រមិលមើលចំនួនអគារសិក្សា ដែលបានវិនិយោគទុនកសាងថ្មីនៅស្រុកកើ ដ ក្រោយពីរយៈពេល៤ឆ្នាំចែកចេញពីស្រុកកើដ (ចាស់) ទើបបានដឹងថា ថ្នាក់ដឹកនាំស្រុកកើ ដ ក្រុងកឹងធើផ្តោតការយកចិត្តទុកដាក់ បង្កើនគុណភាពផ្នែកខាងអប់រំបណ្តុះបណ្តាល។
សាលាមធ្យមសិក្សាមូលដ្ឋានទីប្រជុំជនកើ ដ សម្រេចបទដ្ឋានជាតិ ។
ទឹកប្រាក់ជាង៣២០ពាន់លានដុង សម្រាប់កសាងអគារសិក្សាចំនួន១១ខ្នង គឺជាទឹកប្រាក់មិនតិចសម្រាប់ស្រុកនៅតំបន់ជាយក្រុង ដែលនៅជួបការលំបាក ដូចស្រុកកើដជាដើម។ ព្រោះហេតុនោះ ពេលឧទ្ទេស នាមយើងខ្ញុំសរសេរអត្ថបទអំពីអគារសិក្សាដែលទើបកសាងថ្មី លោក គ្រូត្រឹងង៉ុកងី ប្រធានការិយាល័យអប់រំបណ្តុះបណ្តាលស្រុកកើដ ឲ្យដឹង ៖ "ឃុំណាក៏មានអគារសិក្សាទើបកសាងថ្មី ម៉្លោះហើយការអប់រំ បណ្តុះបណ្តាលនៅឃុំនានា សុទ្ធតែមានការរីកចម្រើន"។ នៅស្រុកកើ ដ មិនត្រឹមតែឃុំថើយដុងប៉ុណ្ណោះទេ ដែលមានប្រព័ន្ធអគារសិក្សា កសាងបានរួចរាល់ អាស្រ័យទទួលផលពីកម្មវិធី១៣៥របស់រដ្ឋាភិបាល នៅឃុំថើយហ៊ឹង មានសាលាបឋមសិក្សាថើយហ៊ឹង១ ក៏ត្រូវបានកសាងថ្មី ជាមួយនឹងថវិកា៤៣ពាន់លានដុង ឃុំទ្រុងថាញ់ មានសាលាមធ្យមសិក្សាមូលដ្ឋាន ក៏ត្រូវបានកសាងថ្មីជាមួយនឹងថវិកា៣៥ពាន់លានដុង ឃុំទ្រុងអាង មានសាលាបឋមសិក្សាទ្រុងអាង១ ត្រូវបានកសាងថ្មីជា មួយនឹងថវិកា៤៣ពាន់លានដុង សាលាមត្តេយ្យទ្រុងអាង កសាងជាមួយនឹងថវិកា១៧ពាន់លានដុង។ល។ ឃុំថើយស្វឹង ជាឃុំមានមាមីងជនរួមជាតិខ្មែររស់នៅកុះករ សាលាមត្តេយ្យថើយស្វឹង ក៏បានកសាងសម្រេចរួចរាល់ដាក់ឲ្យប្រើប្រាស់ពីឆ្នាំ២០១៤ ជាមួយនឹងថវិកា ២០ពាន់លានដុង។ល។
អគារសិក្សាថ្មី ទាមទារត្រូវមានកងជួរគ្រូបង្រៀនសុក្រឹត មានសមត្ថ ភាពបង្ហាត់បង្រៀនតាមវិធីថ្មី។ លោកគ្រូត្រឹងង៉ុកងី ចែករំលែក៖ "ពេល ធ្វើសេនាធិការួមជាមួយថ្នាក់ដឹកនាំស្រុក ដើម្បីធ្វើផែនការកសាងមូលដ្ឋាន សម្ភារៈ ប្រព័ន្ធអគារសិក្សា យើងខ្ញុំក៏បានធ្វើរបាយការណ៍ផែនការ បង្កើនគុណភាពកងជួរ។ បច្ចុប្បន្ន កងជួរគ្រូបង្រៀនរបស់ផ្នែករៀនមិនត្រឹមតែគ្រប់ប៉ុណ្ណោះទេ នៅថែមទាំងលើសបទដ្ឋានទៀតផង។ អត្រាគ្រូបង្រៀនលើសបទដ្ឋាននៅកម្រិតមត្តេយ្យមាន៥៧,៣% គ្រូបង្រៀន បឋមសិក្សាលើសបទដ្ឋាន មាន៩៤,៤% គ្រូបង្រៀនមធ្យមសិក្សាមូលដ្ឋានលើសបទដ្ឋាន៥៩,៦%។ អាស្រ័យដោយមូលដ្ឋានសម្ភារៈ គ្រូបង្រៀនបានសម្រេចនិងលើសបទដ្ឋាន ម៉្លោះហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលរបស់ទូទាំងស្រុក មានការកើនឡើងច្បាស់ក្រឡែត ។ ប៉ុន្មានឆ្នាំបន្តបន្ទាប់ អត្រាសិស្សប្រឡងជាប់សញ្ញាបត្រវិទ្យាល័យ សម្រេច១០០% អត្រាសិស្សប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ សម្រេច៩៩,៤% និងសិស្សប្រឡងជាប់សញ្ញាបត្របឋមសិក្សាសម្រេច១០០%។ ពិសេសបណ្តាការចលនាមុខព្រួញ មានដូច៖ សិស្សពូកែ គ្រូបង្រៀនពូកែ។ល។ ឆ្នាំក្រោយបរិមាណភាព និងគុណភាពសម្រេចបានខ្ពស់ជាងឆ្នាំមុនៗ"។ ការវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ និង បង្កើនគុណភាពគ្រូបង្រៀនក៏ជាកម្លាំងចលករ ដើម្បីក្រើនរំលឹកស្មារតី រៀនសូត្ររបស់សិស្ស។ មិនត្រឹមតែប្រឡងជាប់សញ្ញាបត្រវិទ្យាល័យ សម្រេច១០០%ប៉ុណ្ណោះទេ ពុំនោះសោត អត្រាសិស្សប្រឡងជាប់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ មធ្យមសិក្សាជំនាញរបស់ស្រុក ពីមួយថ្ងៃទៅមួយថ្ងៃកើនជាលំដាប់។
បងឡឹមតឹង កម្មាភិបាលការិយាល័យជនជាតិស្រុកកើ ដ ឲ្យដឹង៖ "មិត្តរួមថ្នាក់១២របស់ខ្ញុំកាលពីរៀននៅសាលាមធ្យមសិក្សាចំណេះទូទៅ ហាហ្វីយ៉ាប ឥឡូវសុទ្ធតែបានរៀនថ្នាក់ខ្ពស់ ៗនឹងមានការងារធ្វើលំនឹង។ ចំណែកខ្ញុំ ត្រូវបានជម្រើសតាំងរៀនតាម របបជម្រើសតាំងនៅសកលវិទ្យាល័យកឹងធើ។ បន្ទាប់ពីប្រឡងជាប់ បរិញ្ញាបត្រ ខ្ញុំវិលមកបម្រើការងារនៅស្រុកកំណើត"៕
ហាថាញ់-មុនី