បងត្រឹងកុងខាញ់ លេខានិងជាប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ស្រុកវុងលីម ខេត្តវិញឡុង ឲ្យដឹងដោយក្តីរីករាយ៖ "សព្វថ្ងៃ ទ្រុងថាញ់មានការផ្លាស់ប្តូរខ្លាំងណាស់។ ត្រេកអរបំផុត គឺជីវភាពរបស់ជនរួមជាតិខ្មែរមានការរីកចម្រើនគួរឲ្យកត់សម្គាល់"។
ផ្លូវថ្មីដែលទេីបកសាងសម្រេចពីវត្តសង្ឃមង្គលមកដល់ភូមិស្វឹងមិញ ។
ដោយកំណត់ច្បាស់នូវតួនាទីនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ភូមិភាគ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ បានកសាងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយលម្អិតនិងព្រមៗគ្នា។ ដំបូងប្រព័ន្ធសាលារៀនជាជំ ហានៗ ត្រូវបានកសាងរឹងមាំចាប់ពីសាលាមតេ្តយ្យរហូតដល់មធ្យមសិក្សាមូលដ្ឋាន។ មន្ទាប់មក គឺដំណាក់សុខាភិបាលឃុំត្រូវបានកសាងសម្រេចបទដ្ឋានជាតិ។ ជាពិសេសអគារសិក្សាដំណាក់សុខាភិបាលត្រូវបានកសាងបានសម្រេចជាស្ថាពរ ស្របនឹងពេលដែលផ្សារទ្រុងថាញ់ កំពុងដំណើរការកសាងផងដែរ។ បងស្រីដាវធីហុង នៅភូមិស្វឹងមិញ២ ឲ្យដឹង៖ "កាលពីមុននេះ រោងផ្សារតូចចង្អៀត ពេលព្រឹកគ្មានអ្នកណាម្នាក់លក់ដូរអ្វីទេ។ សព្វថ្ងៃផ្សារថ្មីមានរោងផ្សាររឹងមាំ ស្អាតល្អ មានដាក់លក់មុខទំនិញជាច្រើនមិនបាច់ទៅផ្សារស្រុកទៀតទេ" ។អាស្រ័យដោយអនុវត្តបានល្អគោលនយោបាយជំនួយរបស់រដ្ឋ កាលពីឆ្នាំ២០១៤ ឃុំទ្រុងថាញ់ មានប្រជាជនចាកផុតពីភាពក្រីក្រ៤៦គ្រួសារ។ បងត្រឹងកុងខាញ់ ឲ្យដឹង៖" ឃុំបានសហការជាមួយនឹងមជ្ឈមណ្ឌល បង្រៀនវិជ្ជាជីវៈស្រុក បើកថ្នាក់បណ្តុះបណ្តាលរបរតម្បាញ២ថ្នាក់ ថ្នាក់ចម្អិនម្ហូបអាហារ១ថ្នាក់ និងឧទ្ទេសនាមការងារធ្វើជូនពលករ-ការិនីនៅភូមិភាគ២២០នាក់"។ ផ្តើមពីនោះ ពលករ-ការិនីខ្លះទៀតមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ បងស្រីដាវធីធ្វីត្រាង នៅភូមិទ្រុងត្រាច់ ឃុំទ្រុងថាញ់ ឲ្យដឹង៖ "រដ្ឋជំនួយប្រាក់ដើមទុនបង្រៀនរបរម្ល៉ោះហើយប្តីប្រពន្ធនាងខ្ញុំ ទៅធ្វើការរកប្រាក់សង់បានផ្ទះនិងទិញបានដីស្រែខ្លះទៀតផង"។
ក្រៅពីដងផ្លូវនៅភូមិស្វឹងមិញ២ ភូមិតឹងស្វឹង ភូមិអាងញើង និងភូមិអាងទ្រុង ត្រូវបានក្រាលបេតុងរួចរាល់មានដងផ្លូវកៅស៊ូរាបស្មើមួយខ្សែ ចាប់ពីវត្តសង្ឃមង្គលរហូតទៅទល់នឹងភូមិស្វឹង មិញ១ ក៏បានកសាងសម្រេចជាស្ថាពរ បង្កលក្ខណងាយស្រួលសម្រាប់មាមីងធ្វើដំណើរទៅមក។ ពិសេស គឺដងផ្លូវថ្មីទាំងនេះ បានជួយឲ្យសិស្សានុសិស្សទៅរៀនបានងាយស្រួល កាត់បន្ថយស្ថានភាពសិស្សក្នុងភូមិសាស្រ្តឃុំបោះបង់ការរៀនសូត្រពាក់កណ្តាលការ។
បងត្រឹងកុងខាញ់ ឲ្យដឹងបន្ថែម៖ "ដើម្បីអនុវត្តទិសដៅកសាងសង្គម រៀនសូត្រយើងខ្ញុំបានសំណូមពរសាលានានា គប្បីសហការឲ្យបានជិតស្និទ្ធជាមួយនឹងរដ្ឋអំណាចភូមិភាគដើម្បីមានផែនការចលនាសិស្សឲ្យបានទៅរៀនឡើងវិញ។ ម្យ៉ាងទៀតប្អូនណាខ្វះសៀវភៅសរសេរ គឺជំនួយសៀវភៅ ប្អូនណាខ្វះសម្លៀកបំពាក់ជំនួយសម្លៀកបំពាក់។ល។ធ្វើយ៉ាងណាកុំឲ្យសិស្សក្រីក្របោះបង់ការរៀនសូត្រ។ ពិនិត្យរួមក្នុងឆ្នាំ២០១៤ មូលនិធិបានមកពីការចលនាជំរុញការសិក្សានៅភូមិភាគសរុបជាង២០០លានដុង"។
សព្វថ្ងៃមកកាន់ឃុំទ្រុងថាញ់ មានអ្នកខ្លះភ្ញាក់ឆ្ងល់ចំពោះការវិវឌ្ឍន៍ខាងហេដ្ឋារចនាសម្ព័ន្ធ ដែលបានធ្វើឲ្យមុខមាត់ជនបទកាន់តែមានភាពស្រស់បំព្រង។ ជីវភាពរបស់ប្រជាជននិយាយរួម និងមាមីងជនរួមជាតិខ្មែរនិយាយដោយឡែក បានផ្លាស់ថ្មីគួរឲ្យកត់សម្គាល់។ ប្រាក់ចំណូល ជាមធ្យមភាគក្នុងមនុស្សម្នាក់ៗ របស់ឃុំសម្រេច២៣លានដុង/ម្នាក់/ ឆ្នាំ៕
ហាថាញ់-លីសៀ