មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2026 - 14:53

ជិត ៤៤% អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​មាន​កម្រិត​សិក្សា​ចាប់​ពី​បរិញ្ញា​បត្រ​ឡើង​ទៅ​ 

ទី​ផ្សារ​ការ​ងារ​នៅ​ប្រ​ទេស​វៀត​ណាម​ក្នុង​ត្រី​មាស​ទី​៣ ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​មួយ​ចំ​នួន​ធំ​មាន​កម្រិត​សិក្សា​ចាប់​ពី​បរិញ្ញា​បត្រ​ឡើង​ទៅ ខណៈ​ដែល​មុខ​តំ​ណែង​ការ​ងារ​ភាគ​ច្រើន​មិន​តម្រូវ​ឱ្យ​មាន​បទ​ពិ​សោធន៍​ការ​ងារ ឬ​តម្រូវ​ឱ្យ​មាន​បទ​ពិ​សោធន៍​តិច​តួច​ប៉ុណ្ណោះ។

យោង​តាម​ផលិត​ផល​បោះ​ពុម្ព​ព័ត៌​មាន ស្តី​ពី​ទី​ផ្សារ​ការ​ងារ​វៀត​ណាម ប្រ​ចាំ​ត្រី​មាស​ទី​៣ ឆ្នាំ​២០២៦ របស់​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​អង្គ​ការ​រដ្ឋ​និង​ការ​ងារ (ក្រ​សួង​មហា​ផ្ទៃ) អ្នក​មាន​កម្រិត​សិក្សា​ចាប់​ពី​បរិញ្ញា​បត្រ​ឡើង​ទៅ​ស្រូប​អត្រា ៤៣,៥% នៃ​អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​ដែល​ត្រូវ​បាន​ធ្វើ​ស្ថិតិ។ បើ​ពិ​និត្យ​តាម​កម្រិត​អាយុ ក្រុម​អ្នក​ដែល​មាន​អា​យុ​ពី ៣០ ដល់ ៣៩ ឆ្នាំ មាន​អត្រា​ខ្ពស់​បំ​ផុត គឺ ៤៣,៩%។ ចំ​ពោះ​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក មុខ​តំ​ណែង​ការ​ងារ​ចំ​នួន ៣៦,៥% ដែល​សហ​គ្រា​សត្រូវ​ការ​ជ្រើស​រើស តម្រូវ​ឱ្យ​បេក្ខ​ជន​មាន​កម្រិត​សិក្សា​ចាប់​ពី​បរិញ្ញា​បត្រ​ឡើង​ទៅ។ គួរ​ឱ្យ​កត់​សម្គាល់ មុខ​តំ​ណែង​ដែល​មិន​តម្រូវ​ឱ្យ​មាន​បទ​ពិ​សោធន៍​ការ​ងារ មាន​អត្រា​ខ្ពស់​បំ​ផុត គឺ ៥៥,៦%។ ចំ​ណែក​មុខ​តំ​ណែង​ដែល​តម្រូវ​ឱ្យ​មាន​បទ​ពិ​សោធន៍​ក្រោម ២ ឆ្នាំ ស្រូប​អត្រា ២៦,៣% តម្រូវ​ឱ្យ​មាន​បទ​ពិ​សោធន៍​ពី ២ ទៅ ៥ ឆ្នាំ មាន​ចំ​នួន ១២,៦% និង​មុខ​តំ​ណែង​ដែល​តម្រូវ​ឱ្យ​មាន​បទ​ពិ​សោធន៍​លើស​ពី ៥ ឆ្នាំ មាន​អត្រា​ទាប​បំ​ផុត គឺ ៥,៥%។

តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ផ្តោត​សំ​ខាន់​លើ​វិស័យ​ឧស្សាហ​កម្ម​កែ​ច្នៃ បង្កើត; ពា​ណិជ្ជ​កម្ម ការ​លក់​រាយ និង​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក; ការ​ដឹក​ជញ្ជូន និង​ស្តុក​ទំ​និញ; ទេស​ចរណ៍​សេ​វា​កម្ម​ស្នាក់​នៅ​ម្ហូប អា​ហារ និង​បច្ចេក​វិទ្យា​ព័ត៌​មាន៕

កៀង​ក្វឹក - ពេជ្រ​សឿន

ចែករំលែកអត្ថបទ