10/03/2014 - 16:36

ដាយត្រឿងកសាងភូមិវប្បធម៌-ជនបទថ្មី

 ចុង​ឆ្នាំ​២០១៣ ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ដំ​បូង​បង្អស់​របស់​ស្រុក។ អាស្រ័យ​ហេតុ​នោះ ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​មា​មីង​ក្នុង​ឃុំ​និយាយ​រួម និង​ភូមិ​ដាយត្រឿង​និយាយ​ដោយ​ឡែក​ មាន​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម...​។

ភូមិវប្បធម៌-ជនបទថ្មីនៅដាយត្រឿង។

ឃុំ​ភូ​កឹង មាន​បណ្តា​ជន​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​៦០​% ប្រ​មូល​ផ្តុំ នៅ​ភូមិ​ដាយ​ត្រឿង ស្វាយ​មីង​ ព្រែក​អំ​ពិល​លិច​ក្តី​។ល។ ដាយ​ត្រឿង​ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​នានា​ មាន​ការ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​ឃុំ​ភូ​កឹង។ មុន​ពេល​ឃុំ​ភូ​កឹង​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី ប្រ​ជា​ជន​ភូមិ​ដាយ​ត្រឿង​មាន​ភាព​រីក​រាយ ​ពី​ព្រោះ​ភូមិ​ទើប​សម្ពោធ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​កៅ​ស៊ូ​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​។ ថ្ងៃ​យើង​ខ្ញុំ​ទៅ​កាន់​ភូមិ​ដាយ​ត្រឿង​នៅ​សង​ខាង​ផ្លូវ​កៅ​ស៊ូ​មាន​ផ្ទះ​ឥដ្ឋ​សម​រម្យ​ជា​ច្រើន។ ​ពូ​ថាច់​ង៉ុក​សាង លេ​ខា​សា​ខា​បក្ស​ភូមិ​ដាយ​ត្រឿង ​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ "ផ្លូវ​កៅ​ស៊ូ​នេះ​ចាប់​ពី​ក្បាល​ភូមិ​ដល់​ចុង​ភូមិ អាស្រ័យ​ផ្លូវ​នេះ មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​ងាយ​ស្រួល​ជាង។ ដូច្នោះ​បាន​ជា​នៅ​ពេល​ចលនា​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ មា​មីង​គាំ​ទ្រ​ពេញ​ទំ​ហឹង សូម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ឈើ​ហូប​ផ្លែ​កំ​ពុង​ផ្តល់​ផល មា​មីង​ក៏​សុខ​ចិត្ត​បោះ​បង់​មិន​ស្តាយដើម្បី​សម្រួល​ដល់​ការ​កសាង​ផ្លូវ"​។  


ផ្លូវ​ស្រ​ឡះ​ស្រ​ឡំ រថ​យន្ត​ដឹក​ទំនិញ​ចូល​ដល់​ចុង​ភូមិ​ដូច្នេះ តម្លៃ​កសិ​ផល​របស់​មា​មីង​ក៏​កើន​ឡើង។ មីង​ថាច់​ធី​ផល​នៅ​ភូមិ​ដាយ​ដឿង ឲ្យ​ដឹង៖ " ដី​ស្រែ​ខ្ញុំ​នៅ​ក្បែរ​ផ្លូវ​ជាតិ​ ពី​មុន​ពេល​ប្រ​មូល​ផ​ល​ខ្ញុំ​ច្រើន​តែ​លក់​ស្រូវ​សើម នៅ​នឹង​ស្រែតែ​ម្តង ពី​ព្រោះ​គ្មាន​ផ្លូវ​ដឹក​ជញ្ជូន​មក​ផ្ទះ។ ម្យ៉ាង​វិញ​ទៀត បើ​ដឹក​ផល​ដំ​ណាំ​និង​សុត​មាន់​ទា​ពី​ផ្ទះ​ឡើង​ថ្នល់​លក់​ម្តងៗ​គឺ​លំ​បាក​ណាស់។ ឥឡូវ​មាន​ស្ពាន​ដល់​ពេល​ប្រ​មូល​ផល​ត្រូវ​ថ្លៃ​ទើប​ខ្ញុំ​លក់ ​បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​យក​ម៉ូតូ​ដឹក​ឡើង​ផ្ទះ​ហាល​រង់​ចាំ​ស្រូវ​បាន​ថ្លៃ​លក់​ទើប​ចំ​ណេញ​បាន​ច្រើន​ជាង។ មិន​ត្រឹម​តែ​ដូច្នោះ ពេល​បើក​ផ្លូវ​ដី​ខ្ញុំ​បែរ​ជា​មាន​តម្លៃ​ពី​ព្រោះ​នៅ​សង​ខាង​ផ្លូវ​ទាំង​សង​ខាង"​។

  បើ​សិន​ជា​ខាង​ត្បូង​ភូមិ​បាន​បង្កើន​កម្រិត​ជា​ផ្លូវ​កៅ​ស៊ូ​ ដូច្នេះ​ផ្លូវ​ខាង​ជើង​ក៏​ត្រូវ​បាន​ចាក់​បេ​តុ​ង​ដែរ ជួយ​ឲ្យ​សិស្សា​នុ​សិស្ស​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​ជាង។​ ប្អូន​ថាច់​ធូ​ហ៊ុង​ ជា​សិស្ស​សា​លា​បឋម​សិក្សាភូ​កឹង​ ឲ្យ​ដឹង៖ " ពី​មុន​ផ្លូវ​ចូល​ទៅ​សា​លា​មតេ្តយ្យ​តូច​ចង្អៀត​លំ​បាក​ទៅ​មក​។ ឥឡូវ​ផ្លូវ​បើក​ទូ​លាយ​ងាយ​ជិះ​កង់​ដូច្នេះ​ខ្ញុំ​តែង​ទៅ​ទទួល​ប្អូន​ជំ​នួស​ឪពុក​ម្តាយ" ។ ផ្លូវ​ស្រ​ឡះ​ស្រ​ឡំ មា​មីង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​រៀប​ចំ​ផ្ទះ​សម្បែង​ឲ្យ​មាន​ភាព​សម​រម្យ។ អាស្រ័យ​ហេតុ​នោះ ភូ​មិ​ដាយ​ត្រឿង​តែង​សម្រេច​បាន​នូវ​បណ្តា​លក្ខ​ឋាន​ស្តី​ពី​ភូមិ​វប្ប​ធម៌។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ថឿ ព្រះ​ចៅ​អធិ​ការ​វត្ត​អរុណ្ណ​រង្សី​ចាក​អា​គ្រោង​(ដាយ​ត្រឿង)​ មាន​ថេរ​ដី​កា៖ "ផ្លូវ​ស្រះ​ស្រ​ឡំ​សិស្សា​នុ​សិស្ស​ទៅ​រៀន​សូត្រ ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ធ្វើ​ការ​រក​ទទួល​ទាន​មាន​ភាព​ងាយ​ស្រួល​ជាងម៉្លោះ​ហើយ​ជីវ​ភាព​មា​មីង​បាន​ធូរ​ធារ​ជាង​មុន​ច្រើន"​។
 ភូមិ​ដាយ​ត្រឿង មាន​បណ្តា​ជន​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩០%​។ ពី​មុន ទូ​ទាំង​ភូមិ​មាន​គ្រួ​សារ​ក្រីក្រ​ជាង​១០០​គ្រួ​សារ​។ អត្រា​គ្រួ​សារ​ក្រីក្រ​​ត្រូ​វ​​បាន​​​កាត់​បន្ថយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាស្រ័យ​គោល​នយោ​បាយ​ឧបត្ថម្ភ ខាង​ផ្ទះ​នៅ​ដី​សង់​ផ្ទះ។ល។ ​របស់​រដ្ឋ​ ទន្ទឹម​នឹង​នោះ​ភូមិ​ដាយ​ត្រឿង​នៅ​ទាំង​ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​នា​នា នាំ​មុខ​ក្នុង​ការ​ចលនា​កសាង​វាល​ស្រែ​គំរូ​ធំ​នៅភូ​កឹង ដូច្នេះ​ប្រសិទ្ធ​ផល​សេដ្ឋ​កិច្ច​ពី​ការ​ធ្វើ​ស្រែ​កើន​ឡើង​។ ពូ​គឹម​រ៉េន នៅ​ភូមិ​ដាយ​ត្រឿង​ ឲ្យ​ដឹង៖ " កាល​ខ្ញុំ​នៅ​ក្មេង​ទៅ​រៀន​គ្មាន​បាន​ ផ្លូវ​ស្រ​ឡះ​ស្រ​ឡំ​ដូច្នេះ​ឡើយ។​ សម័យ​នោះ​នៅ​ខ្វះ​សា​លា​រៀន ដូច្នេះ​មា​មីង​ខ្មែរ​ចេះ​អាន​ចេះ​សរ​សេរ​ដោយ​ចំ​នួន​តិច​។ ឥឡូវ​គិត​ទៅ​កូន​ចៅ​យើង​ខ្ញុំ​ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ យើង​ខ្ញុំ​សប្បាយ​រីក​រាយ​គ្រប់ៗ​គ្នា។ ក្មួយៗ​បាន​ទៅ​រៀន​តាំង​ពី​កម្រិត​មតេយ្យ ​រហូត​ដល់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ បន្ទប់​រៀន​ចាស់​ត្រូវ​បាន​កសាង​ថ្មី​។ល។ ​ដូច្នេះ​យើង​ខ្ញុំ​ត្រេក​អរ​ណាស់"​។ បន្ទាប់​ពី​ចែក​ដី​ឲ្យ​កូនៗ បច្ចុប្បន្ន​ពូ​គឹម​រ៉េន​នៅ​ដី​ស្រែ​ចំ​នួន​១៤​កុង ចម្ងាយ​ពី​ផ្លូវ​ជាតិ​៥៤​ប្រ​មាណ​ជាង​១០០​ម៉ែត្រ គេ​មក​សួរ​ទិញ​ច្រើន​គ្នា ប៉ុន្តែ​ពូ​ប្តេជ្ញា​ចិត្ត​មិ​ន​លក់​។ ពូ​គឹម​រ៉េន ​ចែក​រំ​លែក៖​"យើង​ជា​កសិករ​បើ​លក់​ដី​តើ​រស់​នៅ​ដោយ​របៀប​ណា។ ជាង​នេះ​ទៅ​ទៀត​ធ្វើ​ស្រែ​ឥឡូវ​មិន​សូវ​លំ​បាក​ដូច​មុន​ឡើយ។​ ស្រែ​ខ្ញុំ​នៅ​ក្នុង​វាល​ស្រែ​គំ​រូ​ធំ​ដូច្នេះ ​តាំង​ពី​ការ​ជ្រើស​ពូជ បូម​ទឹក​បាញ់​ថ្នាំ​សុទ្ធ​តែ​បាន​វិស្វករ​ជួយ​ណែនាំ​។ ដល់​ពេល​ប្រ​មូល​ផល គឺ​ច្រូត​ដោយ​ម៉ា​ស៊ីន​ប្រ​មូល​ផល​ចម្រុះ​គ្មាន​នៅ​ប្រ​មូល​ផល​ដូច​ពី​មុន​ទៀត​ឡើយ"​។
  មាន​អគ្គិស​នី ផ្លូវ អគា​រ​សិក្សា ​ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​ភូមិ​វប្ប​ធម៌-​ជន​បទ​ថ្មី​ដាយ​ត្រឿង​មាន​ការ​វិវឌ្ឍន៍។ ផ្តើម​ពី​អ្វីៗ​ដែល​កំ​ពុង​ប្រ​ព្រឹត្ត​ឡើង​ ប្រាកដ​ជា​ជីវ​ភាព​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ដាយ​ត្រឿង​នឹង​មាន​ការ​រីក​ចម្រើន​ជាង​ទៀត៕​

ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិ​ដាយ​ត្រឿង