ព្រះតេជព្រះគុណ យឿងអាង ព្រះចៅអធិការវត្តសេតុត្តរ ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ គឺជាគំរូសង្វាតរៀនសូត្រត្រូវបានមាមីងខ្មែរ នៅទីនេះកោតគោរព។
ព្រះតេជព្រះគុណយឿងអាងបង្រៀនអក្សរខ្មែរក្នុងឱកាស វិស្សមកាល។
កើតមកក្នុងគ្រួសារក្រជីវភាពជួបការលំបាកយ៉ាងច្រើន ម្ល៉ោះហើយកុ មារយឿងអាង ត្រូវបង្ខំចិត្តឈប់រៀនដើម្បីជួយកិច្ចការងារគ្រួសារតាំងពី ថ្នាក់ទី៦មេ្ល៉ះ។ ទោះបីឈប់រៀនក៏ពិតមែន ប៉ុន្តែយឿងអាងនៅតែចិញ្ចឹម ចិត្ត ថ្ងៃណាមួយនឹងចូលរៀនជាបន្ត។ ឆ្នាំ១៩៨៥ ពេលអាយុគម្រប់២០ ឆ្នាំ យឿងអាងបានសូមចូលបួសរៀននៅវត្តសេតុត្តរ។ ក្នុងរយៈកាល បួសរៀន ព្រះអង្គបានសូមទៅរៀនបំពេញវិជ្ជាកម្រិតមធ្យមសិក្សាមូល ដ្ឋាន ក្រោយពីរៀនបញ្ចប់កម្រិតនេះនៅឆ្នាំ១៩៩២។ ការសិក្សារបស់ ព្រះតេជព្រះគុណយឿងអាង ត្រូវដាច់រយៈមួយលើកទៀតរហូតដល់ឆ្នាំ២០០២ ព្រះតេជព្រះគុណ ទើបមានលក្ខណៈសម្បត្តិដើម្បីសិក្សាបន្ត កម្រិតមធ្យមសិក្សាចំណេះទូទៅ។

ខណៈពេលបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅព្រះតេជគុណយឿងអាង មានព្រះជន្មាយុ៤០ឆ្នាំ មិនជាចាស់វស្សាប៉ុន្មានក្នុងការបួសរៀនឡើយ ប៉ុន្តែអាយុមិននៅក្មេងសម្រាប់ការរៀនសូត្របន្តទៀតដែរ។ ព្រះ តេជព្រះគុណចែករំលែក៖ "ពេលនោះ អាត្មាភាពបានសន្មតិថាការរៀន សូត្របានចប់ត្រឹមនេះហើយ ដោយស្ថានភាពមិនអំណោយផល យើង ខិតខំបានប៉ុណ្ណឹងក៏សមល្មមតាមបំណងដែរ។ ប៉ុន្តែរយៈពេលក្រោយ មក អាត្មាភាពសម្រេចចិត្តសិក្សាបន្តទៀត ពីព្រោះអាត្មាចង់មានចំ ណេះដឹងបន្ថែមបំពេញឲ្យវិស័យបួសរៀន"។
យោងតាមមតិរបស់ព្រះតេជព្រះគុណយឿងអាង ព្រះអង្គយល់ឃើញ ថាជីវភាពសព្វថ្ងៃនេះមានចំណុចផ្សេងប្លែក និងប្រែប្រួលឥតឈប់ឈរ តាមពេលវេលា។ប្រសិនបើយើងមិនបំពេញឬដោះដូរចំណេះដឹងបន្ថែម
ទេ មុខជាឱនថយជាមួយនឹងសង្គមមិនខាន។ ឆ្នាំ២០១១ ព្រះតេជគុណ យឿងអាងប្តេជ្ញាសិក្សាបន្តមហាវិទ្យាល័យផ្នែកខាងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្តក្រុងហូជីមិញ។ ពន្យល់អំពីការជម្រើសរបស់ខ្លួន ព្រះតេជព្រះគុណ មានថេរដីកាដោយ ព្រះទ័យរីករាយ៖ " អាត្មាភាពយល់ឃើញថាចំណេះដឹងខាងមុខវិជ្ជានេះ នឹងជួយដល់អាត្មាក្នុងការសិក្សាស្រាវជ្រាវសម្រាប់ការបួសរៀន យល់ ច្បាស់បន្ថែមពីចំណង់ចំណូលចិត្ត និងណែនាំមាមីងពុទ្ធបរិស័ទប្រតិបត្តិ បានល្អជាង"។
ជាង៤ឆ្នាំរៀនមហាវិទ្យាល័យ រៀងរាល់ថ្ងៃព្រះតេជព្រះគុណយឿងអាង ត្រូវក្រោកពីព្រលឹមម៉ោង៤ គង់ដោយសារយានយន្តរបស់ពុទ្ធបរិស័ទឬ មិត្តរួមថ្នាក់ ដើម្បីឡើងមកក្រុងរៀន។ មួយថ្ងៃរៀនពីរពេល ម្ល៉ោះហើយ ព្រះតេជព្រះគុណសម្រាកថ្ងៃត្រង់នៅនឹងបន្ទប់រៀន ព្រមទាំងឆ្លៀតឱ កាសរំលឹកមេរៀនឡើងវិញ ព្រះអង្គមានព្រះជន្មច្រើនជាងមិត្តរួមថ្នាក់ ការរៀនសូត្រដាច់រយៈជាច្រើនលើក ហើយត្រូវគិតគូរកិច្ចការក្នុងវត្តផង ម្ល៉ោះហើយឲ្យតែមានឱកាសទំនេរគឺព្រះអង្គតែងអានសៀវភៅ ដើម្បីតាមឲ្យទាន់កម្មវិធីសិក្សានិងបំពេញចំណេះដឹងបន្ថែម។ នៅដើមឆ្នាំ
២០១៦នេះ ព្រះតេជព្រះគុណយឿងអាង បានប្រឡងយកបរិញ្ញាប័ត្រ ផ្នែកខាងមនុស្សសាស្រ្តក្នុងព្រះជន្មាយុ៥១ឆ្នាំ ក្នុងក្តីសោមនស្សរីករាយ និងមោទនៈរបស់មាមីងពុទ្ធបរិស័ទចំណុះជើងវត្ត៕
ថាច់ថាញ់ភូ - សុផន