ម​វិធី​១៣៥​នៅ​ឃុំ​ព្រំ​ដែន​ចំ​នួន​១៧ ជា​មួយ​នឹង​កម្រិត​វិ​និ​យោគ​ទុន​១ពា​ន់​លាន​ដុង​/ឃុំ​។ ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​ផ្សេង​ខាង​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ឧបត្ថម្ភ​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​សម្រាប់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស​។ ទន្ទឹម​នឹ​ងនោះ សេចក្តី​សម្រេច​ចិត្ត​០៩​-NQ/TU របស់​គណៈ​កម្មា​ធិ​ការ​ខេត្ត​អាង​យ៉ាង​អំ​ពី​"អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ដល់​ឆ្នាំ​២០១០ និង​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​២០ ១៥​"ក៏​បាន​ពង្រីក​ឥទ្ធិ​ពល​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​តំ​បន់​ជន​រួម​ជាតិ​មាន​ភាព​លំ​នឹង​។ល។ បច្ចុប្បន្ន ជីវ​ភាពរបស់​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​បៃ​ណូយ ខេត្ត​អាង​យ៉ាង​បាន​សម្បូរ​ធូរ​ធារ​ជាង​ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ជា​ង​មុន​៕

ធូត្រាង​(​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀតណាម​)-វិ​មាន

ចែករំលែកអត្ថបទ