11/11/2026 - 13:14

សាយ​ភាយ​ចលនា​ "៣បំ​ផុត​"ផ្តើម​ពី​ការ​ងារ​ធ្វើ​ដើម្បី​ប្រ​ជា​ជន​ 

ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង​ឆ្ពោះ​មក​សហ​កម​ន៍ យុវ​វ័យ​នគរ​បាល​ឃុំ​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ធ្វើ​ឱ្យ​ជាក់​ស្តែង​ចលនា​ប្រឡង​ប្រ​ណាំង​"៣បំ​ផុត​ វិន័យ​បំ​ផុត​ ស្មោះ​ត្រង់​បំ​ផុត​ ជិត​ដិត​ប្រ​ជា​ជន​បំ​ផុត​"។ ទម្រង់​សុខុមាល​ភាព​សង្គម​និង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក​ ថែម​ទាំង​ពូន​ជ្រំ​ទំនុក​ចិត្ត​និង​សាយ​ភាយ​រូប​ភាព​យុទ្ធ​ជន​នគរ​បាល​ជិត​ដិត​ប្រ​ជា​ជន​និង​បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​។

នៅ​ឃុំ​ឡុង​ភូ​ ស្មារតី​ "ជិត​ដិត​ប្រ​ជា​ជន​បំ​ផុត​"បាន​យុវ​វ័យ​នគរ​បាល​ឃុំ​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​ទម្រង់​ជា​ច្រើន​ពោ​ពេញ​ដោយ​អត្ថ​ន័យ​។ លេច​ធ្លោ​បំ​ផុត​គឺ​"ឆ្នាំង​បបរ​មនោ​សញ្ចេតនា​ កក់​ក្តៅ​ទឹក​ចិត្ត​អ្នក​ជំងឺ​" ចាប់​ពី​ខែក​ក្កដា​ ឆ្នាំ​២០២៥ មក​ដល់​ពេល​នេះ​ អង្គ​ភាព​បាន​ចែក​ជូន​បបរ​ជាង​១.០០០ចំ​ណែក​ ដល់​អ្នក​ជំងឺ​ដែល​កំ​ពុង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​តំ​បន់​ឡុង​ភូ​។ បបរ​ទោះ​បី​មាន​តម្លៃ​មិន​ធំ​ធេង​ក៏​ដោយ​ ប៉ុន្តែ​បាន​រួម​ចំ​ណែក​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​ ផ្តល់​ភាព​កក់​ក្តៅ​បន្ថែម​ដល់​អ្នក​ជំងឺ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ អ្នក​មីង​ យ័ញធី​គឹម​យ័ញ នៅ​ភូមិ​៤ ចែក​រំលែក​៖ "កម្មា​ភិបាល​យុទ្ធ​ជន​នគរ​បាល​មក​ចែក​ជូន​បបរ​ដូច្នេះ​ ខ្ញុំ​មិន​បាច់​ចំ​ណាយ​ប្រាក់​ ២០.០០០ដុង​ ដើម្បី​ទិញ​ម្ហូប​អា​ហារ​។ ខ្ញុំ​យល់​ឃើញ​ថា​ឆ្នាំង​បបរ​ពិត​ជា​កក់​ក្តៅ​ណាស់​ ពី​ព្រោះ​ បាន​ចម្អិន​ចេញ​ពី​ទឹក​ចិត្ត​និង​ក្តី​ស្រ​ឡាញ់​របស់​កម្មា​ភិបាល​យុទ្ធ​ជន​នគរ​បាល​ជូន​ចំ​ពោះ​អ្នក​ជំងឺ​និង​សាច់​ញាតិ​អ្នក​ជំងឺ​ក្រី​ក្រ​ដូច​ជា​យើង​ខ្ញុំ​នេះ​"។

កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​ឃុំ​ឡុង​ភូ​ ចែ​កប​បរ​ដល់​អ្នក​ជំងឺ​កំ​ពុង​សម្រាក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​តំ​បន់​ឡុង​ភូ​។

ទន្ទឹម​នឹនោះ​ ទម្រង់​"ល្វែង​ទំនិញ​សូន្យ​ដុង​"បាន​ជូន​អំ​ណោយ​ជាង​ ៦១០ចំ​ណែក​ ដល់​ប្រ​ជា​ជន​និង​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ ទម្រង់​"សំ​រាម​ប្លា​ស្ទីក​ដូរ​យក​កូន​ឈើ​និង​សិក្ខូបករណ៍​" ឧបត្ថម្ភ​ទាំង​សៀវ​ភៅ​ ប៊ិក​និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​ ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​ការ​ពា​រប​រិស្ថាន​។ សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ឃុំ​នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​ប្រ​ភព​ធន​ធាន​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ​ ណែ​នាំ​ប្រ​ជា​ជន​បញ្ចូល​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និកកម្រិត​ ២ បញ្ចូល​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ និង​ទៅ​ដល់​ផ្ទះ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ជូន​អ្នក​វ័យ​ចាស់​ អ្នក​ងាយ​រង​គ្រោះ​។ តាម​រយៈ​នោះ​ មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​បង្ខិត​ជិត​ផល​ប្រ​យោជន៍​ចាំ​បាច់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​កាន់​តែ​ខិត​ជិត​សហ​គម​ន៍។ លោក​ទីវ​បា​តាយ​ នៅ​ភូមិ​ទឹក​ប្រៃ​ ឱ្យ​ដឹង​៖ "កម្មា​ភិបាល​ យុទ្ធ​ជន​នគរ​បាល​តែង​អស់​ពី​ចិត្ត​ ជិត​ដិត​នឹង​ប្រ​ជា​ជន​។ ចាប់​ពី​ការ​ជូន​អំ​ណោយ​ ឧបត្ថម្ភ​សិស្ស​ រហូត​ដល់​ការ​ណែ​នាំ​ប្រ​ជា​ជន​បំ​ពេញ​បែប​បទ​រដ្ឋ​បាល​និង​ឆ្នាំង​បបរ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​សម្រាប់​អ្នក​ជំងឺ​ក្រី​ក្រ​។ ការ​ងារ​ទាំង​នេះ​ កាន់​តែ​ធ្វើ​ឱ្យ​ប្រ​ជា​ជន​មាន​ទំនុក​ចិត្ត​និង​ស្រ​ឡាញ់​រាប់​អាន​កង​កម្លាំង​នគរ​បាល​"។

នៅ​ឃុំ​ញ៉ូយ៉ា ចលនា​ប្រឡង​ប្រ​ណាំង​"៣បំ​ផុត​"បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​ថ្នាក់​ដឹក​នាំ​នគរ​បាល​ឃុំ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ ភ្ជាប់​នឹង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ សុខុមាល​ភាព​សង្គម​។ តាម​ប្រ​សាសន៍​លោក​វរ​សេនីយ៍​ឯក​បម្រុង​ ម៉ាមិញ​ចៀង ប្រ​ធាន​នគរ​បាល​ឃុំ​ញ៉ូយ៉ា អង្គ​ភាព​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​សាខា​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ឃុំ​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ឆ្ពោះ​មក​ប្រ​ជា​ជន​។ លេច​ធ្លោ​បំ​ផុត​គឺ​កម្ម​វិធី​"របប​អា​ហារ​មនោ​សញ្ចេតនា​"នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មណ្ឌល​មី​ស្វៀង​ កម្មា​ភិបាល​ យុទ្ធ​ជន​និង​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ បាន​រៀប​ចំ​អា​ហារ​ ២៥០ ចំ​ណែក​ ជូន​អ្នក​ជំងឺ​និង​សាច់​ញាត់​អ្នក​ជំងឺ​។ ទន្ទឹម​នឹង​នោះ​ សាខា​សមា​គម​នា​រី​នគរ​បាល​ឃុំ​សហ​ការ​ជា​មួ​យស​មា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​និង​អង្គ​ភាព​នា​នា​ដែល​ពាក់​ព័ន្ធ​ចលនា​ឧបត្ថម្ភ​គ្រួ​សា​រលោក​ឡឹម​ឌឹក នៅ​ភូមិ​មណ្ឌល​៣ សរុប​ទឹក​ប្រាក់​ឧបត្ថម្ភ​ ១០លាន​ដុង​ រួម​ជា​មួយ​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់​ជា​ច្រើន​ទៀត​។ សកម្ម​ភាព​ទាំង​នេះ​ បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ការ​ចែក​រំលែក​របស់​កង​កម្លាំង​នគរ​បាល​ចំ​ពោះ​ប្រ​ជា​ជន​ដែល​នៅ​ជួប​ការ​លំ​បាក​ច្រើន​។

នគរ​បាល​ឃុំ​ញ៉ូយ៉ាជូន​អា​ហារ​ដល់​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​មណ្ឌល​មី​ស្វៀង​។

អនុ​សេនីយ៍​ឯក​ ង្វៀង​ហឿក្វេដឿង លេខា​សម្ព័ន្ធ​យុវ​ជន​នគរ​បាល​ឃុំ​ឡុង​ភូ​ បញ្ជាក់​៖ "យុវ​វ័យ​នគរ​បាល​មូល​ដ្ឋាន​តែង​កំ​ណាត់​ច្បាស់​ ទន្ទឹម​នឹង​ភារ​កិច្ច​ជំ​នាញ​វិជ្ជា​ជី​វៈ​ ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍គឺ​ជា​បន្ទាត់​វាស់​ស្ទង់​កំ​ពូល​។ នា​ពេល​ខាង​មុខ​ សាខា​សម្ព័ន្ធ​យុវ​ជន​បន្ត​រក្សា​បណ្តា​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ ចលនា​ប្រ​ភព​ធន​ធាន​គិត​គូរ​ដល់​អ្នក​ក្រ​ អ្នក​ងាយ​រង​គ្រោះ​ សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ឱ្យ​បាន​ល្អ​ បង្ក​ការ​ទំ​នាក់​ទំនង​ ដើម្បី​មា​មីង​យល់​និង​រួម​ដំ​ណើរ​ជា​មួយ​កង​កម្លាំង​នគរ​បាល​ក្នុង​ការ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​"។

ផ្តើម​ពី​សកម្ម​ភាព​ជាក់​ស្តែង​របស់​នគរ​បាល​ឃុំ​ឡុង​ភូ​និង​ឃុំ​ញ៉ូយ៉ា អាច​បញ្ជាក់​ពី​ការ​ចលនា​ប្រឡង​ប្រ​ណាំង​"៣បំ​ផុត​"បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ជីវ​ភាព​តាម​រយៈ​ការ​ងារ​សាមញ្ញ​ៗ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​និង​ពោ​ពេញ​ដោយ​លក្ខ​ណៈមនុស្ស​ធម៌​។ ចលនា​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ស្មារតី​គោរព​ក្រឹត្យ​វិន័យ​ ស្មោះ​ត្រង់​ចំ​ពោះ​បក្ស​ មា​តុ​ភូមិ​និង​ប្រ​ជា​ជន​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​និង​បម្រើ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ពង្រឹង​ការ​ទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទរ​វាង​កង​កម្លាំង​នគរ​បាល​និង​ប្រ​ជា​ជន​ កសាង​ជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ​ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​រក្សា​រឹង​មាំ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ចាប់​ពី​មូល​ដ្ឋាន​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ