ឆ្លៀតប្រភពចំបើងក្រោយពីប្រមូលផលធ្វើជាចំណីគោ គួបផ្សំនឹងដាំស្មៅ ចិញ្ចឹមជ្រូកមេ និងធ្វើការងារបន្ទាប់បន្សំ គ្រួសារបង ថាច់សាខន នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រាក់ចំណូល។ ដោយស្មារតីទ្រាំលំបាក ប្រឹងប្រែងរៀនសូត្រ បងបានភូមិភាគវាយតម្លៃខ្ពស់អំពីរបៀបធ្វើសេដ្ឋកិច្ច ជាគំរូដើម្បីមាមីងរៀនសូត្រតាម។
បងថាច់សាខន បច្ចុប្បន្នជាប្រធានសាខាសមាគមកសិករ និងជាអនុប្រធានគណៈប្រជាជនភូមិក្បាលទូក។ ទន្ទឹមនឹងអនុវត្តភារកិច្ចនៅភូមិភាគ បងគិតគូរការផលិត គួបផ្សំធ្វើស្រែនឹងចិញ្ចឹមសត្វដើម្បីបង្កប្រភពចំណូលបន្ថែម។ គ្រួសារបងកំពុងបង្កបង្កើនផលស្រូវ ៣ ហិកតា ចិញ្ចឹមគោបន្តពូជ ៦ ក្បាល ជ្រូកមេពូជ ៣ ក្បាល និងជ្រូកសាច់ ៤ ក្បាល។ ប្រពន្ធបងធ្វើរបរកាត់ដេរបន្ថែម រួមចំណែកគិតអានជីវភាពគ្រួសារ។ ឆ្លៀតប្រើប្រាស់ប្រភពធនធានដែលមានស្រាប់ គ្រួសារបងរៀបចំពេលវេលាសមស្រប ចំណាយកម្លាំងរកផលចំណេញ ដើម្បីបង្កើនប្រាក់ចំណូល ជាជំហានសន្សំបានដើមទុនអភិវឌ្ឍការផលិត។ ជាមួយដីស្រែ ៣ ហិកតា រៀងរាល់ឆ្នាំបងខន ធ្វើស្រែ ២ រដូវ ប្រើប្រាស់អស់ពីលទ្ធភាពចំបើងក្រោយពីប្រមូលផលធ្វើជាចំណីគោ។ ទន្ទឹមនឹងនោះ បងទុកដីដាំស្មៅ ២ កុង ដើម្បីបំពេញចំណីដល់ហ្វូងគោ។ របៀបធ្វើនេះបានជួយគ្រួសារប្រើប្រាស់មានប្រសិទ្ធភាពអនុផលកសិកម្ម ម្ចាស់ការបានប្រភពចំណី បន្ថយចំណាយលើការចិញ្ចឹម និងលើកកម្ពស់ប្រសិទ្ធភាពការផលិត។

បងថាច់សាខន (ខាងឆ្វេង) ដោះដូរជាមួយកម្មាភិបាលភូមិភាគអំពីទម្រង់ផលិតចម្រុះរបស់គ្រួសារ។
ហ្វូងគោបន្តពូជគឺជាប្រភពចំណូលដ៏សំខាន់របស់គ្រួសារបងខន។ ជាមួយគោមេ ៦ ក្បាល ក្នុងមួយឆ្នាំគ្រួសារបងលក់គោបានពី ៣-៤ ក្បាល ក្នុងតម្លៃប្រមាណពី ១៧ - ២២ លានដុង/ក្បាល ទៅតាមទម្ងន់និងដំណាក់កាលលក់។ ដើម្បីរក្សាហ្វូងគោ ក្រៅពីប្រភពចំណី គ្រួសារចំណាយកម្លាំងថែទាំរៀងរាល់ថ្ងៃ។ ប្រាក់បានមកពីការលក់គោ បានជួយឱ្យបងមានលក្ខណៈសម្រាប់វិនិយោគបន្ថែមលើការផលិត និងគិតអានជីវភាព។ ទន្ទឹមនឹងចិញ្ចឹមគោ បងខនតែងរក្សាជ្រូកមេ ៣ ក្បាលជាប្រចាំ ជ្រូកមេមួយក្បាលកើតកូនបាន ២ ល្បះ/ឆ្នាំ មធ្យមពី ៨ ដល់ ១២ ក្បាល/ល្បះ។ កូនជ្រូកលក់ក្នុងតម្លៃប្រមាណពី ១,១- ១,៥ លានដុង/ក្បាល អាស្រ័យលើទម្ងន់និងទីផ្សារ។ គ្រួសារក៏បានចិញ្ចឹមជ្រូកសាច់បន្ថែម ៤ ក្បាលទៀត ពេលលក់បានប្រាក់មកទិញចំណី បន្តរក្សាហ្វូងជ្រូក។ ការគួបផ្សំចិញ្ចឹមជ្រូកមេ និងជ្រូកសាច់ ជួយឱ្យគ្រួសារមានប្រភពចំណូលបន្ថែមក្រៅពីការផលិតស្រូវ និងចិញ្ចឹមគោ។ ថ្វីដ្បិតដូច្នោះក្តី តម្លៃលក់ប្រែប្រួលទៅតាមពេលវេលា ម្ល៉ោះហើយបងត្រូវទូទាត់ចំណាយដើម្បីធានាប្រសិទ្ធភាព។ តាមបងខន រាល់សកម្មភាពផលិតនាំមកប្រាក់ចំណេញរាប់សិបលានដុង ជួយគ្រួសារលើកស្ទួយជីវភាពជាបណ្តើរៗ និងមានលក្ខណៈសន្សំសំចៃបន្ថែម។
លោក គឹមង៉ុកខាង សមាជិកគណះអចិន្ត្រៃយ៏សមាគមកសិករឃុំឡុងហ៊ីប ឱ្យដឹង៖ បង ថាច់សាខន គឺជាកសិករខ្មែរដែលទ្រាំលំបាក ខ្នះខ្នែងរៀនសូត្របទពិសោធន៍ផលិត ចេះពង្រីកលក្ខណៈដែលមានស្រាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបីទទួលភារកិច្ចនៅភូមិក៏ដោយ បងនៅតែគិតគូរធ្វើពលកម្ម យកកម្លាំងជំនួសដើមទុនដើម្បីឈានឡើង។ លោកខាងបន្ត៖ ទម្រង់របស់បងគួរតែបានឧទ្ទេសនាមឱ្យសមាជិកកសិករយកទៅសិក្សា អនុវត្តស្របទៅតាមលក្ខណៈនៃគ្រួសារនីមួយៗ។ ផ្តើមចេញពីការងារស្និទ្ធស្នាលជាមួយអ្នកស្រែ បងថាច់សាខន កំពុងសាងជីវភាពលំនឹងជាបណ្តើរៗ ឆ្ពោះទៅរកការធ្វើមានបានលើភូមិកំណើត៕
ទីទុយ