25/11/2026 - 09:03

ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​ចំ​នួន​ ២៣ វង់​ ប្រ​គំ​រួម​គ្នា​នៅ​គូ​ស្រះ​ស្រី​ បំ​បែក​កំ​ណត់​ត្រា​ឯតទគ្គ​កម្ម​វៀត​ណាម​ 

នៅ​មណ្ឌល​កេរ​ដំ​ណែល​គូ​ស្រះ​ស្រី​ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​ចំ​នួន​ ២៣ វង់​ បាន​ប្រ​គំ​រួម​គ្នា​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​ឆ្នាំ​ ២០២៦។ ដោយ​មាន​សិប្ប​ករ​ តន្ត្រី​ករ​ អ្នក​សម្តែង​ និង​និស្សិត​ចូល​រួម​ចំ​នួន​ ២៣៧ នាក់​ កម្ម​វិធី​នេះ​បាន​បំ​បែក​កំ​ណត់​ត្រា​ឯតទគ្គ​កម្ម​វៀត​ណាម​ អំ​ពី​ការ​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំ​ផុត​។

គណៈ​ចាត់​តាំង​ទទួល​បណ្ណ​បំ​បែក​កំ​ណត់​ត្រា​ឯតទគ្គ​កម្ម​វៀត​ណាម​ សម្រាប់​ការ​ប្រ​គំ​រួម​គ្នា​នៃ​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំ​ផុត​។

ក្រុម​ភ្លេង​ទាំង​នេះ​មក​ពី​វត្ត​ខ្មែរ​ និង​ភូមិ​ភាគ​នា​នា​ក្នុង​ខេត្ត​វិញ​ឡុង​។ នៅ​គូ​ស្រះ​ស្រី​ សិប្ប​ករ​ តន្ត្រី​ករ​ បាន​ប្រ​គំ​រួម​គ្នា​នូវ​បទ​ភ្លេង​ដែល​ផ្សារ​ភ្ជាប់​នឹង​ពិ​ធី​កិច្ច​នៅ​តាម​វត្ត​ ពិ​ធី​បុណ្យ​ និង​ជីវ​ភាព​ក្នុង​សហ​គម​ន៍របស់​ជន​រួម​ជាតិ​ខ្មែរ​។ ផ្តើម​ពី​វត្ត​អា​រាម​ និង​ភូមិ​ស្រុក​ ក្រុម​ភ្លេង​បាន​ជុំ​គ្នា​លើ​ឆាក​តែ​មួយ​ នាំ​មក​ជូន​ទស្សនិកជន​មាន​ឱ​កាស​បាន​ស្តាប់​បទ​ភ្លេង​ប្រ​ពៃ​ណី​ក្នុង​បរិយាកាស​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​។ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​អ្នក​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ភ្លេង​ពិ​ណ​ពាទ្យ​នៅ​តាម​ភូមិ​ភាគ​បាន​ជួប​ជុំ​ ដោះ​ដូរ​បទ​ពិសោធន៍​ និង​ប្រ​គំ​រួម​គ្នា​ផង​ដែរ​។

ថ្នាក់​ដឹក​នាំ​បណ្តា​គណៈ​ ផ្នែក​ ថត​រូប​អនុ​ស្សាវ​រី​យ៍ជា​មួយ​សិប្ប​ករ​ តន្ត្រី​ករ​ ក្នុង​កម្ម​វិធី​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​បំ​បែក​កំ​ណត់​ត្រា​ឯតទគ្គ​កម្ម​វៀត​ណាម​។

លោក​ ថា​ច់ខេ​មរា​  សិប្ប​ករ​ និង​ជាត​ន្ត្រី​ករ​ នៅ​ភូមិ​ស្ពឺ​ ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ គាត់​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​ប្រ​គំ​រួម​គ្នា​ជា​មួយ​តន្ត្រី​ករ​មក​ពី​ភូមិ​ភា​គជា​ច្រើន​។ សម្រាប់​គាត់​ ក្តី​រីក​រាយ​នៃ​រា​ត្រី​ប្រ​គំ​នេះ​កាន់​តែ​ពិ​សេស​ដោយ​បាន​រួម​ចំ​ណែក​ក្នុង​កម្ម​វិធី​បំ​បែក​កំ​ណត់​ត្រា​ឯតទគ្គ​កម្ម​វៀត​ណាម​។ លោក​ គឹម​សុផល​ កើត​ឆ្នាំ​ ១៩៧០ នៅ​ភូមិ​បាវ​ម៉ូង​ ឃុំ​ដូង​ចូវ​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ នេះ​ជា​លើក​ដំ​បូង​ហើយ​ដែល​លោក​បាន​ចូល​រួម​ក្នុង​ការ​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​។ តាម​លោក​ ការ​នាំ​យក​ភ្លេង​ពិ​ណ​ពាទ្យ​ចូល​ក្នុង​កម្ម​វិធី​នៃ​ពិ​ធី​បុណ្យ​ ជួយ​ឱ្យ​អ្នក​រាល់​គ្នា​មាន​ឱ​កាស​ស្តាប់​បទ​ភ្លេង​ប្រ​ពៃ​ណី​ តាម​រយៈ​នោះ​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។

សិប្ប​ករ​ តន្ត្រី​ករ​ ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​នៅ​មណ្ឌល​កេរ​ដំ​ណែល​គូ​ស្រះ​ស្រី​។

ថ្លែង​ក្នុង​កម្ម​វិធី​នេះ​ លោ​កថា​ច់បោយ​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ខេត្ត​វិញ​ឡុង​ បាន​កត់​សម្គាល់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហាត់​សម​ និង​ប្រ​គំ​របស់​សិប្ប​ករ​ តន្ត្រី​ករ​ ព្រម​ទាំង​បាន​ចែក​រំលែក​នូវ​មោទ​នភាព​ ដែល​ការ​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​បាន​បំ​បែក​កំ​ណត់​ត្រា​ឯតទគ្គ​កម្ម​វៀត​ណាម​។ លោក​សង្ឃឹម​ថា​ សិប្ប​ករ​ តន្ត្រី​ករ​ បន្ត​អភិ​រក្ស​បទ​ភ្លេង​ របៀប​ប្រ​គំ​ និង​សូរ​សំឡេង​ដ៏​ពិ​សេស​របស់​ក្រុម​ភ្លេង​ពិ​ណ​ពាទ្យ​ខ្មែរ​ផង​ដែរ​។ លោក​បាន​កត់​សម្គាល់​ថា​ ពេល​ប្រ​គំ​រួម​គ្នា​ ត្រូវ​រក្សា​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ឱ្យ​នៅ​ដដែល​ ជៀស​វាង​ការ​លាយឡំ​ឧប​ករណ៍​ភ្លេង​ផ្សេង​ក្រៅ​ពី​ក្រុម​ពិ​ណ​ពាទ្យ​។ រួម​ជា​មួយ​នឹង​ការ​រក្សា​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​បទ​ភ្លេង​ និង​របៀប​ប្រ​គំ​ លោក​បាន​ស្នើ​ឱ្យ​សិប្ប​ករ​ តន្ត្រី​ករ​ យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​បន្ត​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។

ក្នុង​រា​ត្រី​ប្រ​គំ​នៅ​គូ​ស្រះ​ស្រី​ និស្សិត​ និង​តន្ត្រី​ករ​វ័យ​ក្មេង​មាន​ឱ​កាស​ប្រ​គំ​រួម​គ្នា​ជា​មួយ​សិប្ប​ករ​ តន្ត្រី​ករ​ជើង​ចាស់​។ តាម​រយៈ​ដំ​ណើរ​ការ​ហាត់​សម​ និង​ការ​ប្រ​គំ​ ប្អូន​ៗបាន​ស្គាល់​បទ​ភ្លេង​ប្រ​ពៃ​ណី​ រៀន​ពី​របៀប​ស្តាប់​ និង​សហ​ការ​ជា​មួ​យស​មា​ជិក​ក្នុង​ក្រុម​ភ្លេង​។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​សិប្ប​ករ​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​នូវ​របៀប​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ រួម​ចំ​ណែក​អភិ​រក្ស​លក្ខ​ណៈវប្ប​ធម៌​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ