20/10/2026 - 21:21

លើក​កម្ពស់​តួ​នា​ទី​អង្គ​ការ​សមា​គម​ រួម​ដំ​ណើរ​ជា​មួយ​នា​រី​ជម្នះ​ការ​លំ​បាក​ 

ដោយ​កំ​ណត់​ថា​ ការ​ឧបត្ថម្ភ​សមាជិកា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ជា​ភារ​កិច្ច​សំ​ខាន់​និង​ជា​ប្រ​ចាំ​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហោ​យធឿង​ ទី​ក្រុង​កឹង​ធើ​ បាន​សកម្ម​អនុ​វត្ត​នូវ​ទម្រង់​និង​វិធី​ធ្វើ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​។ តាម​រយៈ​នោះ​ បាន​ជួយ​បង​ប្អូន​នា​រី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រស់​នៅ​ និង​ឈាន​ឡើង​ធូរ​ធារ​។

សមាជិកា​ គឹម​ធី​ហឿង (ខាង​ឆ្វេង​បង្អស់​) នៅ​ភូមិ​ហោ​យទ្រុង​ ឃុំ​លិត​ហោ​យធឿង​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ទម្រង់​លក់​ដូរ​ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​។

មាន​ឱ​កាស​បាន​មក​ទស្សនា​ទម្រង់​លក់​ដូរ​ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​របស់​សមាជិកា​ គឹម​ធី​ហឿង នៅ​ភូមិ​ហោ​យទ្រុង​ ឃុំ​លិត​ហោ​យធឿង​ ទើប​ឃើញ​ពី​អត្ថ​ន័យ​នៃ​សកម្ម​ភាព​ជាក់​ស្តែង​ដែល​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​បាន​បង្ក​លក្ខ​ណៈ និង​ឧបត្ថម្ភ​គ្រួ​សា​របង​ស្រី​ហឿងក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ មុន​ពេល​មាន​ជីវ​ភា​ពលំ​នឹង​ដូច​សព្វ​ថ្ងៃ​ បង​ស្រី​ ហឿង ធ្លាប់​ជួប​ការ​លំ​បាក​យ៉ាង​ខ្លាំង​អំ​ពី​ដើម​ទុន​។ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ស្វែង​រក​ទម្រង់​ថ្មី​ដើម្បី​កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សមា​គម​ បង​ស្រី​ហឿង បាន​ចូល​រួម​ក្រុម​រួម​ទុន​បង្វិល​ជុំ​គ្មាន​ការ​ប្រាក់​ និង​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ចំ​នួន​ ២០ លាន​ដុង​ ដើម្បី​លក់​ដូរ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដូច​ជា​៖ ពោត​ ដំ​ឡូង​ ៤ រដូវ​/ឆ្នាំ​។ ជា​មួយ​នឹង​ទម្រង់​នេះ​ បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ពី​ ៣០០.០០០ ដល់​ ៤០០.០០០ ដុង​/ថ្ងៃ​។ ឬ​ដូច​ជា​សមាជិកា​ ង្វៀង​ធី​វ៉ឹង នៅ​ភូមិ​ជា​មួយ​គ្នា​នេះ​ដែរ​ក៏​ជា​សមាជិកា​ម្នាក់​ដែល​ជម្នះ​ការ​លំ​បាក​ ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​លំ​នឹង​ពី​ការ​ធ្វើ​ស្រែ​ ដាំ​សា​ឡា​ត់ ត្រ​កួន​ សណ្តែ​កគួរ​ រក​បាន​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ជាង​មុន​។ បង​ស្រី​ វ៉ឹង ចែក​រំលែក​៖ “អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ពិ​សេស​គឺ​សមា​គម​នា​រី​បាន​បង្ក​លក្ខ​ណៈឱ្យ​គ្រួ​សារ​បាន​បុល​ទុន​អនុ​គ្រោះ​ពី​ធនាគារ​គោ​លន​យោ​បាយ​ ទើប​ខ្ញុំ​មាន​ប្រ​ភព​ធន​ធាន​បន្ថែម​ដើម្បី​វិនិយោគ​លើស​ម្ភារៈ​ ជី​ និង​ពូជ​ដំ​ណាំ​សម្រាប់​ផលិត​។ អា​ស្រ័យ​ហេ​តុ​នេះ​ ទើប​គ្រួ​សារ​មា​នល​ក្ខណៈ​ផលិត​ និង​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ក្នុង​ជីវ​ភាព​”។

តាម​អ្នក​ស្រី​ ថា​ច់ធី​សា​ផាយ​ ប្រ​ធាន​សមា​គម​នា​រី​ឃុំ​លិត​ហោ​យធឿង​ បាន​ឱ្យ​ដឹង​ ដើម្បី​ឧបត្ថម្ភ​សមាជិកា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ សមា​គម​បាន​ជំ​រុញ​សកម្ម​ភាព​ជួយ​នា​រី​បាន​ខិត​ជិត​និង​ទាញ​យក​ប្រ​ភព​ទុន​ អនុ​វត្ត​កម្ម​វិធី​ប្រ​គល់​សិទ្ធិ​បុល​ទុន​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​។ បច្ចុប្បន្ន​ សមា​គម​កំ​ពុង​គ្រប់​គ្រង​ ១៥ ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដោយ​មាន​ ៧៩៧ គ្រួ​សារ​បុល​ សរុប​បំណុល​ជាង​ ៣០ ពាន់​លាន​ដុង​; សមា​គម​បន្ត​ចលនា​សមាជិកា​អនុ​វត្ត​ល្អ​ការ​ងារ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រូប​ភាព​រួម​ទុន​បង្វិល​ជុំ​គ្មាន​ការ​ប្រាក់​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ផ្តើម​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​សមាជិកា​ បាន​លើក​កម្ពស់​យ៉ាង​ច្បាស់​ក្រ​ឡែត​។

សមា​គសហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហោ​យធឿង​ សកម្ម​អនុ​វត្ត​កម្ម​វិធី​ប្រ​គល់​សិទ្ធិ​បុល​ទុន​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ជូន​សមាជិកា​ និង​នា​រី​ផ្តើម​អា​ជីព​។

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សមាជិកា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ការ​ងារ​គិត​គូរ​ជីវ​ភាព​ សុខ​ភាព​និង​ស្មារតី​របស់​សមាជិកា​ក៏​បាន​សមា​គម​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ដោយ​ឧស្សា​ហ៍ចុះ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​សមាជិកា​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ក្នុង​ឱ​កាស​បុណ្យ​ទាន​ មាន​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម​; ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​ដល់​កូន​ចៅ​សមាជិកា​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​រៀន​សូ​ត្រ​បាន​ល្អ​។ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ សមា​គម​បាន​តភ្ជាប់​ជា​មួយ​សប្បុរស​ជន​ ជួយ​ឧបត្ថម្ភ​ ០៤ ករ​ណី​មាន​ជំងឺ​ឈឺ​ធ្ងន់​គិត​ជា​ទឹក​ប្រាក់​ ១៣៧ លាន​ដុង​; ឧទ្ទេ​នាម​សមាជិកា​ឱ្យ​ចូល​រួម​កម្ម​វិធី​ “បំ​ណង​ប្រាថ្នា​របស់​ម្តាយ​” ដោយ​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​សរុប​ ៧០ លាន​ដុង​; សហ​ការ​ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ចំ​នួន​ ៣០០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​គិត​ជា​ទឹក​ប្រាក់​ ៤០ លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ០២ ចំ​ណែក​ និង​កង់​ចំ​នួន​ ៥០ គ្រឿង​ សរុប​តម្លៃ​ ៨០ លាន​ដុង​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​...

ជា​មួយ​នឹង​លទ្ធ​ផល​សម្រេច​បាន​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហោ​យធឿង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បញ្ជាក់​ច្បាស់​ពី​តួ​នា​ទី​ និង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ សមា​គម​នឹង​បន្ត​កសាង​និង​ពង្រឹង​អង្គ​ការ​សមា​គម​ឱ្យ​កាន់​តែ​រឹង​មាំ​; ជំ​រុញ​ការ​ងារ​ឃោស​នា​សម​ភាព​ភេទ​ និង​ដើម្បី​វឌ្ឍន​ភាព​របស់​នា​រី​ ដោយ​ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ស្នូល​ ប្រ​ចាំ​និង​យូរ​អង្វែង​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​ដែល​បាន​ប្រ​គល់​ជូន​៕

ថាញ​វ៉ាង​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ