ក្នុងខែតុលា ឆ្នាំ២០២៦ ទីក្រុងកឹងធើ បានទាក់ទាញគម្រោងវិនិយោគក្នុងប្រទេសចំនួន ៧ ដោយមានដើមទុនចុះបញ្ជីសរុបជិត ៥.៧៤៤ ពាន់លានដុង និងគម្រោង FDI ចំនួន ១ ដោយមានដើមទុនវិនិយោគសរុប ០,៧ លាន USD ។ គិតដល់ ១០ ខែឆ្នាំ២០២៦ ទីក្រុងបានទាក់ទាញគម្រោងថ្មីៗចំនួន ៤៤ ក្នុងនោះមានគម្រោងវិនិយោគក្នុងប្រទេសចំនួន ៣៩ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ៤៤.៦៩៤,៣ ពាន់លានដុង និងគម្រោង FDI ចំនួន ៥ ដែលមានដើមទុនវិនិយោគសរុប ៣៥,៩ លាន USD។
មកទល់បច្ចុប្បន្ន ទីក្រុងកឹងធើមានគម្រោងវិនិយោគចំនួន ៣១៦ គម្រោង ក្នុងប្រទេសនិងក្រៅតំបន់ឧស្សាហកម្មដែលកំពុងអនុវត្តដោយមានដើមទុនចុះបញ្ជីសរុបជិត ២៨៤.៤៧៥,៥ ពាន់លានដុង និងគម្រោងវិនិយោគក្នុងប្រទេសនិងក្នុងតំបន់ឧស្សាហកម្មចំនួន ៣០២ សរុបដើមទុនវិនិយោគចុះបញ្ជីក្នុងប្រទេស ១៤៣.៣២៦,៦ ពាន់លានដុង។ ក្រៅពីនេះ មានគម្រោង FDI ចំនួន ១២៧ ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបជាង ៧,១៦៣ ពាន់លាន USD រួមមាន ៤៧ គម្រោងក្នុងតំបន់ឧស្សាហកម្ម និង ៨០ គម្រោងក្រៅតំបន់ឧស្សាហកម្ម។
ដើម្បីបន្តទាក់ទាញការវិនិយោគ ទីក្រុងជំរុញការកែទម្រង់បែបបទរដ្ឋបាល ផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់គុណភាពសេវាសាធារណៈ ដើម្បីបង្កបរិស្ថានវិនិយោគងាយស្រួលសម្រាប់អាជីវកម្ម៕
មេង លី