24/11/2026 - 14:42

ការ​ផ្លាស់​ប្តូរ​ប្រ​ព័ន្ធ​ផលិត​ដាំ​ដុះ​តាម​ទិស​ដៅ​បំ​ភាយ​ឧស្ម័ន​ទាប បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ដាក់​ចេញ​ផែន​ការ​លេខ ៥៤០​/KH-UBND ស្តី​ពី​ការ​អនុ​វត្ត​គម្រោង “ការ​ផលិត​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ក្នុង​វិស័យ​ដាំ​ដុះ ដំ​ណាក់​កាល ២០២៥​-២០៣៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៥០” នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

ទី​ក្រុង​បាន​ដាក់​ចេញ​គោល​ដៅ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​នា​នា ដើម្បី​ផ្លាស់​ប្តូរ​ប្រ​ព័ន្ធ​ផលិត​ដាំ​ដុះ​តាម​ទិស​ដៅ​បំ​ភាយ​ឧស្ម័ន​ទាប បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត និង​កែ​លម្អ​ជីវ​ភាព​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​អភិវឌ្ឍ​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព។ តាម​រយៈ​នោះ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​នៃ​ផ្នែក​ទំ​និញ​ដាំ​ដុះ ធា​នា​សន្តិ​សុខ​ស្បៀង ជា​ជំ​ហានៗ​បង្កើត​ខឿន​កសិ​កម្ម​ជីវ​ស្ថាន​ទំ​នើប​ដែល​មាន​លទ្ធ​ភាព​ធន់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ រួម​ចំ​ណែក​អនុ​វត្ត​ការ​ព្រម​ព្រៀង​របស់​វៀត​ណាម ក្នុង​គប់​វាល់​ដោយ​ប្រ​ទេស​នី​មួយៗ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង NDC (Nationally Determined Contribution)។

មុខ​សញ្ញា​ចូល​រួម​គម្រោង​រួម​មាន​កសិ​ករ ក្រុម​សហ​ការ សហ​ករណ៍ អា​ជីវ​កម្ម កម្មា​ភិបាល​បច្ចេក​ទេស និង​បណ្តា​អង្គ​ការ​ពាក់​ព័ន្ធ។ គម្រោង​ផ្តោត​សំ​ខាន់​ទៅ​លើ​តំ​បន់​ផលិត​ដំ​ណាំ​សំ​ខាន់ៗ ដែល​មាន​សក្តា​នុពល​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន រួម​មាន​ដំ​ណាំ​ស្រូវ​ ដំ​ណាំ​ឈើ​ហូប​ផ្លែ និង​បន្លែ​បង្ការ។

ទី​ក្រុង​នឹង​ជំ​រុញ​ការ​ផ្ដល់​ព័ត៌​មាន ផ្សព្វ​ផ្សាយ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហ​គម​ន៍អំ​ពី​អត្ថ​ប្រ​យោជន៍​និង​និន្នាការ​នៃ​ការ​ផលិត​ដាំ​ដុះ បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន។ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ ប្រ​កប​ដោយ​ភាព​បត់​បែន សម​ស្រប​ទៅ​នឹង​លក្ខ​ណៈពិ​សេស​នៃ​តំ​បន់ ជីវ​ស្ថាន និង​កម្រិត​នៃ​ការ​ដាំ​ដុះ​របស់​តំ​បន់។ អភិវឌ្ឍ​ន៍និង​អនុ​វត្ត​កញ្ចប់​បច្ចេក​ទេស​នា​នា ក្នុង​ការ​ផលិត ដាំ​ដុះ បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន។ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់​ផលិត​ដាំ​ដុះ​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន តាម​ទ្រង់​ទ្រាយ​តំ​បន់​និង​ខ្សែ​សង្វាក់​តម្លៃ៕

K.T - ថាច់​ធី​

ចែករំលែកអត្ថបទ