07/01/2014 - 09:04

ទីបង្អែកសម្រាប់អ្នកជំងឺក្រីក្រ

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ផ្តើម​ពី​ថវិកា​ជំ​នួយ​របស់​គណៈ កម្មា​ធិការ​ប្រ​ជា​ជន​និង​បណ្តា​គណៈ ផ្នែក​ស្រុក​ហ្គ​វ៉ាវ ក្រុម​សមា​ជិក- ជិកា​ចុង​ភៅ​សង្គហ​ធម៌​នៃ​មន្ទីរ​ពហុព្យា​បាល​ស្រុក​ហ្គវ៉ាវ ខេត្ត​គៀង​យ៉ាង បាន​ឆ្លង​កាត់​ការ​លំ​បាក រក្សា​សកម្ម​ភាព​ក្លាយ​ជា​អា​សយដ្ឋាន​មេត្តា​ធម៌​សម្រាប់​អ្នក​ជំងឺ​ក្រីក្រ​អនា​ថា​ជា​ច្រើន​។ល។

មា​ជិក​ទាំង​ឡាយ​នៃ​ក្រុម​ដាំ​ស្លរ​សង្គហ​ធម៌​នៃ​មន្ទីរ​ពហុ​ព្យា​បាល​ហ្គវា៉វ។

វេជ្ជ​បណ្ឌិត​ឡេ​ក្វាង​ទ្រុង នាយក​មន្ទីរ​ពហុព្យា​បាល​ហ្គវ៉ាវ ឲ្យ​ដឹងៈ ចាប់​តាំង​ពី​ថ្ងៃ​ដំ​បូង សកម្ម​ភាព​ក្រុម​ចុង​ភៅ​សង្គហធម៌​នៃ​មន្ទីរ​ពហុ​ព្យា​បាល ហ្គវ៉ាវ ទទួល​បាន​ការ​គាំ​ទ្រ រួម​ចំ​ណែក​សម្ភារៈ ថវិកា​ពី​សមូហ​ភាព បុគ្គល​ក្នុង​និង​ក្រៅ​ស្រុក​ជា​ច្រើន ដើម្បី​ទិញ​ចាន​ឆ្នាំង​សម្រាប់​ដាំ​ស្លនិង ប្រ​ដាប់​ប្រ​ដា​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេងៗ។  ក្នុង​ចំ​ណោម​អ្នក​ចម្អិន​ទាំង​នេះ គួរ​តែ​រំលឹក​ដល់​បង​ស្រី​វ៉ធី​ឡែ​ធ្វី បច្ចុប្បន្ន បង​ស្រី​បាន​ផ្សារ​ភ្ជាប់​នឹង​ការ ងារ​នៅ​ទី​នេះ ហើយ​បាន​អ្នក​រាល់​គ្នា​ហៅ​បង​ស្រី​ថា"ប្រ​ធាន​ចុង​ភៅ" ។ មិន​ត្រឹម​តែ​ចម្អិន​អាហារ​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ បង​ស្រី​នៅ​ទាំង​រៀប​ ចំ​អា​ហារ​បាន​ទៀង​ទាត់​និង​ទាន់​ពេល​ជា​និច្ច។ រៀង​រាល់​ពេល​ព្រឹក ក្រោក​ពី​ដំ​ណេក​សាច់ ញាតិ​អ្នក​ជំងឺ​មាន​ភាព​នឹង​នរ​ចិត្ត​ទៅ​ទទួល​យក​ទឹក​ក្តៅ​ឬ​ក៏​បបរស។ ពេល​ថ្ងៃ​ត្រង់​ទទួល​យក​បាយ​ពេល​រសៀល​ទទួល យក​បាយ​និង​ទឹក​ក្តៅ។ បង​ស្រី​ធ្វី ឲ្យ​ដឹងៈ ដំ​បូង​មក​ទី​នេះ គ្រាន់​តែ​មក​បណ្តោះ​អាសន្ន ដើម្បី​ជួយ​ចុង​ភៅ​ចម្អិន​ឲ្យ​បាន​ទៀង​ទាត់ រួច​វិល​ត្រឡប់​ទៅ​រ៉ាច់​យ៉ា​បន្ត​ការ​ងារ​វិញ។ ប៉ុន្តែ ពេល​នាង​ខ្ញុំ​មក​ដល់​ទីនេះ ឃើញ​អ្នក​ជំងឺ​មាន​ជីវ​ភាព​ក្រ​លំ​បាក​ច្រើន ពិសេស​គឺ​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​ដូច​ស្រុក​ហ្គវ៉ាវ។ ឃើញ​ពួក​គាត់​អាណិត​ខ្លាំង​ពេក មិន អាច​វិល​ត្រឡប់​ទៅ​វិញ រួច​ក៏ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​នៅ​ទី​នេះ​តែ​ម្តង​។មាន វត្ត​មាន​នៅ​ចុង​ភៅ​សង្គហធម៌​នៃ​មន្ទីរ​ពហុ​ព្យា​បាល​ហ្គវ៉ាវ​ស្រប​ក្នុង​ពេល​ចែក​បាយ យើង​ខ្ញុំពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន នៅ​ពេល​ដែល​ឃើញ​មាន​មនុស្ស​តែ​៥​នាក់  ប៉ុន្តែ​បម្រើ​អ្នក​ជំងឺ​និង​សាច់​ញាតិ​អ្នក​ជំងឺ​ជិត​១០០​នាក់។ ពូហាយ​ផាង ទទួល​បន្ទុក​ចម្អិន​បាយ អ្នក​មីង​ឡេ​ធីហុង ខាង​ទទួល​ស្លាក​និង​ចែក​ស្លាក​អ្នក​ដទៃ​ពីនោះ មាន​ដូច​ជា​បង​ស្រី​ង៉ូ​គឹម​អាង យ័ញ​ធីបែ ដង​ធី​វ៉ែ ឈរ​ចែក​បាយ​និង​ចែក​ម្ហូប​អា​ហារ​ជា​ដើម ។ 

  វេជ្ជ​បណ្ឌិត ឡេ​ក្វាង​ទ្រុង ឲ្យ​ដឹងៈ ដំបូង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ខាង ចម្អិន​នៅ​ទីនេះ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ។ ក្រោយៗ​មក​មាន​អ្នក​ចុះ​ឈ្មោះ កាន់​តែ​ច្រើន​ឡើងៗ​ពី​ព្រោះ​ដោយ​យល់​ឃើញ​អំពើ​ប្រកប​ដោយ​មនុស្ស ធម៌ ម្ល៉ោះ​ហើយ​ពួក​គាត់​ក៏ចុះ​ឈ្មោះ​ជួយ​ចម្អិន​ក្នុង​ចំ​ណោម​អ្នក​ទាំង​នេះ មាន​អ្នក​ខ្លះ​ជា​អ្នក​ជំងឺ អ្នក​ខ្លះ​ជា​សាច់​ញាតិ​អ្នក​ជំងឺ​ដែល​សម្រាក​ព្យា​បាល​នៅ​ទី​នេះ ឬក៏​អ្នក​តំ​បន់​មួយ​ចំនួន​ផ្សេង​ទៀត។  មក​ទល់​ពេល​នេះ មាន​អ្នក​ចម្អិន​ជាង​៣០​នាក់ ត្រូវ​បាន​ចាត់​ជា​ក្រុម​ចម្អិន​ចំ​នួន​៦​ក្រុម  ក្នុង​មួយ​ក្រុមៗ​ដូច្នេះ ទទួល​បន្ទុក​បម្រើ​ការ​ងារ​ពី​៧​ដល់​១០​ថ្ងៃ។ ក្នុង​ចំ​ណោម​អ្នក​បម្រើ​ទាំង​នេះ មាន​អ្នក​ខ្លះ​នៅ​នឹង​ភូមិ​ភាគ អ្នក​ខ្លះ​នៅ​ក្រៅ​ស្រុក ហើយ​ទាំង​ខេត្ត​ហូវ​យ៉ាង អាង​យ៉ាង ក្រុង​កឹង​ធើ។ល។ ក៏​ស្ម័គ្រ ចិត្ត​ចូល​រួម​ចម្អិន​ផង​ដែរ។ 

ពូហាយ​ផាង ឲ្យ​ដឹងៈ ផ្ទះ​ពូ​នៅ​ឃុំ​ថាញ់​ឡុក ស្រុក​យង់​រៀង  ពេល​ប្រ មូល​ផល​ស្រែ​ចម្ការ​រួច​រាល់ គាត់​ចុះ​ឈ្មោះ​ពី​៥​ដល់​១០​ថ្ងៃ  ពេល​ណា​ប្រ ញឹក​ខ្លាំង​ឬក៏​មាន​អ្នក​ជំងឺ​ច្រើន គាត់​ក៏​ធ្វើ​ដំ​ណើរ​ទៅ​ចូល​រួម​ជា​បន្ទាន់ ស្រែ​ចម្ការ​ប្រ​គល់​ឲ្យ​ប្រ​ពន្ធ​កូន​មើល​ថែ។  ពូលី​វាំុង​ផុង អ្នក​ខ្លះ​ហៅ​ជិត សិ្នទ្ធ​ថា​ពូ​ជិន គឺ​ជា​សមា​ជិក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​ចំ​ណោម​សមា​ជិក​ស្ម័គ្រ​ចិត្ត​ដ៏​សកម្ម​ទាំង​ឡាយ​របស់​ក្រុម​ចុង​ភៅ​សង្គហធម៌​នៅ​ទី​នេះ​។ ពូជិន ឲ្យ​ដឹងៈ កាល​ពី​មុន​នេះ គ្រួ​សារ​ពូ​មាន​អ្នក​ឈឺ​ធ្ងន់​ព្យា​បាល​ជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​ជា​ច្រើន ក្រៅ​ពី​គិត​គូរ​ថវិកា ថ្នាំ​សង្កូវ សោ​ហ៊ុយ​ទៅ​មក​និង​ហូប​ចុក​ ពូ​បាន​សុំ​បាយ​សង្គហ​ធម៌​ក្នុង​មន្ទីរ​ពេទ្យ​នានា​ហូប។ ដោយ​ការ រំភើប​ញាប់​ញ័រ​ចំ​ពោះ​អ្នក​ស្ម័គ្រ​ចិត្ត​សប្បុ​រសធម៌​នៅ​នឹង​មន្ទី​រពេទ្យ គាត់​យល់​ឃើញ​ថា​នោះ ពិត​ជា​កិច្ច​ការ​មាន​អត្ថន័យ​ដ៏​ប្រ​សើរ​និង​ប្រ​កប​ដោយ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ  ម្ល៉ោះ​ហើយ​នៅ​ពេល​ចិញ្ចឹម​សាច់ ញាតិ​បាន​ជា​សះ​ស្បើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដឹង​ដំ​ណឹង​ថា​មន្ទីរ​ពហុ​ព្យា​បាល​ហ្គវ៉ាវ បង្កើត​ក្រុម​ចុង​ភៅ​សង្គហ​ធម៌ ពូជិន​ប្រញាប់​ស្ម័គ្រ​ចិត្ត​ចូល​រួម​តែ​ម្តង។ 

វេជ្ជ​បណ្ឌិត​ឡេ​ក្វាង​ទ្រុង ឲ្យ​ដឹងៈ ប្រ​ការ​ដ៏​សំ​ខាន់​បំ​ផុត គឺ​ក្រុម​ចុង​ភៅ ថែម​ទាំង​ទទួល​បាន​ការ​រួម​ចំ​ណែក​ពី​សំ​ណាក់​អ្នក​ជំងឺ​ទាំង​ឡាយ នៅ ពេល​ព្យា​បាល​ជំងឺ​បាន​សះ​ស្បើយ​វិល​ទៅ​ផ្ទះ​ហើយ  បែរ​ជា​ត្រឡប់​មក​ជួយ​ចម្អិន​ទៅ​វិញ។ ដោយ​ស្មារ​តី​ទទួល​បន្ទុក​ដើម្បី​សហគមន៍ សមាជិក - ជិកា​នៃ​ក្រុម​ចុង​ភៅ តែង​ចូល​រួម​ចលនា ដើម្បី​អ្នក​រាល់​គ្នា​សាមគ្គី​បំពេញ​សង្គ​ហធម៌។ 

អា​ស្រ័យ​ហេតុ​នោះ អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​សកម្ម​ភាព ក្រុម​ចុង​ភៅ ទទួល​បាន​ប្រាក់​ជំ​នួយ​ជាង​៣០០​លាន​ដុង អង្ករ​ជិត​២១.០០០គ.ក ស្ករ​ចំ​នួន​៤១០​គ.ក ប៊ី​ចេង​ចំ​នួន​១០៥​គ.កប្រេង​ឆា​ចំនួន​២៧០​លីត្រ​និងបន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ​រាប់​ពាន់​គ.ក ផ្តើម​ពីនោះ​គុណ​ភាព​ក្នុង​ការ បម្រើ​មា​មីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​ល្អ​ជាង៕

ឡេ​ស៊ាង​-​លី​សៀស

ចែករំលែកអត្ថបទ