19/08/2014 - 09:24

អស់​ពី​ចិត្ត​ជា​មួយ​នឹង​ភូមិ​ស្រុក

​លោក​យ័ញ​ចង នៅ​ភូមិ​ថាញ់​ឡើយ ឃុំ​ហ្វា​លឺវ ក្រុង​វី​ថាញ់ ខេត្ត​ហូវ​យ៉ាង ជា​អ្នក​អស់​ពីចិត្ត​ពី​ថ្លើម​ឧបត្ថម្ភ​គ្រួ​សារ​ណា​ជួប​ការ​លំ​បាក និង​តែង​ធ្វើ​ជា​គំរូ​ក្នុង​បណ្តា​ការ​ចលនា​របស់​ភូមិ​ភាគ។ ជា​ច្រើន​ឆ្នាំ បន្ត​បន្ទាប់ លោក​បាន​មាមីង​ទុក​ចិត្ត​ជ្រើស​តាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍...។

លោក​យ័ញ​ចង (ខាង​ឆេ្វង​) កំ​ពុង​ប្តូរ​យោ​បល់​ជា​មួយ​កម្មា​ភិបាល​ភូមិ។

លោក​វ៉ូវាំុង​ដឿក ប្រធាន​ភូមិ​ថាញ់​ឡើយ ឃុំ​ហ្វា​លឺវ ក្រុង​វី​ថាញ់ ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង៖" ទូទាំង​ភូមិ​ថាញ់​ឡើយ​មាន​គ្រួ​សារ​ប្រ​ជា​ជន​រស់​នៅ​ចំ​នួន​២៨០ ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​មាន​ជាង​៥០​គ្រួ​សារ ជាក់​ស្តែង គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​ត្រឹម​តែ៦​គ្រួ​សារ។ យើង​ខ្ញុំ​កំពុង​សហ​ការ​ជា​មួយ នឹង​ថ្នាក់​ដឹក​នាំ​ឃុំ​កសាង​ផែន​ការ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​ជូន​គ្រួ​សារ​ទាំង​នេះ។ គ្រួ​សារ​ណា​ខ្វះ​ទុន​យើង​ជំ​នួយ​ទុន គ្រួ​សារ​ណា​ខ្វះ​ដី​ផលិត​កម្ម គឺ​យើង​អនុវត្ត​សេច​ក្តី​សម្រេច​២៩/QĐ-TTg ស្តី​ពី​ការ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ផ្ទះ​នៅ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​មា​មីង​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ដំ​ណាក់​កាល​២០១៣​-​២០១៥។ បើ​សិន​ជា​បាន​អនុវត្ត​ព្រមៗ​គ្នា ខ្ញុំ​ជឿ​ជាក់​ថា​គ្រួ​សារ​ក្រី​ក្រ​នឹង​បាន​កាត់​បន្ថយ​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ។ ប៉ុន្តែ​បើ ចង់​អនុ​វត្ត​ឲ្យ​បាន​ល្អ យើង​ខ្ញុំ​ត្រូវ​ការ​ឧបត្ថម្ភ​ពី​សំ​ណាក់​បង​យ័ញ​ចង ដើម្បី​ស្វែង​យល់​នូវ​ភាព​ជាក់​ស្តែង​របស់​គ្រួ​សារ​ក្រី​ក្រ​នីមួយៗ ដើ​ម្បី​ស្វែង​រក​វិធី​ឧបត្ថម្ភ​ឲ្យ​បាន​សម​ស្រប"។ លោក​យ័ញ​ចង ពោល​ថា​កិច្ច​ការ​ដែល​គប្បី​ធ្វើ គឺ​ស្វែង​យល់​និង​ពន្យល់​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​យល់​ជ្រួត ជ្រាប​នូវ​គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី។

ពោល​ពី​ការ​វិវឌ្ឍន៍​របស់​ភូមិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​យ័ញ​ចង រៀប​រាប់៖" ឃើញ​ក្មេងៗ​មិន​ព្រម​ធ្វើ​ការ​រក​ស៊ី គិត​តែ​ស៊ី​ផឹក​ខ្ញុំ​តែង​ដាស់​តឿន ពួក​គេ​ជា​រឿយៗ។ ផ្ទះ​ខ្ញុំ​បើក​ហាង​កា​ហ្វេ ម៉្លោះ​ហើយ​ពេល​ពួក​គេ​មក​ជុំ​គ្នា​នៅ​ទី​នេះ ខ្ញុំ​តែង​ដាស់​តឿន​ពួក​គេ​ធ្វើ​ការ​រក​ស៊ី​និង​ណែ​នាំ​ឲ្យ​បាន ជ្រាប​អំពី​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ។ ណែ​នាំ​ពួក​គេ​នៅ​ហាង​កា​ហ្វេ​មិន​បាន​ជោគ​ជ័យ ពេល​ទំនេរ​ពូទៅ​ដល់​ផ្ទះ​នីមួយៗ​ដឹក​នាំ។ នៅ​ពេល​ពួក​គេ​យល់​ជ្រួត​ជ្រាប​ក៏​សម្រេច​ចិត្ត​អនុវត្ត​តាម​គ្រប់ៗ​គ្នា។ អាស្រ័យ​ហេតុ​នោះ ឆ្នាំ​កន្លង​មាន​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ តួ​យ៉ាង​ដូច​គ្រួ​សារ​ក្មួយ​យ័ញ​រ៉ឺយ អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​ក្មួយ​រ៉ឺយ​មាន​ទុន​ទិញ​ក្របី​ចិញ្ចឹម​រួច​លក់​យក​ប្រាក់​ទៅ​លោះ​ដី​ស្រែ​ឡើង​វិញ គ្រួ​សារ​ក្មួយ យ័ញ​និញ​បាន​រដ្ឋ​ឧបត្ថម្ភ​ទិញ​ទូក​វ៉ឡាយ ពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​ទិញ​បន្លែ​លក់ រីឯ​គ្រួ​សារ​ក្មួយ​យ័ញ​មី ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​បេះ​បន្លែ​ស្រែ ត្រួយ​ឆ្នាញ់ ។ល។​ លក់​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម"។ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​ប៉ុណ្ណោះ​ទេ លោក​យ័ញ​ចង​នៅ​ទាំង​គិត​គូរ​កន្លែង​រស់​នៅ សុខ​សាន្ត​ជូន​គ្រួ​សារ​ក្រី​ក្រ​ទៀត​ផង។ លោក​វ៉ូវាំុង​ដឿក ឲ្យ​ដឹង៖ "អា​ស្រ័យ​បង​ចង​ជិត​ដិត​ជា​មួយ​នឹង​មា​មីង បាន​ជា​បង​យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​នី​មួយៗ​។ ដោយ​ឃើញ​គ្រួ​សារ​ត្រឿង​សា​ឡែម​នៅ​ភូមិ​ជា​មួយ​គ្នា មាន​ជីវភាព​លំ​បាក គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ ដូច្នេះ​បង​ចង​ពិ​ភាក្សា​នឹង​ខ្ញុំ ខ្ញុំ​រាយ​ការណ៍​ជូន​ថ្នាក់​លើ​ចល​នា​សង់​ផ្ទះ​ជូន​គ្រួ​សារ​បង​សា​ឡែម ពី​ព្រោះ​ប្រ​សិន​បើ​មាន​កន្លែង​រស់​នៅ​សុខ​សាន្ត គាត់​នឹង​នរ​ចិត្តគិត​គូរ​រក​ស៊ី ទើប​ឆាប់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ចាប់​ពី​ពេល​បាន​ភូមិ​រាយ​ការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ឃុំ បាន​ចល​នា​ធនា​គារ​មាន​ទី​តាំង​លើ​ភូមិ​សាស្រ្ត រួម​វិភាគ​ទាន​សង់​ផ្ទះ​ជូន​គ្រួ​សារ​បង​ត្រឿង​សា​ឡែម​មួយ​ខ្នង​សម​រម្យ "។

លោក​យ័ញ​ចង អំ​ណួត​៖"​ក្នុង​ភូមិ​និយាយ​រួម​និង​គ្រួ​សារ​ជន​ជាតិ​ខ្មែរ និយាយ​ដោយ​ឡែក​គ្មាន​នៅ​ករណី​សិស្ស​ឋិត​ក្នុង​អាយុ​ទៅ​រៀន​បោះ​បង់​ការ​រៀន​សូត្រ​ដូច​ពី​មុន​ទៀត​ឡើយ។ សិស្ស​ណា​បោះ​បង់​ការ​រៀន​សូត្រ ខ្ញុំ​ដឹង​នឹង​ទៅ​ដល់​ផ្ទះ​ចល​នា​ឲ្យ​ក្មួយ​ចូល​រៀន​ជា​បន្ត។ និយាយ​មា​មីង​ស្តាប់ គឺ​អា​ស្រ័យ​ខ្ញុំ​គិត​គូរ​ឲ្យ​កូនៗ​រៀន​សូត្រ​ត្រឹម​ត្រូវ"។ ក្នុង​ដំ​ណើរ​ការ​ចល​នា លោក​ចង​ក៏មិន​លាក់​លៀម​បាន​នូវ​ការ​ស្តាយ​ក្រោយ​ដោយ​សារ​ជីវភាព​កាល​នោះ​ជួប​ការ​លំ​បាក​ពេក បាន​ជា​លោក​បង្ខំ​ចិត្ត​ឲ្យ​កូន​ច្បង ពីរ​បី​នាក់​ឈប់​រៀន។ ឥឡូវ​ថ្វី​ត្បិត​កូនៗ​មាន​គ្រួ​សារ​មាន​ជីវភាព​លំ​នឹង​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ធ្វើ​ការ​នឿយ​ហត់ លោក​អា​ណិត​ខ្លោច​ចិត្ត។ បច្ចុប្បន្ន កូនៗ​៣​នាក់​របស់​លោក​ចង ម្នាក់​ប្រឡង​ជាប់​សញ្ញា​ប័ត្រ មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​សព្វ​ថ្ងៃ​កំ​ពុង​បំ​ពេញ​កាត​ព្វ​កិច្ច​យោ​ធា កូន​បន្ទាប់​ជា​និស្សិត​ឆ្នាំ​ទី៣ នៃ​សកល​វិទ្យា​ល័យ​វ៉ត្រឿង​ត្វង​និង​កូន​ពៅ​កំ​ពុង​រៀន​ថ្នាក់​ទី​១១។ គំ​និត​របស់​លោក​ចង​ពិត​ជា​ត្រឹម​ត្រូវ គឺ​គិត​គូរ​ឲ្យ​កូនៗ​ក្រោយៗ​រៀន​សូត្រ​ត្រឹម​ត្រូវ មិន​ទុក​ឲ្យ​លំ​បាក​ដូច​ឪពុក​ម្តាយ​និង​បងៗ​របស់​ពួក​គេ​ទៀត៕

ហា​ថាញ់​-​មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ចង