13/11/2026 - 08:17

កម្មា​ភិបាល​មណ្ឌល សកម្ម​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ 

តាំង​ពី​ថ្ងៃ​ដំ​បូង​ក្រោយ​ពី​រួម​បញ្ចូល​កម្មា​ភិបាល​មណ្ឌល​ដុង​តៀង សង្កាត់​អូរ​ម៉ូង ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​កម្លាំង​នគរ​បាល​សង្កាត់ ពង្រីក​តួ​នា​ទី​ស្នូល​ក្នុង​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​គោ​រព​ច្បាប់​ឱ្យ​បាន​ល្អ; ចល​នា​ថ្កោល​ទោស​បទ​ល្មើស និង​គិត​គូរ​ដល់​អ្នក​ក្រ អ្នក​ទន់​ខ្សោយ។ តាម​រយៈ​នោះ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។

 បង​លី​ហ្វាយ​តឹង (កណ្តាល) ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ដុង​តៀង ចុះ​ដល់​ផ្ទះ​ប្រ​ជា​ជន​ឃោស​នា​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​គ្រឿង​ញៀន។

រយៈពេល​ជាង​១០ឆ្នាំ​មក​នេះ លោក​លី​វុាំង​យ៉ុង អតីត​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​មណ្ឌល​ដុង​តៀង សង្កាត់​អូរ​ម៉ូង បាន​ខិត​ខំ​ចលនា​គ្រួ​សារ​ទាំង​អស់​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​អនុ​វត្ត ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ; សកម្ម​ចលនា​ប្រ​ជា​ជន​ចូល​រួម​សកម្ម​ភាព​របស់​ភូមិ​ភាគ ដូច​ជា៖ ដាំ​ផ្កា កាប់​ឆ្ការ​តាម​សង​ខាង​ផ្លូវ ជួយ​បង្ក​ទេស​ភាព​បៃ​តង​-ជ្រះ​-ស្អាត។ ទន្ទឹម​នឹង​នោះ សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​មណ្ឌល​បង្កើត​បញ្ជី​ឈ្មោះ ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​ចលនា​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ជូន​មា​មីង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។ “រយៈ​ពេល​កន្លង ខ្ញុំ​បាន​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ផ្សព្វ​ផ្សាយ​អំ​ពី​ឧបាយ​កល​ថ្មីៗ​នៃ​ជន​ទុច្ច​រិត និង​ប្រ​ភេទ​បទ​ល្មើស​ផ្សេងៗ; ចលនា​ប្រ​ជា​ជន​គោ​រព ច្បាប់​យ៉ាង​តឹង​រុឹង​តាម​រយៈ​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន និង​សកម្ម​ភាព​អង្គ​ការ​មហា​ជន ផ្តើម​ពី​នោះ ជួយ​ឱ្យ​មា​មីង​លើក​កម្ពស់​ការ​យល់​ដឹង អប់​រំ​កូន​ចៅ​ជៀស​ឆ្ងាយ​ពី​អបាយ​មុខ​សង្គម ជៀស​វាង​ទង្វើ​ល្មើស​ច្បាប់” - លោក​យ៉ុង បាន​ឱ្យ​ដឹង​ដូច្នេះ។

ក្នុង​នាម​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ដុង​តៀង បង​លី​ហ្វាយ​តឹង តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ធ្វើ​ជា​គំ​រូ​ក្នុង​រាល់​សកម្ម​ភាព តែង​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ សេច​ក្តី​កំ​ណត់​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស អបាយ​មុខ​សង្គម និង​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់ បោក​ប្រាស់​លើ​បណ្តាញ​សង្គម ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន។ តាម​ប្រ​សាសន៍​បង​តឹង ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ គាត់​បាន​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល ផ្នែក និង​អង្គ​ការ​មហា​ជន​នា​នា ចាត់​តាំង​ឃោស​នា ចល​នា​ប្រ​ជា​ជន​សកម្ម​ចូល​រួម​ក្នុង​ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ជួយ​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ បញ្ចូល​កម្ម​វិធី​លើ​ទូរ​ស័ព្ទ​ចល័ត; សកម្ម​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​បទ​ល្មើស និង​អបាយ​មុខ​សង្គម​នៅ​លើ​ភូមិ​ឋាន។ តាម​រយៈ​សកម្ម​ភាព​នៃ​ការ​ឃោស​នា ចលនា​ទូ​ទាំង​ប្រ​ជា​ជន ក្នុង​អំ​ឡុង ៩ ខែ​ដើម​ឆ្នាំ នគរ​បាល​សង្កាត់​បោស​សម្អាត់​បាន ២១ ករ​ណី ដោយ​មាន​មុខ​សញ្ញា​ប្រ​ព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន ៤៦ នាក់; រឹប​អូស​គ្រឿង​ញៀន ៧ ក្រាម ព្រម​ជា​មួយ​វត្ថុ​តាង​ជា​ច្រើន; ស្ថាន​ភាព​យុវ​ជន​ប្រ​មូល​ផ្តុំ​គ្នា ពេល​យប់​ជ្រៅ​ក៏​បាន​បន្ថយ…។

លោក​ឡេ​មិញ​ហាយ​ហូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​អូរ​ម៉ូង ឱ្យ​ដឹង៖ “ជា​មួយ​នឹង​របៀប​ធ្វើ​ល្អៗ​និង​មាន​ប្រ​សិទ្ធ​ភាព កម្មា​ភិបាល​មូល​ដ្ឋាន​បាន​និង​កំ​ពុង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង បំ​ផុត​គឺ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ភាគ ពង្រឹង​និង​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​កាន់​តែ​រឹង​មាំ”៕

ថាញ​វ៉ាង - វិមាន

ចែករំលែកអត្ថបទ