06/08/2014 - 08:48

លោក​លីវ​រ៉េន​ស័ក្តិ​សម​និង​កិត្តិ​នាម​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព

 ជា​អ្នក​វ័យ​ចំ​ណាស់​រស់​នៅ​ភូមិ​ដៀង​ហ្វា ឃុំ​ថើយ​តឹង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ  ម្ល៉ោះ​ហើយ​លោក​លីវ​រ៉េន​តែង​យល់​ច្បាស់​ពី​ជីវ​ភាព​មាមីង​ក្នុង​ភូមិ និង​ត្រៀម​ជួយ​ពួក​គាត់​ជា​និច្ច។

ពូ​លីវ​រេ៉ន​(ខាង​ស្តាំ)សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​កម្មា​ភិបាល​ភូមិ អំពី​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ប្រ​ជា​ជន​ក្នុង​ភូមិ។

បង​លីវ​ហៀង ប្រ​ធាន​ភូមិ​ដៀង​ហ្វា ឲ្យ​ដឹងៈ" ពេល​ភូមិ​មាន​បំ​ណង​បំ ផុស​ចល​នា​មាមីង​អនុវត្ត​ការ​ចល​នា​ថ្មី​អ្វី​មួយ​យើង​ខ្ញុំ​តែង​មក​ប្តូរ​យោ​បល់​ជា​មួយ​ពូ​លីវ​រ៉េន​ជា​មុន។ ប្រ​សិន​បើ​សង្កេត​ឃើញ​ថា​មាន​លទ្ធ​ភាព​អនុ​វត្ត​បាន​ល្អ ពូរ៉េន​នឹង​ស្មគ្រ​ចិត្ត​ភ្លាម។ ប្រ​សិន​បើ​មិន​ទាន់​បាន ពូ​ក៏​បំ​ពេញ យោ​បល់​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ។ ពេល​ឯក​ភាព​ហើយ កម្មា​ភិបាល​ភូមិ​រួម​ជា​មួយ​នឹង​ពូ​លីវ​រ៉េន​ចល​នា​មាមីង​ដោយ​ប្រ​សិទ្ធ​ភាព ពី​ព្រោះ​ពូ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​នេះ" ។ យុវ​ជន​មួយ​ចំ​នួន​ក្នុង​ភូមិ​ទើប​ធំ​ឡើង ច្រើន​តែ​បង្ក​អុក​ឡុក នាំ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម លោក​បាន​ក្រើន​រំ​ លឹក​និង​ទៅ​ដល់​ផ្ទះ​និយាយ​ប្រាប់​ឳពុក​ម្តាយ​ឲ្យ​បាន​ដឹង ដើម្បី​បង្កើន​ការ​ប្រៀន​ប្រ​ដៅ​កូន​ចៅ​របស់​ខ្លួន។ លោក​លីវ​រ៉េន ឲ្យ​ដឹងៈ" ខ្ញុំ​ចាត់​ទុក​មាមីង ក្នុង​ភូមិ​ដូច​ជា​ញាតិ​សន្តាន ឃើញ​កូន​ចៅ​របស់​ពួក​គាត់​ខុស​ឆ្គង ប៉ុន្តែ​បើ យើង​មិន​ឲ្យ​ពួក​គាត់​ដឹង​ដើម្បី​ប្រៀន​ប្រ​ដៅ​បាន​ទាន់​ពេល គឺ​ផល​វិបាក​នឹង​កាន់​តែ​ធំ" ។ អា​ស្រ័យ​ដោយ​មាន​គំ​និត​ដូច្នេះ បាន​ជា​ការ​ងារ​អ្វី​ក៏​ដោយ​ក្នុង​ភូមិ​អ្នក​ណា​ត្រូវ​ការ​អ្វី លោក​តែង​ជួយ​ទាំង​អស់។ បុណ្យ​សព រៀប​ការ​។ល។លោក​តែង​ត្រៀម​ខ្លួន​ជួយ​ជា​និច្ច។

ភូមិ​ដៀង​ហ្វា​គ្មាន​ហាង​ផឹក​ស៊ី មាន​តែ​ហាង​កា​ហ្វេ​តូចៗ។ ព្រឹក​ព្រ​លឹម អ្នក​មាន​វ័យ​ចំ​ណាស់​ដូច​លោក​រ៉េន បង​ហៀង​ប្រ​មូល​ផ្តុំ​គ្នា​ផឹក​កា​ហ្វេ។ មាន​ថ្ងៃ​ខ្លះ​មក​ផ្ទះ​បង​ហៀង​ផឹក​តែ។ល។ក្នុង​ពេល​ព្រឹក​ជុំ​គ្នា​ដូច្នេះការ​ងារ​ទាំង​ឡាយ​ក្នុង​ភូមិ ក៏​បាន​កម្មា​ភិបាល​ភូមិ​ឆ្លៀត​លើក​យក​មក​ពិភា​ក្សា ជា​មួយ​នឹង​ពូរ៉េន​តែ​ម្តង។ លោក​រ៉េន​ឲ្យ​ដឹងៈ" កាល​មិន​ទាន់​មាន​ផ្លូវ​នេះ កម្មា​ភិបាល​ភូមិ​បាន​ពិ​ភាក្សា​ជា​មួយ​នឹង​ខ្ញុំ​រួម​គ្នា​ចល​នា​មាមីង ខ្ញុំ​យល់​ឃើញ​ថា​ការ​កសាង​ផ្លូវ​មិន​ត្រឹម​តែ​បាន​កុ​សល​ផល​បុណ្យ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទាំង​ជួយ​ឲ្យ​កូន​ចៅ​ក្នុង​ភូមិ​ទៅ​សា​លា​រៀន​បាន​ងាយ​ស្រួល​ទៀត​ផង។ ខ្ញុំ​នៅ​ចាំ​បាន​ថា​កាល​ពី​មុន​កូន​ស្រី​របស់​ខ្ញុំ​រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក ពេល​មក​ផ្ទះ​ម្តងៗ​ត្អូញ​ត្អែរ​ថា នឿយ​ណាស់​ពី ព្រោះ​អង្គុយ​ទូក​ដ។ បច្ចុប្បន្ន មាន​ផ្លូវ​ក្មួយៗ​ទៅ​រៀន​ដោយ​កង់​ងាយ​ស្រួល​ណាស់" ។ ពេល​ទៅ​ចល​នា​មាមីង​ក្នុង​ភូមិ​ម្តងៗ កម្មា​ភិបាល​ភូមិ​តែង​អញ្ជើញ​លោក​រ៉េន​ទៅ​ជា​មួយ។

ដោយ​សារ​អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក ហេតុ​នោះ​លោក​រ៉េន​បាន​មាមីង តែង​តាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ។ បង​ហៀង ឲ្យ​ដឹងៈ " ពេល ពូរ៉េន​បាន​មាមីង​តែង​តាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ ពូ​មាន​ប្រ​សាសន៍​ដោយ​ក្តី​រីក​រាយ" ឥឡូវ​នេះ​ពូ​មាន​ភារ​កិច្ច​ដើរ​ចល​នា​មាមីង​ក្នុង​ភូមិ​នេះ​ហើយ​ណា" ។ ពូ​និយាយ​ដូច្នេះ​ឲ្យ​សប្បាយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ទោះ​បី​មាន​ការ​ជំ​នឿ​ទុក​ចិត្ត​ឬ​ក៏​គ្មាន​ក៏​ដោយ ពូរ៉េន​តែង​តែ​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ភូមិ​ស្រុក​ជា​និច្ច" ។ លោក​រ៉េន​មិន​ត្រឹម​តែ​ចល​នា​មាមីង​កសាង​ផ្លូវ កសាង​ស្ពាន ចល​នា​យុវ​ជន​បោះ​បង់​ចោល​ការ​បង្ក​អុក​ឡុក បែ​រម​គិត​គូរ​ធ្វើ​ការ​រក​ស៊ី​ប៉ុណ្ណោះ​ទេ តែ​លោក​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​មាមីង​ក្នុង​ភូមិ​ទៀត​ផង" ។ បង​ហៀង ឲ្យ​ដឹងៈ"ឲ្យ តែ​ដឹង​ថា គ្រួ​សារ​ណា​ក្នុង​ភូមិ​មាន​កូន​ចៅ​ឈប់​រៀន​ពាក់​កណ្តាល​ការ ពូ តែង​បបួល​យើង​ខ្ញុំ​ចុះ​ទៅ​ដល់​ផ្ទះ​ស្វែង​យល់​មូល​ហេតុ និង​លើក​ទឹក​ចិត្ត​ម្តាយ​ឳពុក​ឲ្យ​កូន​ទៅ​រៀន​បន្ត" ។ ការ​ដែល​លោក​រ៉េន​ចល​នា​សិស្ស​ចូល​រៀន​វិញ​ក៏​មាន​មូល​ហេតុ​របស់​លោក​ដែរ។ " ខ្ញុំ​យល់​ថា​មាន​តែ​ការ​រៀន​សូត្រ​ទេ ទើប​អាច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​ការ​លំ​បាក​បាន។ ក្នុង​ចំ ណោម​កូន​ទាំង​៧​នាក់​របស់​ខ្ញុំ​មាន​កូន​៥​នាក់​រៀន​សូត្រ​បាន​តិច​តួច សព្វ​ថ្ងៃ​ធ្វើ​ស្រែ​លំ​បាក​ណាស់។ ចំ​ណែក​កូន​ពីរ​នាក់​ទៀត​បាន​រៀន​សូត្រ​ត្រឹម ត្រូវ​ធ្វើ​ការ​រដ្ឋ​នៅ​ស្រុក ឃើញ​ថា​មាន​ជីវ​ភាព​គ្រាន់​បើ​ជាង​"លោក​រ៉េន​ឲ្យ​ដឹង​ដូច្នេះ៕

ហា​ថាញ់​-​វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​លីវ​ហៀង