10/03/2015 - 10:18

ខ្នះ​ខ្នែង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

កន្លង​ហើយ  ផ្នែក​សុខា​ភិ​បាល​ខេត្ត​សុក​ត្រាំង អនុ​វត្ត​បាន​សម្រេច​នូវ​សមិទ្ធិ​ផល​ផ្សេងៗ​ជា​ច្រើន។ គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ត្រូវ​បាន​លើក​កម្ពស់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ និង​គ្រឿង​បរិក្ខារ​ក៏​ត្រូវ​បាន​បំ​ពេញ​បន្ថែម ទាំង​បរិ​មាណ​ភាព​និង​គុណ​ភាព។

បុគ្គសិកពេទ្យ វេជ្ជបណ្ឌិតតែងតែចាប់អារម្មណ៍ថែទាំ​សុក្ខ​ភាពជូនប្រជាជន ។ 

ឆ្នាំ២០១៤  ផ្នែកសុខាភិបាលខេត្តសុកត្រាំង បានទប់ស្កាត់រោគរាល ដាល គ្រោះថ្នាក់ផ្សេងៗដោយជោគជ័យ; កាត់បន្ថយអត្រាកើតរោគ និង គ្មានករណីណាបាត់បង់ជីវិត; យុទ្ធនាការចាក់វ៉ាក់សាំងកញ្ជ្រឹល (ស្អូច)  -Rubella ឲ្យកុមារចាប់ពីអាយុ០ដល់១៤ឆ្នាំសម្រេចជាង៩៨,៣%។   រក្សា សមិទ្ធិផលបង្ការបង្រ្កាបរោគឃ្លង់ទូទាំងភូមិសាស្រ្តខេត្ត។ គ្មានករណី ពុលអាហារកើតឡើង។

ទូទាំងខេត្តមានដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជន៨២ /១០៩ សម្រេចបទដ្ឋានជាតិខាងសុខាភិបាលឃុំ។ មានដំណាក់សុខាភិបាល ឃុំ សង្កាត់ ទីប្រជុំជនទាំង១០០% អនុវត្តការពិនិត្យ ព្យាបាលជំងឺដោយ ប្រើប័ណ្ណធានាហានិភ័យសុខាភិបាល។ គិតជាមធ្យមភាគ រៀងរាល់ឆ្នាំ ទូទាំងខេត្តមានប្រជាជនជាង២.០០០.០០០លើកនាក់មកពិនិត្យ ព្យា បាលជំងឺ ក្នុងនោះមានអ្នកជំងឺជាង៩០% បានប្រើប័ណ្ណធានាហានិភ័យ សុខាភិបាល។ ក្រៅពីនោះ ការងារបណ្តុះបណ្តាលនិងបំពាក់បំប៉នធន ធានមនុស្សតែងបានផ្នែកសុខាភិបាលយកចិត្តទុកដាក់។ មកដល់សព្វថ្ងៃ ខេត្តបានបណ្តុះបណ្តាលកម្មាភិបាលសុខាភិបាល២.៥០២រូប ក្នុងនោះលើកម្រិតមហាវិទ្យាល័យមាន២៨រូប មហាវិទ្យាល័យ៨០រូប បណ្តុះ បណ្តាលវិជ្ជាឯកទេសរយៈពេលខ្លី៦០២រូប មធ្យមសិក្សាជំនាញ ១.៧៩២រូប។ ខេត្តក៏បានបើកថ្នាក់បណ្តុះបណ្តាលកម្មាភិបាល សុខាភិបាល ២០០រូប កម្មាភិបាលគ្រប់គ្រង១២០រូប និងបុគ្គលិកសុខាភិបាលមូល ដ្ឋាន៤១រូប។ ផ្ដើមពីនោះ  ទើបឆ្លើយតបបាននឹងតម្រូវការពិនិត្យ ព្យាបាលជំងឺ និងអនុវត្តការផ្សព្វផ្សាយបង្ការបង្រ្កាបរោគរាលដាលគ្រប់ប្រ ភេទជូនប្រជាជនក្នុងភូមិភាគ។

វេជ្ជបណ្ឌិត ត្រឿងហ្វាយផុង ប្រធានមន្ទីរសុខាភិបាលខេត្តសុកត្រាំង  ឲ្យដឹង៖ ជាមួយនឹងប្រភពទុន ODA ខេត្តសុកត្រាំងបានកសាងមជ្ឈ មណ្ឌលសុខាភិបាលស្រុកចំនួន៣ ជំនួយគ្រឿងបរិក្ខារសុខាភិបាលទំនើបៗ  មានដូច៖ ម៉ាស៊ីនអេកូ ម៉ាស៊ីនវាស់ចង្វាក់បេះដូង ម៉ាស៊ីនកោ សល្យវិច័យ។ល។ ជូនដំណាក់សុខាភិបាលនានានៅឃុំ សង្កាត់ ទីប្រ​ជុំ​ជន។ កងជួរគ្រូពេទ្យមានសមត្ថភាព ចរិយាសម្បត្តិល្អ។ វិជ្ជាជីវៈត្រូវបាន​បណ្តុះបណ្តាល ម្ល៉ោះហើយការពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាការបង្ការ​បង្រ្កាបរោគរាលដាលនៅតាមមូលដ្ឋាននានាត្រូវបានអនុវត្តល្អបង្គួរ។​ឆ្នាំ​ ២​០១៥  ផ្នែកសុខាភិបាលខេត្តនឹងផ្ដុំកម្លាំងបង្ការបង្រ្កាបរោគរាល​ដាល ពុលអាហារ និងពិនិត្យព្យាបាលជំងឺជូនអ្នកដែលមានប័ណ្ណធានាហានិ ភ័យសុខាភិបាលអ្នកក្រ និងជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ ពង្រឹងពង្រីកប្រព័ន្ធសុខាភិបាលមូលដ្ឋាន ផ្ដុំកម្លាំងកសាងលក្ខឋានផ្សេងៗ ស្ដីពីសុខាភិបាលត្រូវតាមបទដ្ឋានជនបទថ្មី ដើម្បីថែទាំសុខភាពប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃរឹតតែបានល្អថែមទៀត៕

លីធាន-សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿងហ្វាយផុង