23/10/2026 - 06:36

លក្ខ​ខ័ណ្ឌ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល សង​ថ្លៃ​ថ្នាំ​ពេទ្យ​ដែល​អ្នក​ជំ​ងឺ​ទិញ​ដោយ​ខ្លួន​ឯង​ 

អ្នក​ជំងឺ​ទិញ​ថ្នាំ​និង​ឧប​ករណ៍​ពេទ្យ​ដោយ​ខ្លួន​ឯង បាន​ធា​នា​រ៉ាប់​រង​ចំ​ណាយ​សង​ដោយ​ផ្ទាល់​នៅ​ពេល​ណា ?

  អ្នក​ជំងឺ​ទិញ​ថ្នាំ​និង​ឧប​ករណ៍​សុខា​ភិបាល​ដោយ​ខ្លួន​ឯង​ បាន​ធា​នា​រ៉ាប់​រង​ចំ​ណាយ​សង​ដោយ​ផ្ទាល់​ នៅ​ ពេល​បំ​ពេញ​តាម​លក្ខ​ខ័ណ្ឌ​មួយ​ចំ​នួន​នៃ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់។ រូប​ភាព​៖ ហា​ឡេ

ផ្នែក​ពិ​គ្រោះ​ច្បាប់​កា​សែត​ឡាវ​ដុង​ ឆ្លើយ​បំ​ភ្លឺ៖

ត្រង់​មា​ត្រា ៥៩ អនុ​ក្រឹត្យ​លេខ ១៨៨​/២០២៥/​NĐ-CP កំ​ណត់​លម្អិត​និង​ណែ​នាំ​អនុ​វត្ត​មា​ត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្តី​ពី​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល កំ​ណត់​ពី​លក្ខ​ខ័ណ្ឌ​ចំ​ណាយ​សង​ដោយ​ផ្ទាល់​ដល់​អ្នក​ជំងឺ ក្នុង​ករ​ណី​អ្នក​ជំងឺ​ទិញ​ថ្នាំ និង​ឧប​ករណ៍​សុខា​ភិ​បាល ដោយ​ខ្លួន​ឯង ដូច​ខាង​ក្រោម៖

នៅ​ដំ​ណាក់​កាល​ចេញ​វេជ្ជ​បញ្ជា​ កំ​ណត់​មុខ​ថ្នាំ ឬ​កំ​ណត់​ប្រើ​ប្រាស់​ឧប​ករណ៍​ពេទ្យ ត្រូវ​បំ​ពេញ​តាម​លក្ខ​ខ័ណ្ឌ​ទាំង​អស់​នៃ​សេច​ក្តី​កំ​ណត់ ដូច​ខាង​ក្រោម៖

១. នៅ​ដំ​ណាក់​កាល​អ្នក​ជំងឺ​បាន​គ្រូ​ពេទ្យ​ចេញ​វេជ្ជ​បញ្ជា កំ​ណត់​មុខ​ថ្នាំ គ្រឺះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​គ្មាន​ថ្នាំ ឬ​ឧប​ករណ៍​សុខា​ភិបាល​តាម​សេច​ក្តី​កំ​ណត់​ត្រង់​ចំ​ណុច b កថា​ខណ្ឌ២ មា​ត្រា ៤៣ នៃ​អនុ​ក្រឹត្យ​នេះ និង​ស្ថិត​ក្នុង​ករ​ណី​ដូច​ខាង ក្រោម៖

a) ចំ​ពោះ​ថ្នាំ៖ គ្មាន​មុខ​ថ្នាំ​ណា​ផ្ទុក​សារ​ធាតុ​ដែល​អ្នក​ជំងឺ​ត្រូវ​បាន​ចេញ​វេជ្ជ​បញ្ជា ឬ​មាន​សារ​ធាតុ​ដូច​គ្នា ប៉ុន្តែ​ខុស​គ្នា​ពី​កម្រិត​អង្សា ឬ​បរិ​មាណ​ជាតិ​ថ្នាំ ឬ​ប្រ​ភេទ​ច្នៃ ឬ​ស្ករ​ប្រើ​ប្រាស់ មិន​អាច​ជំ​នួស​ដើម្បី​ចេញ​វេជ្ជ​បញ្ជា​ដល់​អ្នក​ជំងឺ​បាន;

b) ចំ​ពោះ​ឧប​ករណ៍​សុខា​ភិបាល៖ គ្មាន​ឧប​ករណ៍​សុខា​ភិបាល​ដែល​អ្នក​ជំងឺ​បាន​កំ​ណត់​ឱ្យ​ប្រើ​ប្រាស់ និង​គ្មាន​ឧប​ករណ៍​សុខា​ភិបាល​ដើម្បី​ជំ​នួស។

២. មិន​អាច​បញ្ជូន​អ្នក​ជំងឺ​ទៅ​គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ផ្សេង ចំ​ពោះ​ករ​ណី​មួយ​ក្នុង​ចំ​ណោម​ករ​ណី​ខាង​ក្រោម៖

a) ស្ថាន​ភាព​សុខ​ភាព ឬ​រោគ​សញ្ញា​របស់​អ្នក​ជំងឺ​បាន​កំ​ណត់​មិន​គ្រប់​លក្ខណៈ​ដើម្បី​បញ្ជូន;

b) គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ ដែល​អ្នក ជំងឺ​កំ​ពុង​ពិ​និត្យ​និង​ព្យា​បាល កំ​ពុង​ស្ថិត​ក្នុង​រយៈ ពេល​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​អំ​ពី​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង;

c) គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ ដែល​អ្នក​ជំ​ងឺ​កំ​ពុង​ពិ​និត្យ​និង​ព្យា​បាល គឺ​ជា​គ្រឹះ​ស្ថាន​ពិ​និត្យ និង​ព្យា​បាល​ជំងឺ​កម្រិត​ឯក​ទេស​ជម្រៅ ឬ​កម្រិត​ជំ​នាញ​បច្ចេក​ទេស​ខ្ពស់​បំ​ផុត​នៅ​លើ​ភូមិ​ឋាន​ខេត្ត ឬ​ទី​ក្រុង​ក្រោម​ឱ​វាទ​មជ្ឈិម។

៣. មិន​អាច​បញ្ជូន​ថ្នាំ ឬ​ឧប​ករណ៍​សុខា​ភិបាល​រវាង​គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​។

៤. ថ្នាំ ឬ​ឧប​ករណ៍​សុខា​ភិបាល​ បាន​ចេញ​វេជ្ជ បញ្ជា​ឬ​កំ​ណត់​ប្រើ​ប្រាស់​ត្រូវ​សម​ស្រប​នឹង​វិសាល​ភាព​ឯក​ទេស​របស់​គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ។

៥. ថ្នាំ ឬ​ឧប​ករណ៍​សុខា​ភិបាល ដែល​បាន​ចេញ​វេជ្ជ​បញ្ជា​ឬ​កំ​ណត់​ប្រើ​ប្រាស់ ត្រូវ​ស្ថិត​ក្នុង​វិសាល​ភាព​ផល​ប្រ​យោជន៍​របស់​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល និង​បាន​ទូ​ទាត់​ថ្លៃ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ណា​មួយ ក្នុង​ចំ​ណោម​គ្រឹះ​ស្ថាន​ពិ​និត្យ និង​ព្យា​បាល​ជំងឺ​ក្នុង​ទូ​ទាំង​ប្រ​ទេស។

៦. គ្រឹះ​ស្ថាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​ប័ណ្ណ​បញ្ជាក់​ស្ថាន​ភាព​ខ្វះ​ថ្នាំ ឬ​ឧប​ករណ៍​សុខា​ភិបាល​តាម​គំ​រូ​លេខ ១១ ឧប​សម្ព័ន្ធ ដាក់​ឱ្យ​ប្រើ អម​ដោយ​អនុ​ក្រឹត្យ​នេះ​ដល់​អ្នក​ជំងឺ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ទូ​ទាត់។

ដូច្នេះ អ្នក​ជំងឺ​ទិញ​ថ្នាំ និង​ឧប​ករណ៍​សុខា​ភិបាល​ដោយ​ខ្លួន​ឯង បាន​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ទូ​ទាត់​សង​ប្រាក់​ដោយ​ផ្ទាល់​ពេល​បំ​ពេញ​គ្រប់​លក្ខ​ខ័ណ្ឌ​ដែល​បាន​រៀប​រាប់​ខាង​លើ៕

                     យោង​៖ laodong.vn - វិមាន​

ចែករំលែកអត្ថបទ