រយៈពេលកន្លង ទន្ទឹមនឹងការអនុវត្តភារកិច្ចគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រ កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានយកចិត្តទុកដាក់គិតគូរដល់ជីវភាពប្រជាជន។ ចាប់ពីលំនៅឋានមនោសញ្ចេតនា អំណោយប្រកបដោយភាពកក់ក្តៅ អាហារូបករណ៍ជំរុញដំណើរសិស្សក្រីក្រទៅសាលា រហូតដល់ទម្រង់រកស៊ីចិញ្ចឹមជីវិតជាក់ស្តែងជាច្រើន កងទ័ពពាក់ស័ក្តិខៀវបានរួមចំណែករឹតបន្តឹងជំហរយុទ្ធសាស្ត្រទឹកចិត្តប្រជាជន ពូនជ្រំមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ។

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញចូវ ជូនអំណោយដល់ប្អូនយ័ញធីម៉ាយថាញ។
នៅមណ្ឌលវិញប៊ិញ សង្កាត់វិញចូវ ផ្ទះរឹងមាំតម្លៃ ៤០ លានដុង អាស្រ័យប៉ុស្តិ៍ការពារព្រំដែនវិញចូវចលនាសាងសង់បាននាំមកភាពសប្បាយរីករាយជូនគ្រួសារលោកយ័ញឡេន ព្រោះមានផ្ទះសម្បែងសមរម្យ។ ឈរក្បែរផ្ទះថ្មី លោកយ័ញឡេន ចែករំលែកដោយក្តីរំភើបចិត្ត៖ “ពីមុន ផ្ទះលេចរហុយ ពេលភ្លៀងខ្យល់ធំគឺព្រួយបារម្ភខ្លាំងណាស់។ ឥឡូវ បានពូៗកងទ័ពការពារព្រំដែនជួយសង់ផ្ទះនិងទិញសម្ភារៈប្រើប្រាស់ជូនប្តីប្រពន្ធខ្ញុំរំភើបចិត្តណាស់។ ឥឡូវ មានផ្ទះសម្បែងរឹងមាំ ខ្ញុំស្ងប់អារម្មណ៍ពលកម្មផលិត”។
ទន្ទឹមនឹងនោះ កងទ័ពពាក់ស័ក្តិខៀវនៅទាំងយកចិត្តទុកដាក់ជំរុញដំណើរសិស្សក្រីក្រទៅសាលារៀន បំផុតគឺកូនចៅមាមីងជនជាតិខ្មែរ។ តាមរយៈកម្មវិធី “កម្មាភិបាលយុទ្ធជនកងទ័ពជំរុញដំណើរប្អូនទៅសាលា” ប៉ុស្តិ៍ការពារព្រំដែនវិញចូវ បានឧបត្ថម្ភដល់ ប្អូនយ័ញធីម៉ាយថាញ សិស្សថ្នាក់ ទី៨B សាលាអនុវិទ្យាល័យចូវវ៉ាំងឌើ ស្ងប់អារម្មណ៍ក្នុងការសិក្សា ចិញ្ចឹមក្តីប្រាថ្នាមានអនាគតភ្លឺស្វាង។ កម្មវិធីបានឧបត្ថម្ភប្រាក់ ៧,៤ លានដុងក្នុងមួយឆ្នាំ ព្រមទាំងអំណោយដ៏មានអត្ថន័យជាច្រើនទៀត។ ប្រភពអាហារូបករណ៍នេះ ផ្តល់កម្លាំងចិត្តដើម្បីយុវតីសិស្ស បោះជំហានរឹងមាំទៅសាលារៀនសូត្រ។
ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ក៏បានឧបត្ថម្ភសត្វចិញ្ចឹម ជួយមាមីងខ្មែរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទទួលបានការឧបត្ថម្ភពូជពពែ ២ ក្បាល បងស្រីឡឹមធីង៉ុកហ្វា នៅភូមិសេវកុក ឱ្យដឹងដោយ ក្តីរំភើប៖ “បានពូៗកងទ័ពការពារព្រំដែនឧបត្ថម្ភពពែ ២ ក្បាល ខ្ញុំសប្បាយចិត្តខ្លាំងណាស់!។ ជារៀងរាល់ថ្ងៃ បន្ទាប់ពីត្រឡប់មកពីធ្វើការឈ្នួល ខ្ញុំឆ្លៀតពេលទៅកាត់ស្មៅឱ្យពពែនិងថែទាំតាមការណែនាំរបស់ពូៗកងទ័ពការពារព្រំដែន ដើម្បីពពែឆាប់ធំធាត់។ ខ្ញុំប្រឹងចិញ្ចឹម ពេលពពែកើតកូនបានច្រើន ពេលធំលក់សន្សែសន្សំប្រាក់ដើម្បីសង់ផ្ទះឱ្យបានសមសរម្យជាង”។
លោកវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បញ្ជាក់៖ គណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងកំណត់ច្បាស់ការគិតគូរជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិនៅតំបន់ព្រំដែនសមុទ្រជាភារកិច្ចនយោបាយដ៏សំខាន់និងជាប្រចាំ។ ភាពបត់បែននៃការរួមបញ្ចូលឧបត្ថម្ភសាងសង់លំនៅឋាន មុខរកស៊ីចិញ្ចឹមជីវិតនិងការអប់រំ មិនត្រឹមតែជួយមាមីង លើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ថែមទាំងជាស្នូលនៃការពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងកងកម្លាំងប្រដាប់អាវុធទៀតផង។
ទង្វើជាក់ស្តែងរបស់កងទ័ពពាក់ស័ក្តិខៀវនៅតំបន់ព្រំដែនសមុទ្រ បាននិងកំពុងរឹតបន្តឹងចំណងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ្ធ។ នោះគឺជាកម្លាំង ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាង “ជំហរយុទ្ធសាស្ត្រទឹកចិត្តប្រជាជន” រួមជាមួយការរួមកម្លាំងរក្សារឹងមាំភាពសុខសាន្តតំបន់ព្រំដែនសមុទ្ររបស់ទីក្រុងកឹងធើ៕
យ្វីអាញ-មុនី