(អ.ឡ) - ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងឱកាសទិវាវប្បធម៌វៀតណាម ទីក្រុងកឹងធើបានចាត់តាំងយ៉ាងឱឡារិកនូវពិធីអុជធូបនៅបូជនីយដ្ឋានស្តេចហ៊ុងទីក្រុងកឹងធើ (សង្កាត់ប៊ិញធ្វី) និងស្តូបរំលឹកគុណលោកប្រធានហូជីមិញនៅកំពង់ផែនិញកេវ (សង្កាត់និញកេវ)។

អ្នកតំណាងទាំងឡាយធ្វើដំណើរចូលខាងក្នុងបូជនីយដ្ឋានអុជធូបរំលឹកគុណ។

អ្នកតំណាងទាំងឡាយគោរពនៅខាងមុខវិមានបុព្វក្សត្រជាតិ។
លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង សមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក ឃុំ សង្កាត់; សិល្បករឆ្នើម... បានអញ្ជើញចូលរួមពិធីអុជធូបរំលឹកគុណបុព្វក្សតជាតិ។

លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ អុជធូបរំលឹកគុណបុព្វក្សតជាតិ។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អុជធូបរំលឹកគុណបុព្វក្សតជាតិ។

ថ្នាក់ដឹកនាំទីក្រុងនិងអ្នកតំណាងទាំងឡាយអុជធូបរំលឹកគុណបុព្វក្សតជាតិ។

អ្នកតំណាងទាំងឡាយអុជធូបរំលឹកគុណបុព្វក្សតជាតិ។

ថ្នាក់ដឹកនាំទីក្រុងនិងអ្នកតំណាងទាំងឡាយនៅមុខវិមានបុព្វក្សតជាតិហ៊ុងវឿង។
នៅបូជនីយដ្ឋានស្តេចហ៊ុងទីក្រុងកឹងធើ ក្នុងបរិយាកាសដ៏ពិសិដ្ធ អ្នកតំណាងទាំងឡាយបានគោរពអុជធូបរំលឹកដឹងគុណចំពោះគុណធម៌របស់ស្តេចហ៊ុងដែលមានគុណូបការៈក្នុងការបង្កើតប្រទេសជាតិ។ ពិធីអុជធូបបង្ហាញសីលធម៌ "ផឹកទឹកនឹកប្រភព" ការគោរពដឹងគុណចំពោះដូនតា បង្អោនចិត្តនឹកដល់បុព្វការីជនគ្រប់ជំនាន់។
តាំងពីថ្ងៃដំបូងបង្កើតប្រទេសជាតិ ស្តេចហ៊ុងបានកសាងនូវតម្លៃវប្បធម៌ដំបូង បង្កើតទំនៀមទម្លាប់ទម្លាប់ ផ្នត់រស់នៅនិងស្មារតីជាតិ។ ឆ្លងកាត់ជាច្រើនជំនាន់ តម្លៃនៃទឹកចិត្តស្រឡាញ់ជាតិ មនោសញ្ចេតនាជនរួមជាតិបានរក្សា ពូនជ្រំ ក្លាយជាប្រភពវប្បធម៌ បង្កើតបានជាអត្តសញ្ញាណនិងឋិតថេរចីរកាលរបស់ប្រជាជាតិវៀតណាម។

អ្នកតំណាងទាំងឡាយគោរពរំលឹកគុណនៅខាងមុខស្តូបលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំទីក្រុងនិងអ្នកតំណាងទាំងឡាយអុជធូបនៅស្តូបរំលឹកគុណលោកប្រធានហូជីមិញ។
នៅខាងមុខស្តូបរំលឹកគុណលោកប្រធានហូជីមិញ អ្នកតំណាងទាំងឡាយបានគោរពដាក់កម្រងផ្កា អុជធូប រំលឹកវីរភាពដ៏ធំធេងរបស់អ៊ំ - វីរបុរសរំដោះជាតិ អ្នកវប្បធម៌ឆ្នើមពិភពលោក។
លោកប្រធានហូជីមិញតែងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍវប្បធម៌។ ឧត្តមគតិរបស់អ៊ំអំពីវប្បធម៌នៅតែមានតម្លៃយ៉ាងពេញលេញ វប្បធម៌ត្រូវបំភ្លឺផ្លូវឱ្យប្រជាជាតិដើរ វប្បធម៌នៅ ប្រជាជាតិនៅ។
.jpg)
លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
.jpg)
ថ្នាក់ដឹកនាំទីក្រុងនិងអ្នកតំណាងទាំងឡាយនៅខាងមុខស្តូបរំលឹកគុណលោកប្រធានហូជីមិញ។
ទិវាវប្បធម៌វៀតណាមឆ្នាំនេះ ទីក្រុងកឹងធើចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ កីឡាយ៉ាងសម្បូរបែប ទាក់ទាញប្រជាជនចូលរួម ឆ្លងបទពិសោធន៍និងទទួលផលយ៉ាងច្រើនកុះករ។ នេះក៏ជាឱកាសបំផុសក្តីមោទនភាព ស្មារតីទទួលខុសត្រូវ និងបង្ហាញច្បាស់នូវការសម្រេចចិត្តរបស់បក្ខភាគ រដ្ឋអំណាច ប្រជាជនទីក្រុងកឹងធើក្នុងការរក្សា ស្នងបន្ត លើកកម្ពស់តម្លៃវប្បធម៌ប្រវេណី កសាងវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ។ ដើម្បីឱ្យវប្បធម៌ពិតជាក្លាយជាមូលដ្ឋានគ្រឹះផ្លូវចិត្ត ជាប្រភពធនធានផ្ទៃក្នុង និងជាកម្លាំងជំរុញអភិវឌ្ឍទីក្រុងកឹងធើក្នុងយុគសម័យថ្មី៕
ដាំងហ្វិញ - សុផន