06/08/2014 - 08:56

ភូមិ៦ផ្លាស់ថ្មី

ដោយ​ការ​ខិត​ខំ​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ដាំ​ដុះ  ស​ព្វ​ថ្ងៃ​ជីវ​ភាព ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​៦ ឃុំ​ខាញ់​ហ្វា ស្រុក​អ៊ូ​មិញ ខេត្ត​កាម៉ា​វ មាន​ការ​ផ្លាស់​ថ្មី​គួរ​ជា​ទី​មោទ​នៈ​។ល។

ថ្នល់​ជន​បទ​ភូមិ​៦​មាន​ភាព​រាប​រលូន​ស្រះ​ស្រ​ឡំ អា​ស្រ័យ​រដ្ឋ​វិ​និ​យោគ​ទុន​។

ខាញ់​ហ្វា ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​អ៊ូមិ​ញ។ ឃុំមាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជាង​២៧០ ប្រមូល​ផ្ដុំ​នៅ​ភូមិ​៦​ប្រ​មាណ​ជាង​១៣០​គ្រួ​សារ​។ រយៈពេល​កន្លង ភូមិ​មិន​ទាន់​មាន​ផ្លូវ​គមនា​គមន៍​ប្រ​ជាជ​ន​មិន​ទាន់​យល់​ពី​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ដាំ​ដុះ ក្នុង​មួ​យ​ឆ្នាំ​ផលិត​ស្រូវ​តែ​មួយ​មុខ ទិន្ន​ផល​ទាប ជីវ​ភាព​ជួបការ​លំបា​ក​ច្រើន​។ ក្រោយ​មក​អា​ស្រ័យ​ដោយ​បាន​ទទួល​ផលពី​កម្ម​វិធី ជំ​នួយ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ជនជាតិ​ភាគ​តិច​ទើប​ជា​បន្តិច​ម្ដង​ៗ ផ្លូវ​គមនា​គមន៍​នៅភូមិ​៦បាន​វិ​និ​យោគ​ទុនកសា​ង។

ទន្ទឹមជា​មួយនឹងការ​ធ្វើឲ្យ​សុក្រឹ​តនូវព្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ប្រជាជនក្នុង​តំ​បន់ នៅ​ទាំ​ងបា​នរដ្ឋ​អំណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​កសិ​កម្ម ដូច្នេះ​មា​មីង​ចេះរបៀប​ផលិត​ស្រូវ​ពីរ​រដូវ​ប្រ​កបដោយ​ប្រ​សិទ្ធ​ភាព។ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែ​រ​នៅទី​នេះ ថែម​ទាំង​បាន​ជំ​នួយ​ឲ្យ​បុល​ទុន​អនុ​គ្រោះ ដើម្បី​ផ្លាស់​ប្ដូរ​មុខ​របរ​។ ពេល​មាន​ដើម​ទុន​រួច​ហើយ​មា​មីង​បាន​បើក​ទូ​លាយ​ការ​ដាំ​ដំ​ណាំ​នៅ​លើ​ដី​ទំ​នេរ​ជុំ​វិញ​ផ្ទះ ក្រោយ​ភូមិ​និងក្បែរ​ផ្លូវ​ថ្នល់​។ លោក​លី​ក្វឹក​ខាញ់ ប្រ​ធាន​សាខា​ស​មា​គម​កសិករ​ភូមិ​៦ ឲ្យ​ដឹងៈ " ប្រាក់​ចំ​ណូល​លំ​នឹង​បាន​មក​ពី​ការ​ផលិត​ស្រូវ​២រ​ដូវ និង​ចំ​ណូល​បន្ថែម​ពី​ការ​ដាំ​ដំ​ណាំ បាន​ធ្វើ​ឲ្យ​ជីវ​ភាព​ប្រ​ជា​ជន​ក្នុ​ង​តំ​បន់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី​ " ។

លោក​ដាវ​បេ ប្រ​ធាន​គណៈ​កម្ម​ការ​សា​លា​ទាន​ខាញ់​ហ្វា គ្រួ​សារ លោក​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​នាំ​មុខ ក្នុង​ការ​ដាំ​ដំ​ណាំរួ​ម​ផ្សំ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ លោក​ដាវ​បេ ដាំ​ដំ​ណាំរួម​ផ្សំ​មុន​នេះ​ប្រ​មាណ​៦​ឆ្នាំ ដំ​បូង​ឡើយ​គាត់​ដាំ​លើ​ប​រិ​វេណ​ដី នៅ​មុខ​ផ្ទះ​តិច​តួច​ប៉ុណ្ណោះ​។ ដោយ​ដំ​ណាំ​លូត​លាស់​ល្អ ហូប​មិន​អស់​លោក​ក៏​ចែក​ជូន​ដល់​អ្នក​ជិត​ខាង​ និង​យក​ទៅ​លក់​ឯ​ផ្សារ​។ ក្រោយ​ម​ក​លោក​ដា​វ​បេ បាន​ប្រើ​ផ្ទៃ​ដី​ចោល​ទំ​នេរ​ជុំ​វិញ​ផ្ទះ ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ ផ្ដើម​ពី​រ​បី​រយ​ម៉ែត្រ ឥ​ឡូវ​ឡើង​ដល់​ជាង​៣.០០០​ម៉ែត្រ​កា​រ៉េ។ យោង​ទៅ​តាម​រដូវ​នី​មួយៗ​ លោក​ដាវ​បេ​ បាន​ដាំ​ដំ​ណាំរួម​ផ្សំ​គ្រប់​ប្រ​ភេទ និង​ដាំ​ខួប​ឆ្នាំ ដូច​ជា​ត្រ​សក់ ម្រះ​ប៉េង​បោះ ឃ្លោក ត្រ​ឡាច ឪ​ឡឹក ។ល។ ទ​ទួល​ចំ​ណូល​ផល​ពី​១០- ១៥​លាន​ដុង​/រដូវ​។ លោក​ដាវ​បេ ឲ្យដឹងៈ​ " ថ្វី​ត្បិត​ជា​ដី​ចោល​ទំ​នេរ ស្មៅ​ដុះ​ជុំ​ជិត ប៉ុន្តែ​អា​ស្រ័យ​ដោយ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស ដឹង​របៀប​ធ្វើ ឲ្យ​ដី​មាន​ជី​ជាតិ​ទើប​ដំ​ណាំមា​​ន​ការ​លូត​លាស់​ល្អ គ្រួសា​រ​មាន​ប្រាក់​ចំ​ណូល​គួរ​សម​ " ។

សង្កេត​ឃើញ​របៀប​ធ្វើ​របស់​លោក​ដាវ​បេ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ទើប​គ្រួសា​រ​មា​មីង​ខ្មែរ​ជា​ច្រើន​ក្នុង​ភូមិ​ធ្វើ​តាម​សន្សឹម​ៗ ក៏​ក្លាយ​ជា​ចលនា​មួយ​រីក​រាល​ដាល​ពេញ​ទាំង​ភូមិ​៦​។ លោក​ដាវ​តឺ ជា​គ្រួ​សារ​ខ្មែរ​មួយ​នៅ​ភូមិ​៦ ចែក​រំ​លែកៈ កាល​នោះ​មិន​ទាន់​មាន​ការ​ចលនា​ដាំ​ដំ​ណាំរួ​ម​ផ្សំ ផលិត​ស្រូវ​តែ​មួយ​មុខ​ហេតុ​នេះ​កសិ​ករ​មាន​ពេល​ល្ហែច្រើន បោះ​បង់​ភូមិ ស្រុក​ទៅ​ធ្វើ​ការ​ឈ្នួល​មិន​តិច​។ ចាប់​ពីរ​ដ្ឋ​អំណា​ច​ភូមិ​ភាគ ចល​នា​មាមី​ង ដាំ​ដំ​ណាំរួ​ម​ផ្សំ​រហូត​ដល់​ពេល​នេះ បង​ប្អូន​ទៅ​ធ្វើកា​​រ​ឈ្នួល​ឆ្ងាយ​ពី​ភូមិ ពេល​វិ​លម​កផ្ទះ​មាន​ការ​ងា​រ​ធ្វើ រក​បាន​ចំ​ណូល​លំ​នឹង​ហើយ​ថែម​ទាំង​បា​ន​នៅ​ក្បែរ​គ្រួ​សារ​។

ប្រ​ធាន​ភូមិ​៦​-លោក​ហ្វាយ​រីម បញ្ជាក់ៈ"​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ដាំ​បន្ថែម​នូវ​ដាំ​ដំ​ណាំ​រួម​ផ្សំ និង​ចិញ្ចឹម​សត្វ​នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​លក្ខណៈ​តែ​មួយ​ដូចគ្នា​ ទើប​ជីវ​ភាព​ប្រជា​ជន​នៅ​ភូមិ​ខ្ញុំ​មាន​ភាព​គ្រាន់​បើ​ឡើង ចំនួន​គ្រួ​សារ​ធូរ​ធារ​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ ជា​ពិ​សេស​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក៏​កាន់​តែ​កើន​ឡើង​ដែរ​។ មក​ទល់​នឹងដើម​ឆ្នាំ​២០១៤ ភូមិ​៦​នៅ​គ្រួ​សារ​ក្រី​ក្រ​ត្រឹម​តែ​៣៦​ថយ​ចុះ​១៩​គ្រួ​សារ​ បើ​ប្រៀប​នឹង​ពីរ​ឆ្នាំមុ​ន​នេះ"​។

ការ​ចលនា​ដាំ​ដំ​ណាំរួម​ផ្សំ​ត្រូវ​បាន​បន្ត​ទៅ​មុខ ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​បន្ត​ឆ្លៀត​យក​នូ​វ​ប្រ​ភព​ជំ​នួយ​នា​នារបស់​ថ្នាក់​លើ ដើម្បី​ជំ​នួយ​កម្លាំង​ដល់​គ្រួ​សារ​ក្រី​ក្រ​ដែល​គ្មាន​ដី​ផលិត​ឬ​មាន​ដី​ផលិត​តិច​តួច ដើម្បី​មា​មីង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំនឹង​ជី​វ​ភាព​តាម​ទិស​ដៅ​ចីរ​ភាព - អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ខាញ់​ហ្វា បង​ឡឹម​វ៉ូវ​អាង ចែក​រំ​លែក​ដូច្នេះ​ ៕

ហ៊ឺវ​តុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ដាវ​បេ