22/04/2014 - 09:31

ព្រែកពិន្ទងផ្លាស់ថ្មី

ព្រែក​ពិន្ទង​ជា​ភូមិ​តំ​បន់​ជ្រៅ​របស់ឃុំ​ភូមី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង នៅ​ជុំ​វិញ​គឺ​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​។ មុន​នេះ ទោះ​បី​រដូវ​វស្សា​ឬ​ក៏​រដូវ​ប្រាំង​ចាប់​ពី​ផ្លូវ​ជាតិ​១ បើ​ច​ង់​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ភូមិ​ព្រែក​ពិន្ទង មាន​តែ​វិ​ធី​មួយ​គាត់ គឺ​ទៅ​ដោយ​ទូ​ក​ឬ​ក៏​ថ្មើរ​ជើង​ឆ្លង​កាត់​វាល​ស្រែ​ជាង​៦​គី​ឡូម៉ែត្រ​។ ប៉ុន្តែ សព្វ​ថ្ងៃ​តំ​បន់​ជន​បទ​ព្រែក​ពិន្ទ​ង​បាន​​ផ្លាស់​ថ្មី​ដោយ​ពិត​ប្រា​កដ​។

  ប្រ​ជាជន​តែង​ ដាំ​ដេី​មរំ​យោល​ធេ​ី្វជា​របង រួម​ចំ​ណែក​ធ្វើឲ្យ​ជន​បទ​ព្រែក​ពិន្ទង​ពី​មួយ​ថៃ្ង​ទៅ​មួយ​ថៃ្ង​កាន់​តែ​ស្រស់​ស្អាត់​។

ព្រែក​ពិន្ទង​មាន​គ្រួ​សារ​ចំ​នួន​៤៦០ ក្នុង​នោះ​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៨០​%។ ដែល​ជា​តំ​បន់​មួយ​មាន​វាល​ស្រែ​ព័ទ្ធ​ជុំ​វិញ ម្ល៉ោះ​ហើយ ប្រ​ជាជន​រ​ស់​នៅ​ប្រ​ក​ប​របរ​ធ្វើ​ស្រែ​តែ​មួយ​មុខ​។ ដែល​ជា​ភូមិ​តំ​បន់​ជ្រៅ គ្មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ការ​អនុវត្ត​វិ​ទ្យាសាស្រ្ត​បច្ចេក​ទេស ដឹក​ជញ្ជូន ទំ​និញ​នៅ​មាន​ការ​ឱន​ថយ ម្ល៉ោះ​ហើយ​ជីវ​ភាព​របស់​ប្រ​ជាជ​ន​នៅ​ជួប​ការ​លំ​បាក​។ មុន​ឆ្នាំ​២០០១ គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​ស្រូប​អត្រា​៤០% រី​ឯ​គ្រួ​សារ​ធូរ​ធារ​ គ្រួ​​សារ​អ្នក​មាន ​មាន​ចំ​នួន​តិច​។ ប៉ុន្តែ ពេល​​រដ្ឋ​​អនុ​វត្ត​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​កសាង​តំ​បន់​ជន​ជាតិ​ភាគ​តិច ព្រែកពិ​ន្ទង​ចាប់​ផ្តើម​ផ្លាស់​ថ្មី។ ដោយ​បាន​កំ​ណត់​ច្បាស់​ថា ផ្លូវ​គមនា​គមន៍​ជន​បទ គឺ​ជា​ការ​ងារ​មាន​សារ​សំ​ខាន់ ដើម្បី​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ ម្ល៉ោះ​ហើយ​ពេល​អនុ​វត្ត​កម្ម​វិ​ធី​១៣៥​រដ្ឋ​អំ​ណាច​បាន​ចលនា​ប្រ​ជាជ​ន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​។សព្វ​ថ្ងៃ​ផ្លូវ​គមនា​គមន៍​ជន​បទ ធា​រា​សាស្រ្ត​បាន​វិ​និ​យោគ​ទុន​កសាង​សម្រេច​ជា​ស្ថា​ពរ បម្រើ​តាម​តម្រូវ​ការ​ផលិត​កម្ម​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ ពិ​សេស​គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិស​នី​ទឹក​ស្អាត​ប្រើ​ប្រាស់​មាន​មធ្យោ​បាយ​ទៅ​មក ដឹក​ជញ្ជូន​និង​មាន​វិទ្យុ ទូរ​ទស្សន៍​១០០​%។ លោក​ទ្រេវ​ផល ឲ្យ​ដឹង​ដោយ​ក្តី​មោទ​នៈ​"បច្ចុ​ប្បន្ន រដ្ឋ​វិ​និ​យោគ​ទុន​ជួយ​មា​មីង​យ៉ាង​ច្រើន ក​សាង​ផ្លូវ​សង់​ផ្ទះ អន្ទង​អគ្គិ​ស​នី ដោយមិ​ន​បាច់​បង់​ថ្លៃ​។ល។ ម្ល៉ោះ​ ហើយ​ភូមិ​ស្រុក​ក៏​បាន​ផ្លាស់​ថ្មី​យ៉ាង​ឆាប់​រហ័ស​។ មុន​នេះ ព្រែក​ពិន្ទង​ជា​ភូមិ​ក្រ​ណាស់ ទូ​ទាំង​ភូមិ​មាន​ផ្ទះ​ឥដ្ឋ​ប្រ​មាណ​១០​ខ្នង​ប៉ុណ្ណោះ បន្ទាប់​ពី​នោះ គឺ​ផ្ទះប្រក់​ស្លឹក ​ផ្លូវ​​ភក់​ជ្រាំ កូន​ចៅ​មា​មីង​មិន​បាន​ចូល​រៀន​ច្រើនប៉ុន្មាន។ កាល​ដែល​មិន​ទាន់​មាន​អគ្គិសនី បើ​មាន​ធ្វើ​បុណ្យ​ទាន​ទៅ​ខ្ចី្ច ចង្កៀង​មាំុង​ស៊ុង​របស់​មា​មីង​ជិត​ខាង។ សព្វ​ថ្ងៃ​មាន​គ្រប់​សព្វ​អគ្គិស​នី​ផ្លូវ​ថ្នល់​សា​លា​រៀន​។ល។ ហើយ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ ក្នុង​ផ្ទះ​មាន​បរិក្ខារ​ប្រើ​​ប្រាស់​គ្រប់​សព្វ កូន​ចៅ​បាន​ទៅ​រៀន​គ្រប់​ៗ​គ្នា"​។  

តាម​ដំ​ណើរ​កម្មា​ភិបា​ល​ភូមិ​ចុះ​ទៅកា​ន់​មណ្ឌល​៦ កន្លែង​​លំ​បាក​បំ​ផុត​របស់​ភូមិ ទើប​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ផ្លាស់​ថ្មី​នៅ​តំប​ន់​ជន​បទ​ព្រែក​ពិន្ទង​។ ផ្លូវ​លំ​ទាំង​ឡាយ​មុន​នេះ​ត្រូវ​បាន​ក្រាល​ដាន មើល​សង​ខាង​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ​សម​រម្យ គឺមិន​ឋិត​ក្នុង​ស​ភាព​ផ្ទះ​ប្រក់​ស្លឹក​ ផ្លូវ​ភក់​ជ្រាំដូច​មុន​ទៀត​។ បច្ចុប្បន្ន ទូទាំង​ភូមិ​មាន​គ្រួសា​រ​ប្រ​ជា​ជន​សង់​ផ្ទះ​ឥដ្ឋ​៧០​% បន្ទាប់​ពី​នោះ គឺ​ផ្ទះ​ប្រក់​ស័ង្ក​សី​តាម​សេចក្តី​សម្រេច​១៦៧​។ លោក​ហ្វិញ​ស្វឹង​ហ្វា លេខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ព្រែក​ពិន្ទង ឲ្យដឹងៈ​" មុន​នេះ រឿង​ដែល​មាន​ទោច​ក្រ​យាន​យន្ត អគ្គិស​នី​អុជ​បំ​ភ្លឺ ទឹក​ស្អាត​ប្រើប្រា​ស់​។ល។ គ្រាន់​តែ​ជា​រឿង​ក្នុង​សុបិ​នរ​បស់​មាមីង​តែប៉ុ​ណ្ណោះ។ សព្វ​ថ្ងៃ​មាន​គ្រប់​សព្វ​ គ្រួសារ​នី​មួយ​ៗ​សុទ្ធ​តែ​មាន​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​មាន​វិទ្យុ​ស្តាប់ ទូរទស្សន៍​មើល​។ ជន​បទ​ព្រែក​ពិន្ទង មាន​ភាព​ស្អាត​ស្អំ​សម រម្យ ដូច​សព្វ​ថ្ងៃ គឺ​អា​ស្រ័យ​ដោយ​គោល​ន​យោបាយ​ជន​ជាតិ​ដូចៈ កម្ម​វិធី​១៣៤​,១៣៥​,សេច​ក្តី​សម្រេច​១៦៧,៧៤។ល។ ឧបត្ថម្ភ​ផ្ទះនៅ ដី​នៅ ដី​ផលិត​កម្ម បុល​ទុន ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ការ​ងារ​ធ្វើ។​ល។ ពិ​សេស គោល​ន​យោ​បាយ​ឧបត្ថម្ភ​ទុន និង​ឧបត្ថម្ភ​ជូន​គ្រួ​សារ​ក្រី​ក្រនូវ​គោចិ​ញ្ចឹម​ចំ​នួន​៧៩​ក្បាល ជួយ​ឲ្យ​មា​មីង​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ បច្ចុ​ប្បន្ន ព្រែក​ពិន្ទង​ជា​ភូមិ​លេច​ធ្លោក្នុ​ង​ការ​ចលនា​ចាក​ផុត​ពី ភាព​ក្រី​ក្រ​របស់​ឃុំ​"។

មិន​ត្រឹម​តែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ដោយ​គោល​ន​យោ​បាយ​ប៉ុណ្ណោះ​ទេ តែ​ឆន្ទៈ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ព្រែក​ពិន្ទ​ង​ខ្ពស់​ទៀត​ផង​​។ ពិ​សេស ក្នុង​ការ​អនុវត្តន៍​វិ​ទ្យាសាស្រ្ត​បច្ចេក​ទេស​ផលិត​កម្ម​និង​ដាំ​ដំ​ណាំរួម​ផ្សំ​ក្នុង​ស្រែ​។ តួ​យ៉ាង​ដូច​គ្រួ​សារ​បង​យ័ញ​សឿង ជា​គ្រួ​សា​រ​ក្រី​ក្រមួយ​អា​ស្រ័យ​ដោយ​អនុ​វត្ត​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​ស្រែ​បាន​ធ្វើ​ឲ្យ​គ្រួ​សារ​បង​ឈាន​ឡើង​ចាក​ផុត​ពី​ក្រី​ក្រ។​ ផ្តើម​ពី​ដី​ស្រែ៣​កុង​ដំ​បូង​សព្វ​ថ្ងៃ​គ្រួ​សារ​បង​មាន​ដី​ស្រែ​១០កុ​ង។ ពិ​សេស ក្នុង​រដូវ​កន្លង​ហើយ អា​ស្រ័យ​ដាំ​ឪ​ឡឹក​៤​កុង បង​ប្រ​មូល​ផល​ជាង​៨០​លាន​ដុង​។ បង​សឿង​ ឲ្យ​ដឹងៈ "ពេល​ផ្លូវ​គមនា​គមន៍​ជន​បទ ធា​រា​សាស្រ្ត ក​សាង​សម្រេច​ជា​ស្ថាព​រ អគ្គិស​នី​ចុះ​ដល់​ភូមិ​ស្រុក​គឺ​ពត៌​មាន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស មា​មីង​ទ​ទួល​បាន​និ​ង​យក​ទៅ​អនុ​វត្ត​ទាន់​ពេល ដើម្បី​បង្ករ​បង្កើន​ទិន្ន​ផល​។ ជា​ច្រើន​ឆ្នាំក​ន្លង  អា​ស្រ័យ​ដោយ​ចេះរ​បៀប​ដាំ​ឪ​ឡឹក​ក្នុង​ស្រែ គួប​ផ្សំ​នឹង​ការ​លក់​ដូរ​បន្តិច​បន្តួច ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​និង​សង់​បាន​ផ្ទះ​មួយ​ខ្នង​គិត​ជា​ទឹក​ប្រាក់​ជាង​៣០០​លាន​ដុង​"។

 ចំពោះគ្រួ​សា​រ​ក្រី​ក្រ​ទាំង​ឡាយដែ​ល​គ្មាន​ដី​ផលិត​កម្ម ក៏​ចេះ​របៀប​ធ្វើ​ការ​រក​ស៊ីដែ​រ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ទន្ទឹមនឹង​ការ​វិនិ​យោគ​ទុន​របស់​រដ្ឋ គ្រួ​សារ​ក្រី​ក្រ​ក្រៅពី​​ការ​ចិញ្ចឹម​សត្វ នៅ​ទាំង​ឲ្យ​កូន​ចៅទៅ​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​នានា​ និង​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​កំ​ពុង​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​ប្រ​សិទ្ធ​ភាព​។ សព្វ​ថ្ងៃទូ​ទាំង​ភូ​មិ​មាន​ពល​ករ​១៦​នាក់ ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​និង​ពល​កម្ម​ជន​បទ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រមាន​ការ​ង្វារ​ធ្វើ​លំ​នឹង​ជាង​៨០​%។ អា​ស្រ័យ​ហេតុ​ដូច្នោះ បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​នៅ​ត្រឹម​តែ​១១​%ប៉ុណ្ណោះ៕​

លីធាន​-សឺន​ម៉ា​ល័យ​

ចែករំលែកអត្ថបទ