ផ្សារភ្ជាប់ជាមួយការងារនៅមូលដ្ឋាន លោកគឹមម៉ាកលី នៅភូមិបាឆាវ ឃុំហាមយ៉ាង ខេត្តវិញឡុង មានការរួមចំណែកជាច្រើនក្នុងការចលនាប្រជាជនកសាងភូមិស្រុក។ ចំពោះជនរួមជាតិខ្មែរនៅភូមិភាគ លោក គឺជាអ្នកមានប្រិយភាព បានមាមីងទុកចិត្តនិងគោរពរាប់អាន។

លោកគឹមម៉ាកលី អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិបាឆាវ ឃុំហាមយ៉ាង។
ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨១ លោកគឹមម៉ាកលី បានបំពេញភារកិច្ចនៅប្រទេសមិត្តកម្ពុជា។ ក្រោយរយៈពេលពីរឆ្នាំ លោកបានវិលត្រឡប់មកភូមិស្រុកវិញ លុះដល់ ឆ្នាំ ១៩៨២ លោកក៏បានរៀបការ។ លោកទទួលបន្ទុកមុខនាទីជាបន្តន្ទាប់ ចាប់ពីនគរបាលភូមិ គណៈរណសិរ្សភូមិ និងជាអនុប្រធានគណៈប្រជាជនភូមិ។ ចាប់ពីឆ្នាំ ២០០៤ រហូតដល់ចូលនិវត្តន៍ឆ្នាំ ២០២៦ លោក ជាលេខាសាខាបក្ស និងជាប្រធានគណៈប្រជាជនភូមិ។ តាមរយៈតួនាទីការងារជាច្រើន លោកសកម្មចូលរួមក្នុងសកម្មភាពបម្រើជីវភាពសហគមន៍។ លេចធ្លោគឺការចលនាប្រជាជនបរិច្ចាគដីដំណាំ ដើម្បីកសាងសំណង់គមនាគមន៍និងធារាសាស្ត្រ។ ការគាំទ្រពីគ្រួសារប្រជាជន បានរួមចំណែកជួយឱ្យភូមិភាគកសាងបាននូវភ្លឺទំនប់ក្នុងតំបន់ចំនួន ៤ ដែលមានទទឹង ៤ ម៉ែត្រ ប្រវែង ៣.០០០ ម៉ែត្រ; ផ្លូវបេតុងចំនួន ៣ មានទទឹង ២ ម៉ែត្រប្រវែង ២.៥០០ ម៉ែត្រ និងផ្លូវកៅស៊ូមួយខ្សែមានទទឹង ៣ ម៉ែត្រ ប្រវែង ៦០០ ម៉ែត្រ។ សំណង់ទាំងនេះបានរួមចំណែកបម្រើដល់ការផលិត និងការធ្វើដំណើរដឹកជញ្ជូនកសិផលកាន់តែងាយស្រួល។ ទន្ទឹមនឹងនោះ ក្នុងការចលនាកសាងហេដ្ឋារចនាសម្ព័ន្ធ លោកក៏បានសហការជាមួយគណៈ ផ្នែកនៅភូមិភាគ ផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋជាភាសាខ្មែរតាំងពីនោះជួយមាមីងងាយយល់ងាយទទួលយកនិងអនុវត្តតាម។
តាមរយៈនោះ លោកពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចជាមួយជនរួមជាតិខ្មែរ រួមចំណែកបង្កការយល់ស្របក្នុងការអនុវត្ត ចលនានៅក្នុងភូមិ។ ផ្តើមពីចំណែកដី ដំណាំដែលប្រជាជនស្ម័គ្រចិត្តរួមវិភាគទាន រហូតដល់ស្មារតីគោរពច្បាប់ លទ្ធផលសម្រេចបានគឺមានការរួមកម្លាំងពីសហគមន៍ និងការខិតខំប្រឹងប្រែងនៃអ្នកដែលបម្រើការនៅមូលដ្ឋាន។ ក្នុងនោះ លោកគឹមម៉ាកលី រួមកម្លាំងដោយអស់ពីចិត្ត និងស្មារតីទទួលខុសត្រូវចំពោះការងារ។ ឆ្នាំ ២០២១ លោកបានជ្រើសជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។ នេះគឺជាការកត់សម្គាល់ចំពោះដំណើរការផ្សារភ្ជាប់ ការរួមចំណែករបស់លោកនៅភូមិភាគ ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់មាមីង។ ជាមួយលទ្ធផលក្នុងការងារ លោកបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ជូនបណ្ណសរសើរនិងលិខិតសរសើរជាច្រើន។
លោកញ៉ាងដុង ប្រធានគណៈប្រជាជនភូមិបាឆាវវាយតម្លៃ៖ លោកគឹមម៉ាកលី បានប្រជាជនគោរពស្រឡាញ់; ពាក្យពេចន៍ឃោសនា ចលនារបស់លោក បានមាមីងទុកចិត្តនិងគាំទ្រ។ ចំពោះការរួមចំណែកយ៉ាងជាក់ស្តែង ព្រមទាំងស្មារតីអស់ពីចិត្តដើម្បីការ ងាររួម បានជួយឱ្យលោកក្លាយជាបុគ្គលគំរូក្នុងសហគមន៍៕
ទីទុយ - លីសៀ