ការអំណោយផលនៃធម្មជាតិ ផ្សំជាមួយនឹងការព្យាយាមរបស់ប្រជាជនស្រុកកូវកែ ខេត្តត្រាវិញ ក្រោមការឧបត្ថម្ភរបស់រដ្ឋ បានធ្វើឲ្យសេដ្ឋកិច្ច-សង្គមកិច្ចរបស់ស្រុកនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
ផ្លូវថ្នល់ចុះទៅស្រុកកូវកែ។
អាស្រ័យការវិនិយោគទុនរបស់រដ្ឋ បានជាហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ ស្រុកភូមិមានភាពផ្លាស់ថ្មី ជីវភាពរបស់ប្រជាជនបានលើកស្ទួយ។ ស្មារតីភ្ញាក់រលឹកអំពីការរៀនសូត្រ ធ្វើការរកស៊ីរបស់មាមីង ក៏មានការផ្លាស់ប្តូរយ៉ាងច្បាស់។ បងថាច់រឿន នៅភូមិត្រាខៅ ឃុំហ្វាអឹង ឲ្យដឹង៖ "កាលពីមុនខ្ញុំគិតថារកបានប៉ុន្មានហូបប៉ុនហ្នឹងគ្មាននឹកនាដល់ការប្រិតសំចៃ។ បច្ចុប្បន្ន ឃើញគេរាល់គ្នាធ្វើការរកស៊ីសល់ផលទិញបានរបស់របរប្រើប្រាស់ក្នុងគ្រួសារ បានជាប្ដីប្រពន្ធខ្ញុំយកតម្រាប់តាម"។ ក្រៅពីដាំដំណាំនៅវាលស្រែប្ដីប្រពន្ធបងរឿន នៅទាំងចិញ្ចឹមគោសាច់២ក្បាលទៀត។ យើងខ្ញុំបានចុះទៅជួបបងថាច់រឿន កំពុងកាត់ស្មៅតាមប្របផ្លូវជាតិ បងឲ្យដឹង៖ "ខ្ញុំឆ្លៀតដាំស្មៅធុនទន់និងទាបត្រង់ដីប្របផ្លូវជាតិសម្រាប់កាត់ឲ្យគោស៊ី។ រៀងរាល់ថ្ងៃ ប្រសិនបើមិនឲ្យគោស៊ីចំបើងផ្សំគឺត្រូវរកកាត់ស្មៅ២ការុងទើបគ្រប់។ ដោយសារដីស្រែរបស់គ្រួសារជាប់ដាំដំណាំ ម្ល៉ោះហើយខ្ញុំដាំស្មៅប្របតាមផ្លូវជាតិ។ ខ្ញុំដាំស្មៅធុនទាប គ្មានប៉ះពាល់ដល់ចិញ្ចើមថ្នល់នោះទេ។ សព្វថ្ងៃគ្រួសារខ្ញុំបានធូរធារជាងមុនហើយ ទើបតែទិញបានម៉ូតូសម្រាប់បើកបរទៅមក"។ ក្រោមកំដៅនៃព្រះសូរ្យនាកណ្តាលថ្ងៃត្រង់ធេី្វឲ្យបងថាច់រឿនបែកញើសពេញមុខ តែបងរឿននៅតែរីករាយថ្លែងប្រាប់ពីគោលបំណងប្រិតសំចៃប្រាក់កាសសម្រាប់ចិញ្ចឹមកូនប្រុសដែលកំពុងរៀនថ្នាក់ទី៤ ដើម្បីអនាគតនឹងបានចូលរៀនមហាវិទ្យាល័យដូចគេឯង។
បងស្រីថាច់ធីតាក់ ប្រធានការិយាល័យជនជាតិស្រុកកូវកែ ឲ្យដឹង៖ " ដោយសារទម្រង់រូបភាពចិញ្ចឹមគោអភិវឌ្ឍខ្លាំងក្លានៅស្រុកកូវកែ ម្លោ៉ះហេីយតម្រូវការស្មៅគឺច្រើនណាស់។ ខណៈពេលដីចម្ការភាគច្រើននៅកូវកែត្រូវដាំដូង ផ្ទៃដីដាំស្មៅតិចតួចបានជាប្រើប្រាស់ដីប្របផ្លូវដាំស្មៅ ប៉ុន្តែមានការថែទាំនិងកាត់រំលោះជាប្រចាំ ដើម្បីកុំឲ្យប៉ះពាល់ដល់ការធ្វើដំណើរទៅមក។ ស្មៅដុះខៀវខ្ចីបង្កជាលម្អផ្លូវថ្នល់ កាត់បន្ថយចំហាយ ក្តៅតាមថ្នល់កៅស៊ូជះឡើង"។តាមប្រសាសន៍របស់បងស្រីថាច់ធីតាក់ ត្រឹមតែរយៈពេល៥ឆ្នាំ (២០០៩-២០១៤) រដ្ឋាភិបាលបានវិនិយោគទុនរាប់សិបពាន់លានដុង ឆ្លងតាមរយៈការដោះស្រាយដីសង់ផ្ទះ ផ្ទះនៅ ដីផលិតកម្មនិងដោះស្រាយការងារធ្វើអភិវឌ្ឍផលិតកម្ម ជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធ។ល។ ក្នុងតំបន់មានជនជាតិភាគតិចរស់នៅ។ ផ្ដើមពីនោះ មានគ្រួសារជនជាតិភាគតិចក្រីក្រជាង៣.០០០ គ្រួសារ បានរដ្ឋសង់ផ្ទះមហាសាមគ្គីជូនពលករ-ការិនីរាប់ពាន់នាក់បានផ្លាស់ប្តូរមុខរបរ។ល។ អាស្រ័យហេតុនោះ អត្រាកាត់បន្ថយភាពក្រីក្រមធ្យមភាគរៀងរាល់ឆ្នាំរបស់ស្រុកកូវកែពី៣-៤%/ឆ្នាំ។ ជាក់ស្តែងឆ្នាំ២០១០ អត្រាគ្រួសារខ្មែរក្រីក្ររបស់ស្រុកគឺ២៥,៦២% មកទល់សព្វថ្ងៃ អត្រាគ្រួសារខ្មែរក្រីក្រថយចុះនៅតែជាង១០%ប៉ុណ្ណោះ។ បងស្រីថាច់ធីតាក់ សង្ឃឹមថាអត្រាគ្រួសារក្រីក្រនៅស្រុកកូវកែអាចនឹងថយចុះថែមទៀត ខណៈពេលឃុំទាំងឡាយដែលមានជនរួមជាតិខ្មែររស់នៅកុះករ អនុវត្តសម្រេចលក្ខឋានស្ដីពីការកសាងជនបទថ្មីក្នុងរយៈពេលខាងមុខ៕
ហាថាញ់ - សេរី