10/04/2014 - 15:03

សេដ្ឋី​កសិករ​ម្នាក់​នៅ​តំ​បន់​ត្រា​ឌឹក

បង​ត្រេវ​ហៀង ធ្លាប់​ជា​កសិករ​ក្រី​ក្រ ប្រ​កប​របរ​ធ្វើ​ការ​ស៊ី​ឈ្នួល ប៉ុន្តែ​បន្ទាប់​ពី​ច្រើន​ឆ្នាំ ឧស្សាហ៍​ពល​កម្ម ចេះ​គិត​គូរ​ក្នុង​ការ​បង្ក បង្កើន​ផល​និង​ធ្វើ​អា​ជីវ​កម្ម បាន​ជា​ឥឡូវ​បង​ក្លាយ​ជា​សេដ្ឋី​ម្នាក់​នៅ​តំ​បន់​ត្រា​ឌឹក ...។

   ប្តី​ប្រ​ពន្ធ​បង​ហៀង មាន​មោទន​ភាព​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន។

ក្រោយ​ពី​ការ​ណាត់​ជួប​ជា​ច្រើន​ដង ទើប​យើង​ខ្ញុំ​បាន​ជួប​នឹង​បង​ត្រេវ​ហៀង នៅ​ភូមិ​ត្រា​ឌឹក ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ដើម្បី​ស្វែង​យល់​ពី​ការ​រក​ស៊ី​រីក​ចម្រើន​របស់​គ្រួ​សារ​បង។ ពេល​សំ​ណេះ​សំ​ណាល បង​ត្រេវ​ហៀង​ឲ្យ​ដឹង​៖ "ផ្ទះ​ខ្ញុំ​មាន​ម៉ា​ស៊ីន​ប្រ​មូល​ផល​ចម្រុះ​២​គ្រឿង ដូច្នេះ​ខ្ញុំ​ទៅ​តាម​ម៉ា​ស៊ីន​នេះ​អស់​ពី​វាល​មួយ​ទៅ​វាល​មួយ​គ្មាន ពេល​ទំ​នេរ​នៅ​ផ្ទះ​។ ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ទើប​ខ្ញុំ​មក​ផ្ទះ​រៀប​ចំ​ទទួល​ឆ្នាំ ថ្មី​ជា​មួយ​នឹង​សមា​ជិក​ក្នុង​គ្រួ​សារ"​។


​​តាម​ការ​រៀប​រាប់​របស់​បង​ត្រេវ​ហៀង រយៈ​កាល​ជាង​២០​ឆ្នាំ​មុន ក្រោយ​ពី​រៀប​ការ​ចេញ​នៅ​ដោយ​ឡែក ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​ឪ​ពុក​ម្តាយ​ចែក ដី​ស្រែ​ឲ្យ​៣​កុង​និង​ផ្ទះ​ស្លឹក​មួយ​ខ្នង​នៅ​ក្បែរ​មាត់​ព្រែក​។ កាល​នោះ ពេល​ប្រ​មូល​ផល​ស្រូវ​លក់​រួច​ស្រេច បង​ហៀង​សន្សំ​បាន​ប្រាក់​មួយ​ចំ​នួន ធ្វើ​ទុន​បើក​តៀម​ឲ្យ​ប្រ​ពន្ធ​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​និង​ចិញ្ចឹម​ជ្រូក រី​ឯ​បង បន្ទាប់​ពីរ​ដូវ​ស្រូវ បង​ទៅ​ធ្វើ​ជាង​អគ្គិសនី​និង​បើក​ត្រាក់​ទ័រ​នៅ​ខេត្ត​ក្រុង នា​នា​នៅ​តំ​បន់​វាល​ទំ​នាប​ទន្លេ​គឺវ​ឡុង។  ពេល​ធ្វើ​បាន​ប្រាក់ បង​ខំ​សំ​ចៃ ទុក​សម្រាប់​ជួល​និង​ទិញ​ដី​ស្រែ​។ បង​ត្រេវ​ហៀង ឲ្យ​ដឹង​៖ "កាលនោះ ធ្វើ​ស្រែ​ពុំ​សូវ​បាន​ផល ម៉្លោះ​ហើយ​នៅ​ក្នុង​ភូមិ​មា​មីង​ខ្លះ​មាន​ដី​ស្រែ​ពីរ​បី​កុង​ក៏​ជួល​ឲ្យ​គេ​ធ្វើ​។ ចំ​ណែក​ប្តី​ប្រ​ពន្ធ​ខ្ញុំ​យល់​ឃើញ​ថា​យើង​រស់​នៅ​តំ​បន់​ជន​បទ​គឺ​ត្រូវ​តែ​ធ្វើ​ស្រែ​។ ដោយ​សារ​ដី​ស្រែ​កាល​នោះ​តម្លៃ​គួរ​សម ​បាន​ជា​គ្រួ​សារ​ខ្ញុំ​ទិញ​មួយ​ឆ្នាំ​ពី​៥​ដល់​១០​កុង"​។ ក្រោយ​ពី​រយៈ​កាល​ជា​ច្រើន​ឆ្នាំ ជា​មួយ​នឹង​របៀប​ធ្វើ​ការ​រក​ស៊ី​ដូច្នេះ ឥឡូវ​ប្តី​ប្រ​ពន្ធ​បង​មាន​ដី​ស្រែ​ជាង​២០០​កុង"​។

 ជា​អ្នក​ចេះ​គិត​គូរ​ក្នុង​ការ​រក​ស៊ី ម៉្លោះ​ហើយ​ពេល​ឃើញ​ការ​ភ្ជួរ​រាស់ ដោយ​កម្លាំង​សត្វ​ពា​ហនៈ​មាន​ការ​លំ​បាក ឆ្នាំ​២០០០ បង​វិ​និ​យោគ​ទុន ៣០០​លាន​ដុង​ទិញ​ម៉ា​ស៊ីន​ត្រាក់​ទ័រ​សម្រាប់​ភ្ជួរ​ស្រែ​ផ្ទះ​ផង និង​ភ្ជួរ​ស៊ីឈ្នួល​ផង​។ ក្រោយ​ពី​រយៈ​កាល​៣​ឆ្នាំ បង​បន្ត​ការ​វិ​និ​យោគ​ទុន​ទិញ ត្រាក់​ទ័រ​បន្ថែម​២​គ្រឿង និង​ម៉ា​ស៊ីន​បោក​ស្រូវ​សរុប​តម្លៃ​ជាង​៨០០​លាន​ដុង។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ពេល​តម្រូវ​ការ​ច្រូត​ស្រូវ​ដោយ​ម៉ា​ស៊ីន​ប្រ មូល​ផល ចម្រុះ​កើន​ខ្ពស់  ពី​ព្រោះ​ម៉ា​ស៊ីន​នេះ​ប្រ​មូល​ផល​ស្រូវ​មាន​គុណ​ភាព​ល្អ ឈ្មួញ​ចូល​ចិត្ត​ទិញ​ស្រូវ​លក់​បាន​ថ្លៃ មា​មីង​កសិករ​ជា​ច្រើន​ក៏​ឈប់​ជួល​ច្រូត​ដោយ​ដៃ ហើយ​បែរ​ទៅ​ច្រូត​ដោយ​ម៉ា​ស៊ីន​វិញ​។ ឆ្នាំ​២០០៩ បង​វិ​និ​យោគ​ទុន​ជាង​៥០០​លាន​ដុង​ទិញ​ម៉ា​ស៊ីន​ប្រ​មូល​ផល ចម្រុះ​មួយ​គ្រឿង​ ប៉ុន្តែ​ច្រូត​មិន​ទាន់​តាម​តម្រូវ​ការ​បាន​ជា​នៅ​ឆ្នាំ​បន្ទាប់ នោះ​បង​ទិញ​ថែម​ម៉ា​ស៊ីន​មួយ​គ្រឿង​ទៀត​។ បង​ហៀង គិត​៖ " បច្ចុប្បន្ន (មួយ​ឆ្នាំ​ធ្វើ​ស្រែ​២​រដូវ) ក្នុង​មួយ​រដូវៗ​ក្រៅ​ពី​ធ្វើ​ស្រែ​ផ្ទះ ត្រាក់​ទ័រ​៣​គ្រឿង នៅ​ទាំង​ធ្វើ​សេ​វា​ជា​មួយ​មា​មីង​ប្រ​មាណ​៣០០​កុង ចំ​ណែក​ម៉ា​ស៊ីន​ប្រ​មូល​ផល​ចម្រុះ ច្រូត​ប្រ​មាណ​ជាង​១.៣០០​កុង​។ មធ្យម​ភាគ ថ្លៃ​ភ្ជួរ មួយ​កុង​ៗ​ តម្លៃ​១៧០.០០០​ដុង ចំ​ណែក​ថ្លៃ​ច្រូត​និង​ដឹក​គ្រាប់​ស្រូវ​មួយ កុង​ៗ​តម្លៃ​៣០០.០០០​ដុង​។ ដូច្នេះ មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ​ធ្វើ​សេ​វា​ជា​មួយ​មា​មីង​ទាំង​ភ្ជួរ​រាស់ និង​ច្រូត​ស្រូវ​បន្ទាប់​ពី​គិត​គូរ​ចំ​ណាយ​គ្រប់​សព្វ បង​នៅ​ចំ​ណេញ​ជាង​៨០០​លាន​ដុង"​។

 មិន​ត្រឹម​តែ​ចេះ​គិត​គូរ​ធ្វើ​ការ​រក​ស៊ី​ប៉ុណ្ណោះ​ទេ បង​នៅ​ទាំង​ចេះ​អនុវត្ត វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល។ បច្ចុប្បន្ន ស្រែ​បង​ធ្វើ​ពូជ​ស្រូវ​ក្រ​អូបST៥ និង​OM​៤៩០០ ទិន្ន​ផល​មធ្យម​ភាគ​សម្រេច​ជាង​៨ តោន​/​ហិក​តា​។ បង​ហៀង ឲ្យ​ដឹង​បន្ថែម​៖ "ធ្វើ​ស្រែ ឥឡូវ​ទាម​ទារ​ត្រូវ ចេះ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ទើប​សម្រេច​ប្រ​សិទ្ធ​ផល​ខ្ពស់​។ ខ្ញុំ​ធ្វើ​ពូជ​ស្រូវ​ក្រ​អូប​ST៥ និង​OM៤៩០០​ស្ទើរ​តែ​ទាំង​អស់​ ពី​ព្រោះ​ផលិត ស្រូវ​ក្រ​អូប​ងាយ​លក់ ផ្តល់​ទិន្ន​ផល​ខ្ពស់​និង​លក់​បាន​ថ្លៃ។ ពូជ​ស្រូវ​ទាំង​២ នេះ​លំ​បាក​ធ្វើ ហើយ​ងាយ​នឹង​រង​ជំ​ងឺ ដូច្នេះ​យោង​តាម​ថិរ​វេ​លា​លូត លាស់​របស់​ដំ​ណាំ ស្រូវ​ខ្ញុំ​បាន​ជ្រើស​វិ​ធី​បាច​ជី​ឲ្យ​សម​ស្រប ទើប​ស្រូវ លូត​លាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់"។ ថ្វី​ត្បិត​បង​ហៀង​មាន​អាយុ ទើប​៤៣​ឆ្នាំ ប៉ុន្តែ​បង​មាន​បទ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​ធ្វើ​ស្រែ និង​កិច្ច​ការ​រក​ស៊ី។ បច្ចុប្បន្ន ក្នុង​ការ​ផលិត​ស្រូវ​មួយ​កុង បន្ទាប់​ពី​ទូ​ទាត់​រួច​ហើយ​បង នៅ​ចំ​ណេញ​បាន​ជាង​៣​លាន​ដុង​។ ក្រៅ​ពី​ធ្វើ​ស្រែ បង​នៅ​ទាំង​វិ​និ​យោគ​ទុន​ជាង​៣០០​លាន​ដុង ដើម្បី​ចិញ្ចឹម​គោ​ទឹក​ដោះ​។ ឥឡូវ​គ្រួ​សារ​បង មាន​គោ​ទឹក​ដោះ​ចំ​នួន​៥​ក្បាល​កំ​ពុង​ផ្តល់​ផល​។ មធ្យម​ភាគ​គោ​មួយ​ក្បាល​ៗ​ផ្តល់​ទឹក​ដោះ​ពី​១៦​ដល់​២៥​គី​ឡូ​ក្រាម​/​ថ្ងៃ ក្នុង​មួយ​គី​ឡូ ក្រាម​តម្លៃ​១២.៥០០​ដុង។

  ចេះ​របៀប​គិត​គូរ​ធ្វើ​ការ​រក​ស៊ី មិន​ញ​ញើត វិ​និ​យោគ​ទុន​និង​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ម៉្លោះ​ហើយ​ផ្តើម​ពី​គ្រួ​សារ​ក្រី​ក្រ ក្រោយ​ពី​រយៈ​កាល​២០​ឆ្នាំ​ធ្វើ​ការ​រក​ទទួល​ទាន ប្តី​ប្រ​ពន្ធ​បង ហៀង បាន​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ដោយ​បាត​ដៃ​ទាំង​ទ្វេ។ តាម​ការ​គិត​ស្មាន​របស់​បង​ត្រេវ​ហៀង មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ​គ្រួ​សារ​បង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​១​ពាន់​លាន​ដុង​។ ជា​មួយ​នឹង​ចរិត​លក្ខណៈ ស្មោះ​ត្រង់​ឧស្សាហ៍ ចេះ​គិត​គូរ​ក្នុង​ការ​បង្ក​បង្កើន​ផល ម៉្លោះ​ហើយ​ប្តី​ប្រ ពន្ធ​បង​តែង​បាន​មា​មីង​ភូមិ​ស្រុក​ស្រ​ឡាញ់​រាប់​អាន។ បច្ចុប្បន្ន បង​ហៀង​នៅ​ទាំង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជាង​១០​នាក់​។ ពល​ករ​ម្នាក់​ៗ រក​បាន​ប្រាក់​ចំ​ណូល​មធ្យម ភាគ​ជាង​៣​លាន​ដុង​/​ខែ។ បង​ត្រឿង​ង៉ុក​ល័យ ជា​អ្នក​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​គ្រួ​សារ​បង​ហៀង​ជាង​១០​ឆ្នាំ មក​នេះ​ឲ្យ​ដឹង​៖" ជាង​១០​ឆ្នាំ ធ្វើ​ការ​ឲ្យ​គ្រួ​សារ បង​ហៀង ប្តី​ប្រ​ពន្ធ​គាត់​ចិត្ត​ល្អ ហើយ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​សមា​ជិក​ក្នុង​គ្រួ​សារ​អ៊ី​ចឹង​ដែរ​។ ដោយ​សារ​ធ្វើ​ការ​ងារ​នៅ​ផ្ទះ​បង​ហៀង ទើប ខ្ញុំ​មាន​លទ្ធ​ភាព​សង់​បាន​ផ្ទះ​មួយ​ខ្នង​សម​រម្យ និង​គិត​គូរ​ឲ្យ​ម្តាយ​ចាស់​បាន​ត្រឹម​ត្រូវ​។ ម្យ៉ាង​វិញ​ទៀត ប្តី​ប្រ​ពន្ធ​បង​ហៀង នៅ​ទាំង​ជំ​ហរ​ការ​ប្រ​ពន្ធ​ឲ្យ​ខ្ញុំ​ទៀត​ផង​។ មិន​ចំ​ពោះ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ នៅ​ភូមិ​ត្រា​ឌឹក គ្រួ​សារ​ណា​ជួប​ការ​លំ​បាក​ សុទ្ធ​តែ​បាន​ប្តី​ប្រ​ពន្ធ​បង​ហៀង​ឧបត្ថម្ភ ម៉្លោះ​ហើយ មា​មីង​ក្នុង​ភូមិ​តែង​ស្រ​ឡាញ់​រាប់​អាន​គ្រួ​សារ​បង​សឹង​គ្រប់ៗ​គ្នា"​៕

លីធាន-មុនី

ចែករំលែកអត្ថបទ