តាមដងផ្លូវបានក្រាលកៅស៊ូ ចាក់បេតុង អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យបំភ្លឺផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្របានវិនិយោគ។ល។ កំពុងរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករនៅឃុំឡុងហ៊ីប ខេត្តវិញឡុង។ កម្មវិធីកសាងជនបទថ្មីបាននាំមកនូវភាពវិវត្តន៍ជាច្រើន ជួយឱ្យការធ្វើដំណើរការផលិតបានងាយស្រួល និងជីវភាពប្រជាជនលើកកម្ពស់ជាបណ្តើរៗ។

ផ្លូវគមនាគមន៍ជនបទបានក្រាលកៅស៊ូ និងដំឡើងអំពូលភ្លើងថាមពលព្រះអាទិត្យ។
ក្រោយពីការរួមបញ្ចូលឃុំទាំងបី គឺឡុងហ៊ីប តឹងហ៊ីបនិងង៉ុកបៀង ភូមិភាគបានផ្តុំកម្លាំងពិនិត្យឡើងវិញនូវលក្ខឋាន កៀរគរប្រភពកម្លាំងអនុវត្តកម្មវិធី។ ក្នុងរយៈពេល ៦ ខែដើម ឆ្នាំ ២០២៦ ថវិកាកៀរគរសរុបបានជាង ១១ ពាន់លានដុង ក្នុងនោះ សហគមន៍និងប្រជាជនរួមវិភាគទានបាន ៥,៣១ ពាន់លានដុង។ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជាជំហានៗបានធ្វើឱ្យសុក្រឹត ដោយមានផ្លូវឃុំ និងអន្តរឃុំចំនួន ៤ ប្រវែងជង ២៥ គីឡូម៉ែត្របានក្រាលកៅស៊ូ; ផ្លូវសំខាន់ក្នុងភូមិ និងអន្តរភូមិចំនួន ២៨ ប្រវែង ៥៩,៣៨ គីឡូម៉ែត្របានកសាងយ៉ាងរឹងមាំ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ។ សប្បុរសជនក៏បានឧបត្ថម្ភកសាងស្ពានជនបទចំនួន ៣ បង្កើនការតភ្ជាប់រវាងតំបន់ប្រជាជនតាំងទីលំនៅនីមួយៗ។ ដើមឈើ និងផ្កាបានដាំអមតាមបណ្តោយផ្លូវជាច្រើន រួមផ្សំជាមួយអំពូលភ្លើងបំភ្លឺផ្លូវ បង្កបានជាទេសភាពស្រស់បំព្រង រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់។
រួមជាមួយគមនាគមន៍ បណ្តាញធារាសាស្ត្របានជួសជុល បង្កើនកម្រិតធានាការស្រោចស្រព ម្ចាស់ការលើផ្ទៃដីកសិកម្មជាង ៨០% ។ ទូទាំងឃុំមានប្រឡាយចំនួន ១២៣ ដែលមានប្រវែងសរុបជាង ១១២ គីឡូម៉ែត្រ។ ក្នុងឆ្នាំ ២០២៦ ភូមិភាគបានបង្ហើយការជីកស្តារប្រឡាយធារាសាស្រ្តវាលស្រែចំនួន ១០ កន្លែង មានប្រវែងជាង ៨,៨ គីឡូម៉ែត្រ បានពិនិត្យទទួលនិងដាក់ឱ្យប្រើប្រាស់ ជួយឱ្យកសិករម្ចាស់ការប្រភពទឹកបម្រើដល់រដូវកាល។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក៏បានផ្សារភ្ជាប់នឹងការឧបត្ថម្ភរបរចិញ្ចឹមជីវិត ផ្ទេរជូនបច្ចេកទេសជឿនលឿន។ តាមរយៈទម្រង់ចិញ្ចឹមគោបន្តពូជ មានប្រជាជន ៣៣៨ គ្រួសារបានឧបត្ថម្ភគោ ៣៣៨ ក្បាល ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ។ វគ្គហ្វឹកហាត់អំពីការដាំដុះ បង្ការសត្វល្អិតនិងជំងឺ ជួយឱ្យមាមីងបំពេញបន្ថែមចំណេះដឹងអនុវត្តក្នុងភាពជាក់ស្តែង។ ទម្រង់ដាំដំណាំរួមផ្សំ ក្នុងផ្ទះសំណាញ់មួយចំនួនបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពបញ្ជាដោយទូរស័ព្ទដៃឆ្លាតវៃ ជំហានដំបូងនាំមកប្រសិទ្ធភាព បន្ថយកម្លាំងថែទាំ។ ម្យ៉ាងទៀតអត្រាផ្ទះរឹងមាំសម្រេចបាន ៩២,៧៩% និងគ្រួសារប្រើប្រាស់ទឹកស្អាតសម្រេចបាន ៨៧,២៥%។
លោកឡឹមថាយហ្វា អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡុងហ៊ីប ឱ្យដឹង៖ តាមរយៈការពិនិត្យដោយខ្លួនឯង ឃុំសម្រេចបាន ៣០/៤៧ លក្ខឋាន និង៤/១០ លក្ខឋានជនបទថ្មី។ ថ្វីដ្បិតដូច្នោះក្តី អត្រាធ្វើឱ្យរឹងមាំដងផ្លូវតាមភូមិ ទើបសម្រេចបានប្រហែល ៨៥% ប៉ុណ្ណោះ; ការបែងចែកសំរាមនៅនឹងកន្លែង វិនិច្ឆ័យទឹកកខ្វក់និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅមានកម្រិតនៅឡើយ។ រយៈពេលខាងមុខ ភូមិភាគបន្តចលនាកៀរគរ គួបផ្សំប្រភពទុនធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភអភិវឌ្ឍការផលិត; ព្រមទាំងពង្រីកតួនាទីជាតួអង្គរបស់ប្រជាជនក្នុងការ អនុវត្តត្រួតពិនិត្យលើសំណង់ និងរក្សាទេសភាពជាជំហានៗឆ្លើយតបតម្រូវការកសាងជនបទថ្មី និងលើកកម្ពស់ជីវភាពប្រជាជន៕
ទីទុយ - លីសៀ