មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2014 - 10:38

ទឹកព្រះទ័យរបស់ដូនជីតឹមលៀង

ដូន​ជី​ថិត​តឹម​លៀង (ឈ្មោះ​ពិត​ត្រឿង​ធី​ចូ​) ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ង៉ុក​ចូវ​ញ៉ឺ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង ត្រូវ​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​គោ​រព​រាប់​អាន គ្រប់​ៗ​គ្នា ពី​ព្រោះ​ដូន​ជី​មាន​សន្តាន​ចិត្ត​ល្អ ឧបត្ថម្ភ​គិត​គូរ​ជីវ​ភាព គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង ជន​ពិ​ការ កុមារ​កំ​ព្រា កសាង​ស្ពាន សង់​ផ្ទះ​មេត្តា​ធម៌​ជូន​គ្រួ​សារ​ក្រី​ក្រ​ដែល​លំ​បាក​ខាង​ផ្ទះ​នៅ...។

ដូនជីថឹតតឹមលៀង ក្បែរថ្នាក់រៀនរបរធេី្វធូបសម្រាប់ ជន​ពិការនៅវត្ត។

កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករក្រីក្រ ធ្លាប់​ជួប​ប្រ​ទះ​នឹង​ស្ថាន​ភាព​ក្រ​លំ​បាក ជំ​ងឺ​តម្កាត់ ម៉្លោះ​ហើយ​ពេល​អាយុ​១៧​ឆ្នាំ (ឆ្នាំ​១៩៦១) ដូន​ជី​តឹម​លៀង​ចូល​វត្ត​បួស​ដោយ​បំ​ណង​ចង់​បាន​ធ្វើ​អំ​ពើ​ល្អ​ជូន​សង្គម​។ ក្នុង​រយៈ​កាល​បួស​រៀន ដូន​ជី​តែង​សិក្សា​ស្វែង​យល់​​តាម​រយៈ​សៀវ​ភៅ កា​សែត និង​សាក​សួរ​វិធី​ព្យា​បាល​ជំងឺ​តាម​ក្បួន​វេជ្ជ​សាស្រ្ត​បុ​រាណ​ពី​គ្រូពេទ្យ​ជំ​នាញៗ​។ ក្រោយ​ពី​រយៈ​កាល​៣​ឆ្នាំ​រៀន​វេជ្ជ​សាស្រ្ត​បុរាណ ដូន​ជី បាន​បើក​បន្ទប់​ពិនិត្យ​ជំងឺ​ប្រើ​ថ្នាំ​ស្រុក ដើម្បី​ព្យា​បាល​រោគ​ជូន​អ្នក​ក្រដោយ​ឥត​គិត​ថ្លៃ​។ យោង​តាម​ដូន​ជី​តឹម​លៀង បន្ទប់​ពិនិត្យ​មាន​ទ្រង់​ទ្រាយ​តូច​ក៏​ពិត​មែន ប៉ុន្តែ​មាន​អ្នក​ជំងឺ​ជា​ច្រើន​មក​ស្ទង់​ជីព​ចរ និង​យក​ថ្នាំ​ស្រុក ពុំ​នោះ​សោត​មាន​ថ្ងៃ​ខ្លះ​មាន​អ្នក​មក​ពិនិត្យ​ជំងឺ​ឡើង​ដល់​២០០ លើក​នាក់​ និង​យក​ថ្នាំ​ជាង​១.០០០​ធៀប​។ ឆ្នាំ​១៩៩៧ ពេល​អាយុ​៥៣​ឆ្នាំ ដូន​ជី​ចាប់​ផ្តើម​កសាង​វត្ត​ង៉ុក​ចូវ​ញ៉ឺ និង​ធ្វើ​ព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​មក ទល់​នឹង​សព្វ​ថ្ងៃ​។ ដូន​ជី​តឹម​លៀង មាន​ប្រ​សាសន៍​៖ "​ដំ​បូង​វត្ត​ង៉ុក​ចូវ​ញ៉ឺ មាន​តែ​អគារ​មួយ​ខ្នង​ដំ​បូល​ប្រក់​ស្លឹក សសរ​ដើម​អង្គា​ដី  ប៉ុន្តែ​ផ្ដើម​ពី​ការ ពិនិត្យ​ជំងឺ​បាន​សម​ប្រ​កប​ល្បី​ឈ្មោះ​ទៅ​ឆ្ងាយ ម៉្លោះ​ហើយ​មាន​អ្នក​ជំងឺ មក​ស្ទង់​ជីព​ចរ យក​ថ្នាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ បច្ចុប្បន្ន វត្ត​ត្រូវ​បាន​កសាង​សម​រម្យ ផ្តើម​ប្រភព​ថវិកា​រួម​វិ​ភាគ​ទាន​របស់​មា​មីង​ពុទ្ធ បរិ​ស័ទ និង​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​"។

ដោយអស់ពីព្រះទ័យជាមួយនឹង​ការ​ងារ​សប្បុ​រស​ធម៌ ម៉្លោះ​ហើយ​យូរៗទៅ ​ដូន​ជី​បាន​ក្លាយ​ជា​ "ស្ពាន​ត​ភ្ជាប់​" រវាង​សប្បុ​រស​ជន​ទាំង​ឡាយ​ចូល​មក​ឧបត្ថម្ភ​អ្នក​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​នៅ​ក្រុង​វិញ​ចូវ។ ចាប់​ពី​ឆ្នាំ ២០១២ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ដូន​ជី​តឹម​លៀង​បវា​រ​ណា​សប្បុ​រស​ជន​មក វត្ត​ង៉ុក​ចូវ​ញ៉ឺ​រួម​វិភាគ​ទាន​ជា​ប្រាក់​ជាង​៦១​ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​គ្រួ​សារក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទី​ពឹង ជន​ពិ​ការ កុមារ​កំ​ព្រា​នៅ​ក្រុង​វិញ​ចូវ មាន​ដូចៈ​ ជូន​ក្តារ​មឈូស​ដល់​គ្រួសារ​ក្រីក្រ​ចំ​នួន​៤៣៦ ជូន​អ្នក​ជំងឺ​ទៅ វះ​កាត់​រោគ​ភ្នែក​ឡើង​បាយ​ចំ​នួន​១.៣០៧លើក​នាក់ ពិ​និត្យ​ជំងឺ និង​ជូន ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំងឺ​ចំ​នួន​៥.៥០០​លើក​នាក់ ជូន​អំ​ណោយ រាប់​ពាន់​ចំ​ណែក​មាន​ដូចៈ​ អង្ករ មី ស្ករ ម្សៅស៊ុប មុង ខ្នើយ ប្រាក់​ជូន​រទេះ​រមៀល​ចំ​នួន​៨៩​គ្រឿង កសាង​ស្ពាន​ជន​បទ​ចំ​នួន​៨​ខ្សែ ផ្ទះ​មេត្តា​ធម៌​៥៩​ខ្នង (មួយ​ខ្នងៗ​ស្មើ​នឹង​តម្លៃ​៣០​លាន​ដុង)​។ កសាង​ផ្លូវ​ដាន​ជន​បទ​ប្រ​វែង ១.៣៣៨ ម៉ែត្រ​និង​ជូន​សៀវ​ភៅ​ប៊ិក សម្លៀក​បំ​ពាក់ អា​ហា​រូប​ករណ៍​ដល់ សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ...។

ទោះជាឋិតក្នុងជន្មាយុជាង​៧០​វស្សា ប៉ុន្តែ​ដូន​ជី​តឹម​លៀង​នៅ​តែ​ពុំ​ព្រម សម្រាក​ពី​ការ​ងារ​។ ដូន​ជី​មាន​ប្រសាសន៍​៖" ពី​មុន​ខ្ញុំ​ជា​សមា​ជិក​គណៈ កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត ការ​ងារ​ច្រើន​បង្គួរ​។ ឥឡូវ វ័យ​ចាស់ ខ្ញុំ​បាន​ឈប់​ចូល​រួម​ការ​ងារ​ទាំង​នោះ​ទៀត​ហើយ ដូច្នេះ​ខ្ញុំ​មាន​ពេល​វេ​លា ដើម្បី​អស់​ពី​ចិត្ត​ពី​ថ្លើម​គិត​គូរ​ជីវ​ភាព​ជូន​មាមីង​ភូមិ​ស្រុក ពិ​សេស​គឺ​កុមារ​កំព្រា​ពិ​ការ"​។​ ជា​រៀង​រាល់​ថ្ងៃ មាន​ជន​ពិការ​កុមារ​កំ​ព្រា​ជាង​៤៥​នាក់​កំ​ពុង​រស់​នៅ​លើ ភូមិ​សាស្រ្ត​ក្រុង​វិញ​ចូវ​មក​វត្ត​ង៉ុក​ចូវ​ញ៉ឺ​រៀន​របរ​ធ្វើ​ធូប។ ប្អូនយឿងធី​ម៉ុងដាវ នៅ​ឃុំ​វិញ​ហាយ ឲ្យ​ដឹង​៖ "ប្អូន​កំ​ព្រា​ឪ​ពុក​ម្តាយ​តាំង​ពី​តូច អា​ស្រ័យ បាន​ដូន​ជី​ឧបត្ថម្ភ ទើប​ប្អូន​មាន​កន្លែង​ស្នាក់​នៅ​ហូប​ចុក ស្លៀក​ពាក់​សម​រម្យ​។ ឥឡូវ​ប្អូន​នៅ​ទាំង​បាន​ដូន​ជី​ឲ្យ​រៀន​របរ​ធ្វើ​ធូប ដើម្បី​អនា​គត​មាន​របរ​ចិញ្ចឹម​ជី​វិត​។ ដូន​ជី​ដូច​ជា​វិ​សុទ្ធ​មា​តា តែង​មាន​ទឹក​ព្រះ​ទ័យ​មេត្តា ករុ​ណា​ស្រ​ឡាញ់​អ្នក​ទាំង​ឡាយ​ដូច​ស្រ​ឡាញ់​ខ្លួន​អ៊ី​ចឹង​ដែរ​"៕

យី្វអាញ់-មុនី

ចែករំលែកអត្ថបទ