12/11/2026 - 14:58

ទូក​គែ​ហ៊ៅ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​ ងកាន់​តែ​ស្រស់​បំ​ព្រោង 

ជា​រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​ពិ​ធី​បុណ្យ​អក​អំ​បុក​ នៅ​លើ​ដង​ព្រែក​ Maspero សំឡេង​ហ៊ោ​អប​អរ​សា​ទរ​នៃ​ពិ​ធី​បុណ្យ​ប្រ​ណាំង​ទូក​ ងបាន​បន្លឺ​ឡើង​យ៉ាង​កង​រំ​ពង​។ ប៉ុន្តែ​ រួម​ដំ​ណើរ​ជា​មួយ​ទូក​ ងលឿន​លយ​ជ្រែក​ទឹក​ ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ក៏​មាន​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ទូក​គែ​ហ៊ៅ​ដែល​បាន​រចនា​ក្បូរ​ក្បាច់​រំ​លេច​ពណ៌​យ៉ាង​ប្រ​ណីត​ផង​ដែរ​។ មិន​ត្រឹម​តែ​ជា​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទឹក​ប៉ុណ្ណោះ​ទេ​ ទូក​គែ​ហ៊ៅ​នៅ​ទាំង​ជា​និមិត្ត​រូប​នៃ​ភាព​ស្រស់​ស្អាត​ ប្រ​កប​ដោយ​លក្ខ​ណៈសិល្បៈ​និង​ជំនឿ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។

ស្នា​ដៃ​សិល្បៈ​ដ៏​ឆ្នើម​លើ​ដង​ព្រែក​

ទូក​គែ​ហ៊ៅ​បាន​បោះ​ពី​ដើម​ឈើ​ធំ​ទាំង​មូល​តាម​ទម្រង់​"ទូក​លុង​"ដោយ​មាន​ផ្នែក​ក្បាល​ទូក​និង​កន្សៃ​ទូក​ ងខ្ទើត​។ ទូក​គែ​ហ៊ៅ​នីមួយៗ​គឺ​ជា​វណ្ណ​កម្ម​សិល្បៈ​ដ៏​ប្រ​ណិត​ ដែល​បាន​តភ្ជាប់​និង​តុ​បតែង​ស្អិត​ស្អាង​យ៉ាង​ផ្ចិត​ផ្ចង់​ដោយ​ស្នា​ដៃ​ចម្លាក់​ គំនូរ​រំ​លេច​ពណ៌​ស្រស់​ស្អាត​ ប្រ​កប​ដោយ​លក្ខ​ណៈវប្ប​ធម៌​ខ្មែរ​ណាម​បូ​។ រចនា​សម្ព័ន្ធ​ទូក​គែ​ហ៊ៅ​ចែក​ជា​៣ផ្នែក​ដោយ​មាន​មុខ​ងារ​ផ្សេង​ៗគ្នា​។ ផ្នែក​ក្បាល​ទូក​បាន​រចនា​ភ្នែក​មួយ​គូ​ ជា​កន្លែង​ដាក់​ច្រ​វា​និង​ព្យួរ​ប្រ​ដាប់​ប្រ​ដា​ជា​ចាំ​បាច់​។ ចំ​ណុច​លេច​ធ្លោ​ជាង​គេ​គឺ​ផ្នែក​កណ្តា​លជា​កន្លែង​បាន​តុ​បតែង​ដូច​ជា​បន្ទប់​មួយ​ ដោយ​មាន​ជញ្ជាំង​ឈើ​ព័ទ្ធ​ជុំ​វិញ​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​ នោះ​គឺ​ជា​កន្លែង​សម្រាប់​ព្រះ​ចៅ​អធិការ​វត្ត​និង​លោក​តា​អា​ចារ្យ​គង់​ អង្គុយ​។ ចុង​ក្រោយ​បង្អស់​ គឺ​កន្សៃ​ទូក​ក៏​បាន​តុ​បតែង​ជា​កន្លែង​សម្រាប់​អ្នក​កាន់​ចង្កូត​។

ប្រ​សិន​បើ​ទូក​ ង បាន​ចាត់​ទុក​ជា​ទូក​អុំ​មាន​ល្បឿន​លឿន​ ដូច្នេះ​ ទូក​គែ​ហ៊ៅ​គឺ​ជា​ "ទូក​បញ្ជា​ការ​"ពិត​ប្រាកដ​។ ពី​ដើម​ ទូក​នេះ​ជា​មធ្យោ​បាយ​សម្រាប់​ដឹក​ព្រះ​សង្ឃ​និង​អ្នក​មាន​ប្រិយ​ភាព​ដើម្បី​បញ្ជា​ការ​ក្រុម​ទូក​ ង ព្រម​ទាំង​ដឹក​ស្បៀង​អា​ហារ​ ភេ​សជ្ជៈបម្រើ​កី​ឡា​ករ​ទូក​ ង។ សម្រាប់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ ទូក​គែ​ហ៊ៅ​ផ្សារ​ភ្ជាប់​នឹង​ការ​ចង​ចាំ​មិន​អាច​បំ​ភ្លេច​បាន​។ លោក​តាំង​កិញ តំ​ណាង​គណៈ​កម្ម​ការ​វត្ត​សិរីក​ណ្តា​ល សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​ ចែក​រំលែក​៖ "ទូក​គែ​ហ៊ៅ​របស់​វត្ត​យើង​ខ្ញុំ​ ពី​ដើម​បោះ​សម្រាប់​បម្រើ​ពេល​ចេញ​ទៅ​អុំ​ប្រ​ណាំង​ជា​រៀង​រាល់​ឆ្នាំ​។ ពេល​ប្រ​មូល​ស្រូវ​ផល​រួច​រាល់​ ឈាន​ដល់​រដូវ​កាល​ប្រ​ណាំង​ទូក​ យើង​ខ្ញុំ​ត្រៀម​លក្ខ​ណៈដើម្បី​ទៅ​ចូល​រួម​"។

ទូក​គែ​ហ៊ៅ​វត្ត​សិរីក​ណ្តា​លបាន​រចនា​ក្បូរ​ក្បាច់​រំ​លេច​ពណ៌​យ៉ាង​ប្រ​ណីត​។

មិន​ត្រឹម​តែ​បម្រើ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ ងប៉ុណ្ណោះ​ទេ​ ទូក​គែ​ហ៊ៅ​ពី​មុន​ក៏​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​ដ៏​សំ​ខាន់​ក្នុង​ជីវ​ភាព​សាសនា​។បក​ស្រាយ​បន្ថែម​ពី​ប្រ​ការ​នេះ​ លោក​ចូវ​យឿង​ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​បទុម​រង្សី​ ទំ​នប់​ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ "ពី​ដើម​ពេល​ផ្លូវ​ទៅ​មក​មិន​បាន​ងាយ​ស្រួល​ដូច​សព្វ​ថ្ងៃ​ ព្រះ​ចៅ​អធិការ​វត្ត​ចង់​និមន្ត​ទៅ​ណា​ម្តង​ម្កាល​ គឺ​ប្រើ​ប្រាស់​ទូក​គែ​ហ៊ៅ​ជា​មធ្យោ​បាយ​។ ពេល​ដល់​រដូវ​កាល​ប្រ​ណាំង​ទូក​ ង វត្ត​នឹង​ប្រើ​មធ្យោ​បាយ​នេះ​សម្រាប់​ដឹក​ព្រះ​ចៅ​អធិការ​វត្ត​ គណៈ​កម្ម​ការ​វត្ត​និង​ស្បៀង​អា​ហារ​ ភេ​សជ្ជៈសម្រាប់​បម្រើ​ក្រុម​កី​ឡា​ករ​ទូក​ ង"។

ពិ​សេស​ ទូក​គែ​ហ៊ៅ​ជា​ច្រើន​នា​បច្ចុប្បន្ន​ គឺ​ជា​បេតិក​ភណ្ឌ​បុរាណ​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​ បង្កប់​នូវ​រឿង​រ៉ាវ​និង​ប្រ​វត្តិ​ដ៏​មាន​តម្លៃ​បាន​លោក​តា​អា​ចារ្យ​ចង​ចាំ​ច្បាស់​លាស់​។ ជាក់​ស្តែង​ដូច​នៅ​វត្ត​បទុម​រង្សី​ ទំ​នប់​ តាម​ឯក​សារ​ដែល​បាន​រក្សា​ទុក​ ទូក​គែ​ហ៊ៅ​របស់​វត្ត​បាន​បោះ​កាល​ពី​ឆ្នាំ​ ១៨០២ ផ្តើម​គំ​និត​ដោយ​ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​កោះ​ ជា​ព្រះ​ចៅ​អធិការ​វត្ត​ជំ​នាន់​ទី​២។ ឆ្លង​កាត់​តាម​សម័យ​កាល​នីមួយៗ​ ទូក​គែ​ហ៊ៅ​បាន​ថែ​រក្សា​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ លុះ​ដល់​ឆ្នាំ​១៩៥៤ បាន​រចនា​ឡើង​មាន​រូប​រាង​ដូច​សព្វ​ថ្ងៃ​ និង​ធ្លាប់​បាន​ទៅ​ប្រ​កួត​ជា​មួយ​ក្រុម​ទូក​ ងរបស់​វត្ត​ទទួល​បាន​ជ័យ​លា​ភី​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។

ទិដ្ឋភាព​ថ្មី​ក្នុង​បរិការណ៍​សម័យ​ទំនើប​

តាម​លំ​ហូរ​នៃ​ពេល​វេលា​ ទូក​គែ​ហ៊ៅ​មិន​បាន​បំ​ភេ្លចឡើយ​ ថែម​ទាំង​បាន​រំ​លេច​រូប​រាង​ដ៏​ស្រស់​ស្អាត​។ ក្នុង​ជីវ​ភាព​សម័យ​ទំនើប​ តាម​រយៈ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ជាង​នៅ​តាម​ភូមិ​ស្រុក​ ទូក​គែ​ហ៊ៅ​ប្រ​ពៃ​ណី​នេះ​បាន​រចនា​ក្បូរ​ក្បាច់​ដំ​ឡើង​ភ្លើង​ពណ៌​ស្រស់​ស្អាត​ ចែង​ចាំង​ពន្លឺ​ព្រោង​ព្រាត​លើ​ដង​ព្រែក​នា​រា​ត្រី​នៃ​កម្ម​វិធី​បណ្តែត​លយ​ប្រទីប​។ ការ​"វិល​មក​វិញ​"របស់​ទូក​គែ​ហ៊ៅ​បុរាណ​ជា​ភស្តុ​តាង​បញ្ជាក់​ច្បាស់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​ថែ​រក្សា​បេតិក​ភណ្ឌ​។ សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ​ សំ​ខាន់​គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​ឧបត្ថម្ភ​ថវិកា​ជួស​ជុល​និង​អភិ​រក្ស​។ តំ​ណាង​គណៈ​កម្ម​ការ​វត្ត​បទុម​រង្សី​ ទំ​នប់​ លោក​ចូវ​យឿង​ បាន​សម្តែង​នូវ​មោទ​នភាព​និង​ការ​រំភើប​ចិត្ត​៖ "រដ្ឋ​មិន​ត្រឹម​តែ​ជំ​ហរ​ចាត់​តាំង​ពិ​ធី​បុណ្យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​ថវិកា​ដើម្បី​ជួស​ជុល​ទូក​។ យើង​ខ្ញុំ​ជា​ជន​រួម​ជាតិ​ខ្មែរ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ ។ យើង​ខ្ញុំ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ព្រោះ​ឆ្នាំ​ណា​ក៏​រដ្ឋ​ឧបត្ថម្ភ​ថវិកា​ជួស​ជុល​ទូក​ ងនិង​ទូក​គែ​ហ៊ៅ​បាន​ទាន់​ពេល​ដែរ​"។

ទូក​គែ​ហ៊ៅ​ចាំង​ពន្លឺ​ក្នុង​ទឹក​យ៉ាង​ស្រស់​ស្អាត​នា​រា​ត្រី​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ ង។

ទោះ​បី​ឆ្លង​កាត់​ជា​ច្រើន​ខែ​ឆ្នាំ​ ទូក​គែ​ហ៊ៅ​នៅ​តែ​ ចាំង​ពន្លឺ​ក្នុង​ទឹក​យ៉ាង​ស្រស់​បំ​ព្រោង​។ ការ​វេញ​បញ្ចូល​រវាង​សិល្បៈ​ចម្លាក់​បុរាណ​និង​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​នៃ​សម័យ​ទំនើប​ មិន​ត្រឹម​តែ​លើក​តម្កើង​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ជា​ចំ​ណុច​លេច​ធ្លោ​ដ៏​ពិ​សេស​ដើម្បី​អភិវឌ្ឍ​ទេស​ចរណ៍​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ ង ធ្វើ​ឱ្យ​ទូក​គែ​ហ៊ៅ​ជា​មោទ​នភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​៕

ថា​ញ់ហ៊ុង-មុនី​

ចែករំលែកអត្ថបទ