09/06/2015 - 09:10

ភាពផ្លាស់ប្តូរនៅតំបន់ភ្នំទិញបៀង

គិត​ដល់​ចុង​ឆ្នាំ​២០១៤ គ្រួ​សារ​ក្រី​ក្រ​របស់​ស្រុក​តំ​បន់​ភ្នំ​ទិញ​បៀង ខេត្ត​អាង​យ៉ាង​ កាត់​បន្ថ​យ​នៅ​ត្រឹម​តែ​២.៩៩៧​គ្រួ​សារ ស្រូប​អត្រា​ជិត​១០% បើប្រៀប​នឹង​ចំ​នួន​គ្រួ​សារប្រជាជន​រួម​។ ដោយ​ឡែក​ជន​រួម​ជាតិ​ខ្មែរ ​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​នៅ​ត្រឹម​តែ​៤,៧៥​% ប្រ​ហាក់​ប្រ​ហែល​នឹង ១.៤៣៧​គ្រួ​សារ​។

ផ្លូវ​ទៅ​កាន់​ស្រុក​ទិញ​បៀង​នា​បច្ចុ​ប្បន្ន​។

របស់​ប្រ​ជា​ជន​និង​បក្ខ​ភាគ​ស្រុក​ទិញ​បៀង ក្រោយ​ពី​៤០​ឆ្នាំ​កសាង​និង​អភិ​វឌ្ឍ"​។ 
ជា​មួយ​នឹង​ទិស​ដៅគា​ស់​រាន និង​ស្តារ​ឡើង​វិញ​នូវ​ផ្ទៃ​ដី​ជិត​៤.០០០ហិក​តា ចំណុះ​តំ​បន់​សេដ្ឋ​កិច្ច​ថ្មី​វិញ​ទ្រុង​-​តឹង​ឡឹប​សម្រេច​ជោគ​ជ័យ​ ទិញ​បៀង​បាន​ដំ​ណើរ​ការ​បើក​ទូ​លាយ​ការ​បង្កើន​រដូវ​ផលិត​កម្ម​នៅ​តំប​ន់​ខាង​លិច​ប្រ​ឡាយ​ត្រា​ស៊ឺ​ខាង​ជើង និង​ខាង​ត្បូង​ប្រ​ឡាយ​វិញ​តេ​។ ទន្ទឹម​នឹង​នោះ ស្រុក​នៅ​ទាំង​បាន​ជី​ក​ប្រ​ឡាយ​មឿង​តៀង និង​ប្រ​ឡាយ​២២ ។ល។ ដែល​ជា​បុព្វ​បទ​សំ​ខាន់ រួម​ចំ​ណែក​អភិ​វឌ្ឍ​ផលិត​កម្ម​លើ​ផ្ទៃ​ដី​២.​០០០​ហិក​តា​នៅ​តំ​បន់​លើ​ចំ​ណុះ​ឃុំ​នា​នា មាន​ដូច​៖ អាង​គឺ​វិញ​ទ្រុង​និង​វាំុ​ង​យ៉ាវ​។ ពិ​សេស​គឺ​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​បម្រើ​ការ​ផលិត​និង​ជីវ​ភាព​របស់​ជន​ជាតិ​កិញ​ក៏​ដូច​ជា​ជន​ជាតិ​ខ្មែរ​។ សម​មិត្ត​ង្វៀន​វាំុ​ង​កង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ទិញ​បៀង ឲ្យ​ដឹង​៖ ក​សាង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ផ្លូវ​គម​នា​គមន៍​ គឺ​ជា​ភារ​កិច្ច​ចម្បង​របស់​បក្ខ​ ភា​គ​ស្រុក​ ពី​ព្រោះ​មាន​តែ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​អភិ​វឌ្ឍ​ផលិត​កម្ម ទើប​អាច​លើក​ស្ទួយជីវ​ភាពប្រ​ជា​ជន​បាន និង​គិត​គូរ​ជីវ​ភាព​ឲ្យ​អតី​ត​តំ​បន់​មូល​ដ្ឋាន​ត​ស៊ូ​ដូច​៖ ថើយ​សេីុង ញេីុ​ង​ហឹង ភូ​កឿង​។ល។ សម​មិត្ត ង្វៀន​វាំុ​ង​កង ឲ្យ​ដឹង​៖ "ផ្លូវ​គម​នា​គមន៍​ពី​ស្រុក​រហូត​ដល់​ឃុំ​ទី​ប្រ​ជុំ​ជន​ ក៏​ដូច​ជា​ភូមិ​នា​នា​បាន​កសាង​ជា​ស្ថា​ពរ​។ នេះ​គឺ​ជា​ក្តី​ត្រេក​អរ​ដ៏​ក្រៃ​លែង​

​អា​​ស្រ័យ​ដោយ​កម្ម​វិ​ធី​គម្រោង​ការ​របស់​រដ្ឋា​ភិ​បាល និង​របស់​ខេត្ត​វិ​និ​​យោគទុ​ន​អភិ​វឌ្ឍ​តំ​បន់​ភ្នំ តំ​បន់​ជន​ជាតិ​ភាគ​តិច ទើប​តំ​បន់​តាំង​ទី​លំ​នៅ​បាន​កែ​លម្អ​និង​បង្កើត​ថ្មី​យ៉ាង​សម​រម្យ​។ គ្រូប​ង្រៀន​ចៅយ៉ាត់ (ភូមិ​សុ​ខ​រា ឃុំ​អាង​គឺ​) ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "នោះ​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​អភិ​វឌ្ឍ បណ្តាញ​អគ្គិស​នី​និង​ទឹកស្អាត​។ ជន​រួម​ជាតិ​នៅតំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល មាន​សេច​ក្តី​ត្រេក​អរ​ណាស់ ពី​ព្រោះបា​ន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​"។ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​ជឿន​លឿន​។

ប្រ​ការ​នោះ​នៅ​ទាំង​បង្ហាញ​ពី​ស្មារ​តី​សាម​គ្គីរបស់​ជន​ជាតិ​កិញ និង​ជន​ជាតិ​ខ្មែរ​នៅ​ទិញ​បៀង​។ ទស្ស​នា​មួយ​ជុំ​ភ្នំ​កែត ត្រា​ស៊ឺ ភូ​កឿង​និង​ភ្នំ​កឹម​។ល។ តាំង​ពី​ភូមិ​រហូត​ដល់​ឃុំ ស្រុក យើង​ខ្ញុំ​ប្រ​ទះ​ឃើញ​តែ​ផ្ទះ​ឥដ្ឋ ផ្ទះ​ប្រាក់​ស័ង្ក​សី​។ កម្រ​ជួប​ប្រ​ទះផ្ទះ​ប្រក់​ស្លឹក​បណ្តោះ​អា​សន្ន ដែល​ធ្លាប់​ឃើញ​កាល​ពី​រាប់​សិប​ឆ្នាំ​មុន ដែល​ច្រើន​តែ​ហៅ​ថា​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​និង​តំប​ន់​ភ្នំ​។ ព្រះ​តេជ​ព្រះគុណ​ចៅ​តា​រា ព្រះ​ចៅ​អធិ​ការ​វត្ត​ដើម​ផ្អោក​កត់​សម្គាល់​បច្ចុ​ប្បន្ន​មាន​អគ្គិ​ស​នី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់ គឺ​ជា​បំ​ណង​ប្រា​ថ្នា​តាំង​ពី​យូរ​មក​របស់​មា​មីង​ខ្មែរ​តំ​បន់​ដាច់​ស្រ​យាល​នេះ​។" ​ នៅ​ទី​នេះ មាន​សា​ខា​សា​លា​មតេ្តយ្យ បឋម​សិក្សា​ចំ​ណែក​ថ្នាក់​រៀន​ខ្ពស់​ទៀត គឺ​ទៅ​រៀន​នៅ​ឯ​ស្វាយ​ចេក​ឬ​ក៏​នៅ​ឯ​ជី​ឡាំង​"-ព្រះ​តេជ​ព្រះ​គុណ ចៅ​តា​រា​មាន​ថេរ​ដី​កា​ដូច្នេះ​។ ឆ្លង​តាម​រយៈ​នោះ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ បាន​ជឿន​លឿន​ជា​បណ្តើរ​ៗ ការ​ប្រ​ជុំ​ជីវ​កិច្ច​មិន​ដាច់​ដោយ​ឡែក​ដូច​មុន​។

នៅ​ឃុំ​ញេី​ុងហឹង មាន​ភូមិ​ហា​សេន ជា​កន្លែង​ប្រ​មូល​ផ្តុំ​រាប់​សិប​គ្រួ​សារ​ខ្មែរ​រ​ស់​នៅ​ពី​យូរ​មក​ហើយ​។ សម​មិត្ត​កាវ​ក្វាង​មិញ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ ឲ្យ​ដឹង​៖ ផ្ទះ​សម្បែង​របស់​មា​មីង​ឥ​ឡូវ​មាន​ភាព​សម​រម្យ​ គ្មា​ន​ភាព​ទ្រុឌ​ទ្រោម​ដូច​មុន​ រី​ឯ​ផ្លូវ​គម​នា​គមន៍​ធ្វើ​ដំ​ណើរ​ទៅ​មក​ក៏​ងាយ ស្រួល​ជាង​មុន​ច្រើន​ណាស់​។ ប្រ​ការ​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត នោះ​គឺ​មូល​ដ្ឋាន​បដិ​វត្តន៍ កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​និង​វប្ប​ធម៌​នា​នា​ នៅ​ទី​នេះ​ត្រូវ​បាន​អភិ​រក្សស្តារ​ឡើង​វិញ​និង​ពង្រីក​ដើម្បី​អប់​រំ​ប្រ​ពៃ​ណីដ​ល់យុវ​វ័យ​បំ​ផុស​ថែម​ទៀតនូវស្មារតី​ស្នេ​ហាជាតិ​របស់​កង​ទ័ព ​និង​ប្រ​ជា​ជន​​ឃុំ​ញេី​ុង​ហឹង​។ អនុ​វិទ្យា​ល័យ​ង្វៀន​សិញ​សាក់ បាន​ក្លាយ​ជា​​ក្តី​ជំ​នឿ​និង ជា​ទី​ស្រ​ឡាញ់​របស់​ប្រ​ជា​ជន​ភូមិ​ភាគ អ្នក​​ណា​ក៏​ជឿ​ជាក់​ទៅ​លើ​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស នា​បច្ចុប្បន្ន​និង​អនា​គត​ដើ​ម្បី​ការ​អភិ​វឌ្ឍន៍​៕

ផាង​ទ្រុង​អឹង​-​វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នៅ​ឃុំ​ញេី​ុងហឹង