បងឡេវុាំងញើុ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយតឹង ស្រុកថើយឡាយ ក្រុងកឹងធើ វាយតម្លៃៈ "បងហៀងជាអ្នកមានស្មារតីទទួលបន្ទុកខ្ពស់ បងបានប្រជាជនទុកចិត្ត ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនឃុំនឹងនរចិត្តនៅពេលប្រគល់ភារកិច្ចជូនបង "។
បងលីវហៀង(ឆ្វេង)កំពុងប្តូរយោបល់នឹងកម្មាភិបាលឃុំអំពីស្ថានភាព ចលនាមាមីងធ្វើផ្លូវ។
បងលីវហៀង ប្រធានភូមិដៀងហ្វា ឲ្យដឹងៈ " ខ្ញុំធ្វើជាប្រធានភូមិអា ណត្តិនេះគឺជាអាណត្តិទី៣ហើយ។ ចាប់ផ្ដើមបោះឆ្នោត អាណត្តិថ្មីនេះ ខ្ញុំសូមផ្អាកដែរ ប៉ុន្តែថ្នាក់ដឹកនាំឃុំបានចលនាឲ្យខ្ញុំឈរឆ្នោតជាបន្តទៀត។ អាស្រ័យដោយមាមីងក៏ទំនុកចិត្តបោះឆ្នោតឲ្យខ្ញុំបន្តការងារដូច្នេះ ខ្ញុំក៏អនុវត្តតាម។ បច្ចុប្បន្ន បងហៀងឆ្លៀតធ្វើការងារផ្ទះផង ការងារភូមិផង "។ គ្រួសារបងហៀងមានដីស្រែតែ៥កុង ហេតុនោះជីវភាពមិនបានធូរធារប៉ុន្មានទេ។ ពេលល្ហែពីការងារស្រែចម្ការប្ដីប្រពន្ធបងឆ្លៀតទៅធ្វើការឈ្នួលនៅឃ្លាំង អង្ករទីប្រជុំជនថើយឡាយ។ ប្រភពចំណូលបានមកពីការធ្វើការឈ្នួល បើប្ដីប្រពន្ធបងប្រើប្រាស់ប្រឹតសំចៃក៏ល្មមផ្គត់ផ្គង់ក្នុង គ្រួសារដែរ។
បងហៀង រំលឹកៈ "ការងារមួយក្នុងចំណោមការងារលំបាកបំផុត តែផ្ទុយវិញនាំមកនូវប្រសិទ្ធភាព នោះគឺការងារដែលយើងខ្ញុំចលនាមាមីងចូលរួមបើកទូលាយផ្លូវដើរក្នុងភូមិ។ មុននេះ ភូមិដៀងហ្វាគ្មានផ្លូវដើរស្រួលបួលទេ។ ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ គឺដើរតាមផ្លូវលំ។ បើចង់ទៅផ្សារត្រូវធ្វើដំណើរដោយទូក។ សង្កេតឃើញពិបាកដូច្នេះ ទើបយើងខ្ញុំធ្វើសេនាធិការហើយបានគណៈកម្មាធិការប្រជាជនឃុំយល់ព្រមចូលរួមចលនាមាមីងកសាងផ្លូវ។ ដោយឮយើងខ្ញុំពន្យល់រៀបរាប់ ឃើញថាការងារធ្វើផ្លូវនេះនាំមកនូវប្រសិទ្ធភាព ហេតុដូច្នេះគ្រួសារណាក៏ស្ម័គ្រចិត្តលើកដីទប់ផ្លូវនៅត្រង់មុខផ្ទះរបស់ខ្លួនដែរ។ មានផ្លូវដើរហើយ យើងខ្ញុំក៏បន្តចលនាមាមីងចាក់ក្រួសល្អិត។ អាស្រ័យហេតុដូច្នេះ ក្នុងភូមិមានផ្លូវធ្វើដំណើរទៅមកបានងាយស្រួល ហើយចំនួនសិស្សានុសិស្សក៏ទៅសាលាកាន់តែច្រើនឡើង"។ តាមប្រសាសន៍បងហៀង ក្នុងរយៈកាលចលនា មាមីងចូលរួមធ្វើផ្លូវនោះពុំមែនជាការងាយស្រួលទាំងអស់នោះទេ ពីព្រោះអ្នកខ្លះនៅប្រកាន់ទម្លាប់ពុំព្រមកែប្រែ។ ប៉ុន្តែលុះឃើញអ្នកជិតខាងទិញកង់ម៉ូតូ ដូច្នេះក៏ព្រមធ្វើតាម។ ដងផ្លូវនេះបច្ចុប្បន្នក៏ទ្រុឌទ្រោមណាស់ដែរ យើងខ្ញុំបានដាក់សំណើជូនគណៈកម្មាធិការប្រជាជនឃុំ ដើម្បីស្នើកសាងផ្លូវបេតុងតាមរបៀបរដ្ឋនិងប្រជាជនរួមគ្នាធ្វើ។
ប្ដីប្រពន្ធបងហៀងមានកូន២នាក់ កូនប្រុសច្បងទៅបម្រើកងទ័ព កូនស្រីពៅកំពុងរៀនថ្នាក់ទី១១នៅសាលាជនជាតិអន្តេវាសិកកឹងធើ។ ហេតុនេះ ប្រាក់ដែលបានមកពីធ្វើការឈ្នួល គឺទុកសម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងគ្រួសារ។ បងហៀង ឲ្យដឹងៈ "ប្ដីប្រពន្ធខ្ញុំខំប្រឹងសន្សែសន្សំ លុយកាក់ដើម្បីសង់ផ្ទះឡើងវិញ។ ផ្ទះនេះ កាលនោះប្ដីប្រពន្ធខ្ញុំបានរដ្ឋជំនួយតាមរយៈកម្មវិធី១៣៤ ឥឡូវនេះចាស់ទ្រុឌទ្រោម។ ដោយការគិតគូរឲ្យកូនរៀនសូត្រ ខិតខំប្រឹងប្រែងរកស៊ីសន្សែសន្សំ ដូច្នេះគ្រួសារប្ដីប្រពន្ធបងហៀង ជាគ្រួសារគំរូមួយសម្រាប់ឲ្យគ្រួសារជាច្រើនក្នុងភូមិត្រាប់តាម។ អាស្រ័យហេតុនេះ ការចលនាមាមីងក្នុងភូមិឲ្យខំប្រឹងប្រែងធ្វើ ការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ ឬក៏គិតគូរឲ្យកូនចៅរៀនសូត្រ សម្រាប់បងមិនជាការលំបាកពេកទេ។ បងហៀងឲ្យដឹងៈ"ឆ្នាំកន្លង មានគ្រួសារចាកផុតពីភាពក្រីក្រចំនួន៥ សិស្សសាលាចំណេះទូទៅក្នុងកម្រិតអាយុទៅរៀនសុទ្ធសឹងបានទៅរៀន។ ដោយឡែកប្អូនៗឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្របានរដ្ឋជំនួយប្រាក់ប្រចាំខែ ហេតុនេះគ្មានអ្នកណាចង់ឲ្យកូនឈប់រៀនឡើយ៕
ហាថាញ់-ពេជ្រសឿន