ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2026 - 19:24

លទ្ធ​ផល​ធ្វើ​ឱ្យ​សុក្រឹត​មុខ​តំ​ណែង​ការ​ងារ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​បន្ត​ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង​កង​ជួ​រនិង​គោ​លន​យោ​បាយ​ប្រាក់​បៀ​វត្សរ៍​ 

ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ លោក​ង្វៀង​យ្វី​ង៉ុក​ បាន​ស្នើ​ដល់​ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ គប្បី​ស្រាវ​ជ្រា​វក​សាង​បញ្ជី​រាយ​នាម​មុខ​តំ​ណែង​ការ​ងារ​ភ្ជាប់​ជា​មួយ​ភារ​កិច្ច​ ផលិត​ផល​ សិទ្ធិ​សម្រេច​ កាតព្វ​កិច្ច​ និង​តម្រូវ​ការ​សមត្ថ​ភាព​ ព្រម​ទាំង​ធា​នា​ល្បឿន​ដំ​ណើរ​ការ​ ផលិត​ផល​ច្បាស់​លាស់​។

ថ្ងៃ​ទី​ ២២ ខែ​តុ​លា​ គណៈ​ចាត់​តាំង​មជ្ឈិម​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ហ្វឹក​ហាត់​ និង​បញ្ជ្រាប​ភារ​កិច្ច​កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​មុខ​តំ​ណែង​ការ​ងារ​ ភ្ជាប់​ជា​មួយ​នឹង​កសាង​គម្រោង​ប្រ​គល់​ក្រប​ខណ្ឌ។

កិច្ច​ប្រ​ជុំ​ បាន​ចាត់​តាំង​ដោយ​ផ្ទាល់​និង​តភ្ជាប់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទៅ​កាន់​ខេត្ត​ ក្រុង​នា​នា​ក្នុង​ទូ​ទាំង​ប្រ​ទេស​ ដោយ​មាន​អ្នក​តំ​ណាង​ចូល​រួម​ជាង​ ៥.៥០០ នាក់​។ លោក​ង្វៀង​យ្វី​ង៉៉ុក សមា​ជិក​ការិយា​ល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ថ្នាក់​មជ្ឈិម​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​ហ្វឹក​ហាត់​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​កឹង​ធើ​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​សេ​នា​ធិ​ការ​ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អង្គ​ភាព​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​និង​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​ ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​ កឹង​ធើ​។

ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បា​នប​ញ្ជ្រាប​នូវ​កិច្ច​ចង្អុល​ការ​ កំ​ណត់​ទិស​ដៅ​ ទស្សនៈ​ គោល​ការណ៍​ពិ​និត្យ​ឡើង​វិញ​ ធ្វើ​ឱ្យ​សុក្រឹត​មុខ​តំ​ណែង​ការ​ងារ​ កំ​ណត់​ច្បាស់​តម្រូវ​ការ​ធន​ធាន​មនុស្ស​ និង​កសាង​គម្រោង​ក្រប​ខណ្ឌ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​ ផ្អែក​តាម​ស្មារតី​នៃ​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ១០៧-KL/TW ចុះ​ថ្ងៃ​ទី​ ១៧ ខែ​តុ​លា​ ឆ្នាំ​ ២០២៦ របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​មុខ​តំ​ណែង​ការ​ងារ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​ ភ្ជាប់​ជា​មួយ​ការក​សាង​ កង​ជួរ​កម្មា​ភិបាល​ និង​គ្រប់​គ្រង​ក្រប​ខណ្ឌ​។

គណៈ​ចាត់​តាំង​ក៏​បាន​ហ្វឹក​ហាត់​ ណែ​នាំ​អនុ​វត្ត​ ៨ ជំ​ហាន​ពិ​និត្យ​ឡើង​វិញ​ ធ្វើ​ឱ្យ​សុក្រឹត​មុខ​តំ​ណេងការ​ងារ​ កំ​ណត់​ច្បាស់​តម្រូវ​ការ​ធន​ធាន​មនុស្ស​ និង​កសាង​គម្រោង​ក្រប​ខណ្ឌ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​ ប្រើ​ប្រាស់​ឯក​ភាព​គ្នា​ទម្រង់​បែប​បទ​ការ​ងារ​ជំ​នាញ​ទាំង​ ៩  យោង​តាម​សេច​ក្តី​ណែ​នាំ​លេខ​ ០៧-HD/BTCTW ចុះ​ថ្ងៃ​ទី​ ១៩ ខែ​តុ​លា​ ឆ្នាំ​ ២០២៦ របស់​គណៈ​ចាត់​តាំង​មជ្ឈិម​ ស្តី​ពី​ការ​ពិ​និត្យ​ឡើង​វិញ​ ធ្វើ​ឱ្យ​សុក្រឹត​មុខ​តំ​ណែង​ការ​ងារ​ កំ​ណត់​ច្បាស់​តម្រូវ​ការ​ធន​ធាន​មនុស្ស​ និង​កសាង​គម្រោង​ក្រប​ខណ្ឌ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​ហ្វឹក​ហាត់​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​កឹង​ធើ​។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ង្វៀង​យ្វី​ង៉ុក​ បាន​កត់​សម្គាល់​ពី​ស្មារតី​ម្ចាស់​ការ​ ការ​ទទួល​ខុស​ត្រូវ​ និង​ចែក​រំលែក​សម្ពាធ​របស់​កម្មា​ភិបាល​មូល​ដ្ឋាន​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់​ប្រ​ព័ន្ធ​នយោ​បាយ​ ២ កម្រិត​នៅ​ភូមិ​ភាគ​។ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ បាន​បញ្ជាក់​៖ មុខ​តំ​ណែង​ការ​ងារ​មិន​មែន​ជា​មនុស្ស​ម្នាក់​តួ​នា​ទី​មួយ​ ឬ​ក្រប​ខណ្ឌ​មួយ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​ ៤ គឺ​៖ ធ្វើ​ការ​ងារ​អ្វី​? បង្កើត​បាន​ផលិត​ផល​អ្វី​? អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​? និង​ត្រូវ​ការ​សមត្ថ​ភាព​អ្វី​?

ផ្តើម​ចេញ​ពី​សំណួរ​ខាង​លើ​ លោក​ង្វៀង​យ្វី​ង៉ុក​ បាន​កំ​ណត់​ច្បាស់​៖ ភារ​កិច្ច​សំ​ខាន់​បំ​ផុត​គឺ​ការ​កំ​ណត់​ឱ្យ​បាន​ត្រឹម​ត្រូវ​ ពេញ​លេញ​ និង​ឯក​ភាព​គ្នា​អំ​ពី​មុខ​តំ​ណែង​ការ​ងារ​ ផ្តើម​ចេញ​ពី​តម្រូវ​ការ​អភិវឌ្ឍ​របស់​អង្គ​ភាព​ និង​ភូមិ​ភាគ​;  មិន​ត្រូវ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ស្ថាន​ភាព​ជាក់​ស្តែង​ ហើយ​ក៏​មិន​ត្រូវ​ឯក​ភាព​គ្នា​មុខ​តំ​ណែង​ការ​ងារ​ ឬ​ការ​ប្តូរ​និង​បរិមាណ​ភាគ​ក្រប​ខណ្ឌ​ឱ្យ​ដូច​គ្នា​នោះ​ទេ​។ លទ្ធ​ផល​ធ្វើ​ឱ្យ​សុក្រឹត​មុខ​តំ​ណែង​ការ​ងារ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​បន្ត​ផ្លាស់​ថ្មី​គ្រប់​គ្រង​កង​ជួរ​ និង​គោ​លន​យោ​បាយ​ប្រាក់​បៀ​វត្សរ៍​។ ហេ​តុ​ដូច្នេះ​ គ្រប់​ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​ គប្បី​ស្រាវ​ជ្រា​វក​សាង​បញ្ជី​រាយ​នាម​មុខ​តំ​ណែង​ការ​ងារ​ ភ្ជាប់​ជា​មួយ​ភារ​កិច្ច​ ផលិត​ផល​ សិទ្ធិ​សម្រេច​ កាតព្វ​កិច្ច​និង​តម្រូវ​ការ​សមត្ថ​ភាព​ ព្រម​ទាំង​ធា​នា​ល្បឿន​ដំ​ណើរ​ការ​ និង​ផលិត​ផល​ច្បាស់​លាស់​៕

ក្វឹក​ថា​យ - លី​សៀ​

ចែករំលែកអត្ថបទ