ការធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់ជនជាតិភាគតិចគឺជាភារកិច្ចដ៏សំខាន់ រួមចំណែករក្សាលំនឹងនយោបាយជំរុញការអភិវឌ្ឍសេដ្ដកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ យល់ច្បាស់ពីអត្ថន័យទាំងនោះ នគរបាលឃុំកេសាត់ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ផ្សព្វផ្សាយដំណោះស្រាយធានាសន្តិសុខសណ្តាប់ធ្នាប់ ពង្រីកតួនាទីរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនក្នុងការរក្សាភាពសុខសាន្តនៅភូមិភាគ។

នគរបាលឃុំកេសាត់ ទីក្រុងកឹងធើ ផ្សព្វផ្សាយទម្រង់ដងផ្លូវសន្តិសុខសណ្តាប់ធ្នាប់លើភូមិឋានឃុំ។
នគរបាលឃុំតែងយកចិត្តទុកដាក់ជំរុញការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់កម្មាភិបាល បក្ខជននិងប្រជាជន ពិសេសគឺជនជាតិភាគតិច។ ខ្លឹមសារផ្សព្វផ្សាយផ្តោតសំខាន់លើបទប្បញ្ញត្តិនៃច្បាប់ស្តីពីការបង្ការបង្ក្រាបបទល្មើស បង្ការទប់ស្កាត់អបាយមុខសង្គម សុវត្ថិភាពចរាចរណ៍ បង្ការពន្លត់អគ្គិភ័យ ការពារទ្រព្យសម្បត្តិ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលបោកប្រាស់លើបណ្ដាញសង្គម។ តាមរយៈនោះ ជួយប្រជាជនលើកកម្ពស់ការយល់ដឹងស្មារតី គោរពច្បាប់ម្ចាស់ការចូលរួមបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើល្មើសច្បាប់។ ព្រមទាំងពង្រីកប្រសិទ្ធភាពចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ចលនាប្រជាជនខ្នះខ្នែងចូលរួមបរិហារបទល្មើស ផ្តល់ព័ត៌មានដ៏មានតម្លៃដល់កងកម្លាំងសមត្ថកិច្ចនិងបង្កើតទម្រង់ស្វ័យគ្រប់គ្រងអំពីសន្តិសុខ សណ្តាប់ធ្នាប់ សមស្របនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ។
វរសេនីយ៍ទោ ង្វៀងហ្វាងទ្រុង អនុប្រធាននគរបាលឃុំកេសាត់ ឱ្យដឹង៖ “នគរបាលឃុំយកចិត្តទុកដាក់ពង្រីកតួនាទីរបស់អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិនិងកងជួរកម្មាភិបាលនៅមូលដ្ឋានក្នុងការផ្សព្វផ្សាយ ចលនាអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ថែរក្សាអត្តសញ្ញាណ វប្បធម៌ដ៏ល្អប្រពៃ កសាងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ប្រជាជន។ ហេតុនេះ ករណីទាស់ទែង ប្តឹងតវ៉ាក្នុងប្រជាជនតែងបានសម្របសម្រួលទាន់ពេល មិនទុកឱ្យអូសបន្លាយ កើតមានករណីស្មុគស្មាញប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់។ រយៈកាលជាង ៥ ឆ្នាំកន្លង នគរបាលឃុំបានផ្សព្វផ្សាយនិងចាត់តាំងកិច្ចប្រជុំបាន ២២៥ លើក ដោយមានប្រជាជនចូលរួម ៨.០០០ លើកនាក់ តាមរយៈរូបភាពជាច្រើនដូចជា៖ ផ្សព្វផ្សាយផ្ទាល់ ចែកខិត្តប័ណ្ណ ផ្សាយតាមវិទ្យុនិងផ្គួបបញ្ចូលក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ”។
មិនត្រឹមតែផ្សព្វផ្សាយច្បាប់ប៉ុណ្ណោះទេ កងកម្លាំងអ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិចនិងកងជួរកម្មាភិបាលនៅមូលដ្ឋាន ក៏បានចូលរួមដើរល្បាត ជួយរក្សាសន្តិសុខនៅពិធីបុណ្យក្នុងសាសនា ក៏ដូចជាថ្ងៃបុណ្យរបស់ជនរួមជាតិខ្មែរ។ ពូឡឹមសាវ៉ែត នៅភូមិបាឡាំង ឃុំកេសាត់ ជាអ្នកមានប្រិយភាព ឱ្យដឹង៖ “យើងខ្ញុំរួមជាមួយនគរបាលមូលដ្ឋាន តែងចូលរួមដើរល្បាត រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យសំខាន់ៗក្នុងសាសនារបស់ជនរួមជាតិខ្មែរ ដើម្បីឱ្យមាមីងប្រជុំជីវកិច្ចសាសនាប្រព្រឹត្តទៅដោយរលូន”។
ដោយការចូលរួមព្រមៗគ្នានៃទូទាំងប្រព័ន្ធនយោបាយ មួយអន្លើដោយការឯកភាពគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន ការងារធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជនជាតិភាគតិច តែងបាននគរបាលឃុំកេសាត់យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្ត រួមចំណែកកសាងភូមិឋានសុវត្ថិភាព ស្ថិរភាព សាមគ្គីភាពនិងអភិវឌ្ឍដោយចីរភាព ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ ព្រួតដៃកសាងភូមិស្រុកកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ៕
ដាលីន-មុនី