ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបជូនដំណឹងអំពីការប្រឡង ទេពកោសល្យរាំរបស់សិស្សនិងនិស្សិតទូទាំងប្រទេស ឆ្នាំ២០២៦។

ឈុតសម្ដែងច្រៀងរាំមួយដែលបានសម្ដែងនៅទីក្រុងកឹងធើ។
ការប្រឡងឆ្នាំនេះទាក់ទាញបេក្ខជន ១៨៨ នាក់ ដែលជាសិស្ស និស្សិតមានអាយុពី ១៤ ដល់ ៣៥ ឆ្នាំ កំពុងសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវប្បធម៌សិល្បៈទូទាំងប្រទេស ដោយមានឈុតសម្ដែងចំនួន ១៥៨ ឈុត។ ក្រោមប្រធានបទ “ទេពកោសល្យរាំវ័យក្មេង៖ ថែរក្សាអត្តសញ្ញាណជាតិ - បំភ្លឺអនាគត” ការប្រឡងនេះ បង្កជាសួនកម្សាន្តសម្រាប់សិស្ស និស្សិតបង្ហាញទេពកោសល្យ សមត្ថភាពសម្ដែង គំនិតសិល្បៈនិងភាពច្នៃប្រតិដ្ឋ។ គណៈចាត់តាំងលើកទឹកចិត្ត គ្រប់ឈុតសម្ដែងទាញយកធាតុផ្សំពីវប្បធម៌ប្រជាប្រិយ និងបង្ហាញតាម រយៈភាសារាំសម័យទំនើប។
ការប្រឡងនេះបានចាត់តាំងឡើង ២ លើក។ លើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា នៅសាកលវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញ ហើយលើកទី២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅសាលមហោស្រពគីមម៉ា (ទីក្រុងហាណូយ)៕
យ្វីលឺ - ថាច់ធី