10/11/2026 - 13:20

សា​លា​អនុ​វិទ្យា​ល័យ​-វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​សាយ​ភាយ​ស្មារតី​រស់​នៅ​បៃ​តង 

 ចាប់​ពី​ការ​សម្អាត​បរិវេណ​សា​លា​រៀន​ ការ​ថែ​ទាំ​ដើម​ឈើ​ រហូត​ដល់​ការ​សម្អាត​ផ្លូវ​ជន​បទ​និង​ដង​ព្រែក​ប្រ​ឡាយ​ក្នុង​ភូមិ​ស្រុក​ សិស្សា​នុសិស្ស​នៃ​សា​លា​អនុ​វិទ្យា​ល័យ​-វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ កំ​ពុង​បំ​ប្លែង​ស្មារតី​យល់​ដឹង​ទៅ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​កសាង​បរិស្ថាន​បៃ​តង​ ជ្រះ​ ស្អាត​ និង​សាយ​ភាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។

នៅ​ក្នុង​ពិ​ធី​គោរព​ទង់​ សា​លា​បាន​បំ​ផុស​ចលនា​សកម្ម​ភាព​សម្អាត​បរិស្ថាន​ ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​បណ្តុះ​ស្មារតី​ ទង្វើការ​ពា​រប​រិស្ថាន​ដល់​សិស្សា​នុសិស្ស​។

ចាប់​ពី​ខែ​មិថុនា​ ឆ្នាំ​២០២៦ រហូត​មក​ដល់​បច្ចុប្បន្ន​ សា​លា​បាន​បន្ត​អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​។ ជា​រៀង​រាល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ សិស្សា​នុសិស្ស​បាន​ចូល​រួម​បោស​សម្អាត​បរិវេណ​សា​លា​ ប្រ​មូល​សំ​រាម​ ថែ​ទាំ​ដើម​ឈើ​ ដាំ​ផ្កា​និង​រុក្ខ​ជាតិ​លម្អ​។ ពិ​សេស​ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ និង​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទីវ​កឹង​ សា​លា​បាន​ដាំ​ដើម​ឈើ​សរុប​ ១.២០០ ដើម​ ក្នុង​នោះ​ មាន​ដើម​ត្រ​បែក​ព្រៃ​ ៦០០ ដើម​ ដើម​ឆត្រ​តៃវ៉ា​ន់ ១០០ ដើម​ និង​ដើម​ត្រែ​ ៥០០ ដើម​ ដើម្បី​រួម​ចំ​ណែ​កកែ​លម្អ​សោ​ភណ​ភាព​ និង​បង្កើន​ភាព​បៃ​តង​នៅ​ក្នុង​បរិវេណ​សា​លា​។

មិន​ត្រឹម​តែ​អនុ​វត្ត​សកម្ម​ភាព​នៅ​ក្នុង​សា​លា​រៀន​ប៉ុណ្ណោះ​ទេ​ សា​លា​ក៏​បាន​សហ​ការ​ជា​មួ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ និង​គណះកម្មា​ធិ​ការ​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ឃុំ​ទីវ​កឹង​ ដើម្បី​ជំ​រុញ​ចលនា​ “ថ្ងៃ​អាទិត្យ​បៃ​តង​” ដោយ​រៀប​ចំ​សម្អាត​តាម​បណ្តោ​យផ្លូវ​ជន​បទ​ក្នុង​ភូមិ​មាត់​ជំ​នីក​ ភូមិ​លិច​ក្ដី​និង​ភូមិ​ភូ​កឹង​។ ក្នុង​រាល់​សកម្ម​ភាព​ មាន​សិស្សា​នុសិស្ស​ចូល​រួម​ប្រ​មា​ណ​ ២០ នាក់​ ដោយ​សម្អាត​ផ្លូវ​ក្នុង​ប្រ​វែង​ប្រ​មា​ណ​ ០,៥ គី​ឡូ​ម៉ែ​ត្រ​។ ទន្ទឹម​នឹង​នេះ​ សកម្ម​ភាព​ “យុវ​ជន​ទីវ​កឹង​រួម​កម្លាំង​សម្អាត​បរិស្ថាន​ និង​ដង​ព្រែក​ប្រ​ឡាយ​ក្នុង​ភូមិ​ស្រុក​” ក៏​បាន​បន្ត​អនុ​វត្ត​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​។ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ​ សិស្សា​នុសិស្ស​មាន​ឱ​កាស​ទទួល​បាន​បទ​ពិសោធន៍​ជាក់​ស្តែង​ ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​សកម្ម​និង​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គម​ន៍។

ចំ​ពោះ​សិស្សា​នុសិស្ស​ដែល​ស្នាក់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​ ស្មារតី​ថែ​រក្សា​បរិស្ថាន​ក៏​បា​នប​ណ្តុះ​បណ្តា​លតាម​រយៈ​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ ចាប់​ពី​បន្ទប់​ស្នាក់​នៅ​ បន្ទប់​រៀន​ អា​ហារ​ដ្ឋាន​ រហូត​ដល់​បរិវេណ​សា​លា​។ សិស្សា​នុសិស្ស​បាន​ណែ​នាំ​ឱ្យ​រៀប​ចំ​សម្ភារ​:ប្រើ​ប្រាស់​មាន​របៀប​រៀប​រយ​ បោះ​ចោល​សំ​រាម​ចំ​ទី​កន្លែង​ដែល​បាន​កំ​ណត់​ រក្សា​អនា​ម័យនិង​ថែ​ទាំ​ដើម​ឈើ​បៃ​តង​។ សកម្ម​ភាព​ទាំង​នេះ​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ រួម​ចំ​ណែក​បង្ក​ទម្លាប់​រស់​នៅ​ដោយ​ស្មារតី​ម្ចាស់​ការ​ និង​ការ​ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​ជួយ​ឱ្យ​សិស្សា​នុសិស្ស​យល់​កាន់​តែ​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​បោះ​សំ​រាម​ចោល​ពាស​វាល​ពាស​កាល​ អត្ថ​ន័យ​នៃ​ការ​បែង​ចែក​សំ​រាម​និង​ការ​ការ​ពារ​ប្រ​ភព​ទឹក​។ លោក​គ្រូ​ យ៉ីបគឹម​ថា​យ លេខា​សម្ព័ន្ធ​យុវ​ជន​សា​លា​ ឱ្យ​ដឹង​៖ “តាម​រយៈ​សកម្ម​ភាព​សម្អាត​បរិស្ថាន​ យើង​ខ្ញុំ​មាន​បំ​ណង​ជួយ​ឱ្យ​សិស្សា​នុសិស្ស​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពា​រប​រិស្ថាន​រស់​នៅ​។ នេះ​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ការ​ងារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អប់​រំ​បំ​ណិន​ជីវិត​ ស្មារតី​សាមគ្គី​ភាព​ វិន័យ​ និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។ សា​លា​នឹង​បន្ត​រក្សា​និង​ពង្រីក​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ​”។

សិស្សា​នុសិស្ស​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​សម្អាត​ ប្រ​មូល​សំ​រាម​ ដាំ​ដើម​ឈើ​និង​រុក្ខ​ជាតិ​លម្អ​តាម​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​ថែ​រក្សា​សោ​ភណ​ភាព​នៅ​ភូមិ​ភាគ​។

បង​គឹម​ណាយ​ ប្រ​ជា​ជន​រស់​នៅ​ភូមិ​ភាគ​ ចែក​រំលែក​៖ “ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​នៅ​ពេល​ឃើញ​សិស្សា​នុសិស្ស​ចូល​រួម​បោស​សម្អាត​ ប្រ​មូល​សំ​រាម​ សម្អាត​ផ្លូវ​ថ្នល់​និង​តំ​បន់​ជុំ​វិញ​។ នេះ​ជា​ការ​ងារ​ដែល​មាន​អត្ថ​ន័យ​ រួម​ចំ​ណែក​ថែ​រក្សា​សោ​ភណ​ភាព​និង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​ជំ​នាន់​ក្រោយ​ចំ​ពោះ​សហ​គម​ន៍”។ ចំ​ណែក​ប្អូន​ ថា​ច់ធី​ង៉ុក​គ្វី​ សិស្ស​ថ្នាក់​ទី​១២ លើក​ឡើង​៖ “តាម​រយៈ​ការ​ចូល​រួម​សកម្ម​ភាព​សម្អាត​បរិស្ថាន​ ពួក​ប្អូន​យល់​ថា​ការ​ការ​ពា​រប​រិស្ថាន​ចាប់​ផ្តើម​ពី​សកម្ម​ភាព​តូច​ៗ ដូច​ជា​ មិន​បោះ​ចោល​សំ​រាម​ពាស​វាល​ពាស​កាល​ ថែ​រក្សា​អនា​ម័យបន្ទប់​រៀន​ បន្ទប់​ស្នាក់​នៅ​និង​បរិវេណ​សា​លា​។ ពួក​ប្អូន​នឹង​បន្ត​រក្សា​ទម្លាប់​ល្អ​ៗទាំង​នេះ​ ព្រម​ទាំង​ជំ​រុញ​មិត្ត​ភក្តិនិង​សមា​ជិក​គ្រួ​សារ​ឱ្យ​ចូល​រួម​អនុ​វត្ត​”។

លោក​គ្រូ​ គឹម​វ៉ាំង​សែន​ ចាង​ហ្វាង​រង​សា​លា​ សង្កត់​ធ្ងន់​៖ “ការ​អប់​រំ​អំ​ពី​ការ​ពា​រប​រិស្ថាន​ រួម​ចំ​ណែក​ក្នុង​ការ​សម្រេច​គោល​ដៅ​អប់​រំ​ ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ សិស្សា​នុសិស្ស​បា​នប​ណ្តុះ​បណ្តា​លឱ្យ​មាន​ស្មារតី​ម្ចាស់​ការ​ ការ​ទទួល​ខុស​ត្រូវ​ បំ​ណិន​សហ​ការ​ និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​បរិស្ថាន​រស់​នៅ​។ ក្នុង​ពេល​ខាង​មុខ​ សា​លា​នឹង​បន្ត​ជំ​រុញ​សកម្ម​ភាព​ទាំង​នេះ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ ដើម្បី​កសាង​បរិយាកាស​អប់​រំ​ប្រ​កប​ដោយ​ភាព​បៃ​តង​ ជ្រះ​ ស្អាត​ និង​លើក​ទឹក​ចិត្ត​ឱ្យ​សិស្សា​នុសិស្ស​សាយ​ភាយ​នូវ​ស្មារតី​ការ​ពា​រប​រិស្ថាន​ក្នុង​គ្រួ​សា​រនិង​សង្គម​”។

ចាប់​ពី​បរិវេណ​សា​លា​រៀន​ រហូត​ដល់​ផ្លូវ​ជន​បទ​និង​ដង​ព្រែក​ប្រ​ឡាយ​ក្នុង​ភូមិ​ស្រុក​ សកម្ម​ភាព​របស់​សិស្សា​នុសិស្ស​សា​លា​អនុ​វិទ្យា​ល័យ​-​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ កំ​ពុង​រួម​ចំ​ណែក​សាយ​ភាយ​របៀប​រស់​នៅ​បៃ​តង​ បណ្តុះ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​មា​តុ​ភូមិ​ ព្រម​ទាំង​រួម​កម្លាំង​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​មា​នប​រិស្ថាន​បៃ​តង​ ជ្រះ​ ស្អាត​៕

 ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ