ក្រោយពីច្រើនឆ្នាំបានទទួលផលពីគោលនយោបាយ វិនិយោគទុនរបស់រដ្ឋសម្រាប់ជនជាតិភាគតិច ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង មានការផ្លាស់ប្តូរច្រើន។ ផ្លូវជនបទស្អាតស្អំ និងផ្ទះឥដ្ឋសមរម្យ បានសាងសង់ឡើងជាបន្តបន្ទាប់។
ផ្លូវគមនាគមន៍ជនបទថាញ់ភូ បានវិនិយោគទុនកសាងរាបរលូន។
បងស្រីត្រឹងង៉ុកប៊ិច អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ឲ្យដឹងៈ មុនឆ្នាំ២០០០គ្រួសារក្រីក្ររបស់ឃុំស្រូបអត្រាជាង៦០% ខ្ពស់បំផុតរបស់ស្រុក។ ជីវភាពប្រជាជនជួបការលំបាកច្រើន ដោយសារខ្វះអគ្គិសនី ទឹកស្អាតប្រេីប្រាស់។ល។ ស្ថានភាពខ្វះទឹកសាប ញាំុងឲ្យប្រជាជនធ្វើស្រែបានតែមួយរដូវក្នុងមួយឆ្នាំ។ ផ្លូវចូលទៅភូមិសុទ្ធតែភក់ជ្រាំ នារដូវភ្លៀង រីឯរដូវប្រាំងធូលីហុយទ្រលោម។ ជីវភាពប្រជាជនជួបលំបាក ហេតុនោះស្ថានភាពសិស្សឈប់រៀនពាក់កណ្តាលការក៏ច្រើន។
ចាប់ពីឆ្នាំ២០០០រហូតមកទល់សព្វថ្ងៃ អាស្រ័យដោយបានទទួលផលពីកម្មវិធី១៣៤,១៦៧,៧៤។ល។ ឃុំបានប្រមូលផ្តុំសង់ផ្ទះនៅឧបត្ថម្ភទុន ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម ឧបត្ថម្ភដីផលិតកម្ម។ល។ ដល់ប្រជាជនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ឃុំបានកសាងស្ពាន ផ្លូវគមនាគមន៍ជនបទសម្រាប់ប្រជាជនធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញបានងាយស្រួល។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំកសាងទំនប់ព័ទ្ធជុំវិញជីកស្តារប្រឡាយ រាយរងលើវាលស្រែនាំទឹកសាបបញ្ចូលស្រែបានខួបឆ្នាំ ដើម្បីប្រជាជន អាចផលិតស្រូវបាន២រដូវឬក៏៣រដូវ។
បច្ចុប្បន្ន ឃុំបានរៀបចំប្លង់និងកសាងទំនប់ទប់ស្កាត់ទឹកប្រៃ ដើម្បីភូមិចំនួន៧នៅតំបន់ខាងក្រោមអនុវត្តទម្រង់រូបភាពស្រូវ-បង្គានាគចំណែក ភូមិចំនួន៧តំបន់លើគឺអាចធ្វើស្រែនិងដាំដំណាំរួមផ្សំ។ ទន្ទឹមនឹងនោះ ឃុំនៅទាំងរៀបចំបើកថ្នាក់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ឧបត្ថម្ភទុន ដើម្បីប្រជាជនផ្តុំកម្លាំងផលិតកម្ម។ ចំណែកគ្រួសារក្រីក្រ គឺបានឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម បណ្តុះបណ្តាលវិជ្ជាជីវៈឧទ្ទេសនាមការងារធ្វើ ដើម្បីប្រជាជនមានជីវភាពលំនឹង។ គិតមកទល់ពេលនេះឃុំបានឧបត្ថម្ភគោបង្កាត់ស៊ីនជាង៣០០ក្បាលជូនដល់គ្រួសារក្រីក្រ។ ឃុំក៏កំពុងយកចិត្តទុកដាក់ដល់ការនាំចេញកម្លាំងពលកម្ម ដោយទាក់ទាញពលករពលការិនីជាច្រើនចូលរួម។ បងវ៉ហុងទ្រិញ នៅភូមិរ៉ាច់សេន ផ្តើមពីគ្រួសារមួយក្រីក្រឥឡូវក្លាយជាគ្រួសារគ្រាន់បើ។ បងទ្រិញ ឲ្យដឹងៈ" អាស្រ័យដោយកូនពីរនាក់ទៅពលកម្មនៅប្រទេសម៉ាឡេស៊ី ផ្ញើប្រាក់មកទើបខ្ញុំមានលក្ខណៈលោះដីមកវិញ និងសង់ផ្ទះបានសមរម្យដូច្នេះ។ បច្ចុប្បន្ន ខ្ញុំដាំដំណាំរួមផ្សំផង ធ្វើស្រែផងនិងជួញដូរបន្ថែម រកបានប្រាក់ចំណូលលំនឹង"។
ការអប់រំក៏បានយកចិត្តទុកដាក់ ឃុំថាញ់ភូមានសាលាចំនួន៩ រួមមានៈ វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សានិងសាលាមតេ្តយ្យ។ ជារៀងរាល់ឆ្នាំ អត្រាកៀរគរកុមារចូលរៀនរបស់ឃុំសម្រេច១០០%។ ការថែទាំសុខភាពបានអនុវត្តល្អ គ្រួសារក្រីក្រទាំងអស់ និងគ្រួសារខ្មែរសុទ្ធតែមានប័ណ្ណធានាហានិភ័យសុខាភិបាល។ល។ បងស្រីត្រឹងង៉ុកប៊ិច អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ឲ្យដឹងៈ "អាស្រ័យដោយការវិនិយោគទុនរបស់រដ្ឋ និងការខិតខំរបស់ប្រជាជនបានជាឃុំថាញ់ភូមានការផ្លាស់ប្តូរដូចសព្វថ្ងៃ។ លើមូលដ្ឋានដែលសម្រេចបានទាំងនោះ ឃុំ នឹងខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្រោម១៧%នាឆ្នាំ២០១៥" ៕កយឿងស៊ីថាន នៅភូមិកឹងឌឿក ឲ្យដឹងៈ" ពីមុនទូទាំងភូមិមាន ផ្ទះឥដ្ឋប្រមាណតែ៤ខ្នងប៉ុណ្ណោះ ក្រៅពីនោះគឺផ្ទះប្រក់ស្លឹក។ ឥឡូវមាន ផ្ទះឥដ្ឋសមរម្យជាច្រើន។ អគារសិក្សាក៏កសាងរឹងមាំ ស្អាតស្អំ។ ស្ថានភាពសិស្សឈប់រៀនពាក់កណ្តាលការហាក់ដូចជាគ្មានទៀត។ អគ្គិសនី ទឹកស្អាតតភ្ជាប់ដល់គ្រប់គ្រួសារ។ គ្រួសារណាក៏មានមធ្យោបាយស្តាប់មើល និងធ្វើដំណើរទៅមក។ល។ ពេលយប់ភូមិស្រុកអុជអគ្គិសនីបំភ្លឺដូចទីក្រុង"។
យ្វីអាន់-វិមាន