19/10/2026 - 22:34

រួម​ដំ​ណើរ​ជា​មួយ​នា​រី​ខ្មែរ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​បៃ​តង​ 

ចាប់​ពី​ទម្រង់​ចិញ្ចឹម​ប្រចៀវ​យក​លា​មក​ រហូត​ដល់​ការ​ដាំ​បន្លែ​ស្អាត​ សុវត្ថិ​ភាព​តាម​ទិស​ដៅ​សរី​រា​ង្គ នា​រី​ខ្មែរ​ឃុំ​កូវ​ឡាវ​យុង​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ផ្លាស់​ថ្មី​របៀប​គិត​ វិធី​ធ្វើ​សេដ្ឋ​កិច្ច​ជា​បណ្តើ​រៗ។ ការ​រួម​ដំ​ណើរ​ទាន់​ពេល​របស់​សមា​គម​សហ​ពន្ធ​នា​រី​ ក្នុង​ការ​ឧបត្ថម្ភ​ទុន​ ផ្ដល់​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ និង​ចង​សម្ព័ន្ធ​ទី​ផ្សារ​ប្រើ​ប្រាស់​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត​ ផ្សារ​ភ្ជាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បៃ​តង​ប្រ​កប​ដោយ​ចីរ​ភាព​។

ទម្រង់​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​បៃ​តង​របស់​គ្រួ​សា​របង​ស្រី​ ថា​ច់ធី​សា​វី​ ផ្សារ​ភ្ជាប់​ការ​ផលិត​កសិ​កម្ម​ជា​មួយ​នឹង​ការ​ ការ​ពា​រប​រិស្ថាន​ និង​បង្កើន​ប្រាក់​ចំ​ណូល​។

រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ទម្រង់​ចិញ្ចឹម​ប្រចៀវ​យក​លា​មក​ បង​ស្រី​ស៊ើង​ធី​ត្វៀក នៅ​ភូមិ​អាង​ង៉ីប មាន​បទ​ពិសោធ​ជា​ច្រើន​ដើម្បី​រក្សា​ហ្វូង​ប្រចៀវ​ និង​ទាញ​យក​ប្រ​ភព​លា​មក​សរី​រា​ង្គមាន​តម្លៃ​ខ្ពស់​។ នេះ​ជា​វិធី​ធ្វើ​ទាញ​យក​ផល​ប្រ​យោជន៍​ពី​លក្ខ​ណៈធម្ម​ជាតិ​នៃ​ប្រ​ភេទ​ប្រចៀវ​ដែល​ចេញ​ទៅ​រក​ស៊ី​ពេល​យប់​ មិន​ចំ​ណាយ​ប្រាក់​ទិញ​ចំ​ណី​ គ្រាន់​តែ​ត្រូវ​ការ​សម្អាត​កន្លែង​ជ្រក​កោន​ប៉ុណ្ណោះ​។ រៀង​រាល់​សប្តា​ហ៍ បង​ស្រី​បាន​ផ្លាស់​ស្លឹក​ជា​ទៀង​ទាត់​ ហើយ​ស្លឹក​ចាស់​ត្រូវ​លាង​សម្អាត​ និង​ហាល​ថ្ងៃ​ឱ្យ​ស្ងួត​ដើម្បី​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ​។ ចំ​ពោះ​លា​មក​ប្រចៀវ​ បន្ទាប់​ពី​ប្រ​មូល​បាន​ ក៏​ហាល​ឱ្យ​ស្ងួត​ល្អ​ មុន​នឹង​ច្រក​បាវ​លក់​។ បង​ស្រី​ត្វៀក បាន​ចែក​រំលែក​៖ “ចិញ្ចឹម​ប្រចៀវ​យក​លា​មក​ជាង​ដប់​ឆ្នាំ​នេះ​ ការ​ងារ​ទោះ​បី​មាន​ការ​លំ​បាក​បន្តិច​ ពិ​សេស​គឺ​រដូវ​ភ្លៀង​រលឹម​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ប្រាក់​ចំ​ណូល​មា​នល​ក្ខណៈ​ស្ថិរ​ភាព​។ គិត​មធ្យម​រៀង​រាល់​ខែ​ គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណេញ​ពី​ ៤ ដល់​ ៦ លាន​ដុង​។ លា​មក​ប្រចៀវ​មាន​ឈ្មួញ​មក​ដល់​ផ្ទះ​ប្រ​មូល​ទិញ​តាម​ពេល​កំ​ណត់​ ហេ​តុ​នេះ​ខ្ញុំ​ស្ងប់​ចិត្ត​ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​នេះ​”។

បង​ស្រី​ ស៊ើង​ធី​ត្វៀក ហា​លលា​មក​ប្រចៀវ​ បម្រុង​ប្រ​គល់​ឱ្យ​ឈ្មួញ​ដែល​មក​ប្រ​មូល​ទិញ​។

មាន​ទិស​ដៅ​ផលិត​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ដែរ​ គឺ​បង​ស្រី​ ថា​ច់ធី​សា​វី​ នៅ​ភូមិ​ស៊ើង​តង​ ជ្រើស​រើស​ទម្រង់​ដាំ​បន្លែ​ស្អាត​ តាម​ទិស​ដៅ​សរី​រា​ង្គដើម្បី​បង្កើត​ប្រ​ភព​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ​។ លើ​ផ្ទៃ​ដី​ ៤ កុង​ ក្នុង​នោះ​មាន​ ២៤០ ម៉ែ​ត្រកា​រ៉េ​ផ្ទះ​សំ​ណាញ់​រឹង​មាំ​ បង​ស្រី​ដាំ​ឆ្លាស់​វេន​គ្នា​ជា​ច្រើន​ប្រ​ភេទ​ដំ​ណាំ​រួម​ផ្សំ​ដូច​ជា​ សា​ឡា​ត់ ស្ពៃ​ចង្កឹះ​ ស្ពៃ​ហាង​ ម្រះ​ ត្រ​សក់​ជា​ដើម​ ដើម្បី​មា​នប​ន្លៃ​ប្រ​មូល​ផល​ជា​រៀង​រាល់​ថ្ងៃ​។ ចំ​ណុច​លេច​ធ្លោ​ក្នុង​វិធី​សាស្ត្រ​ដាំ​ដុះ​របស់​បង​ស្រី​ សា​វី​ គឺ​និយាយ​ថា​ “ទេ​” នឹង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ គឺ​គ្រាន់​តែ​ទាញ​យក​ប្រ​ភព​លា​មក​គោ​ខ្សោះ​រលួយ​ដើម្បី​ទ្រាប់​បាត​និង​បំប៉ន​ដី​។

និយាយ​អំ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​កសិ​កម្ម​ស្អាត​ បង​ស្រី​ សា​វី​ បង្ហាញ​៖ “ខ្ញុំ​ដាំ​បន្លែ​ជា​ច្រើន​ប្រ​ភេទ​បន្ត​វេន​គ្នា​ដើម្បី​ថ្ងៃ​ណា​ក៏​មាន​បន្លែ​ស្រស់​លក់​ដែរ​។ ខ្ញុំ​តែង​គិត​ដល់​សុខ​ភាព​អ្នក​បរិភោគ​ ដាច់​ខាត​មិន​បាញ់​ថ្នាំ​គី​មី​ឡើយ​ គឺ​គ្រាន់​តែ​ប្រើ​ប្រាស់​លា​មក​គោ​ស្ងួត​ខ្សោះ​រលួយ​ដើម្បី​ទ្រាប់​បាត​។ រៀង​រាល់​ថ្ងៃ​ខ្ញុំ​កាត់​បាន​ពី​ ២០ ដល់​ ៣០ គី​ឡូ​ក្រាម​បន្លែ​គ្រប់​ប្រ​ភេទ​ លក់​តម្លៃ​ពី​ ៨.០០០ ដល់​ ១២.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ រក​បាន​ចំ​ណូល​ប្រ​មា​ណ​ ២៥០.០០០ ទៅ​ ៣០០.០០០ ដុង​។ បន្លែ​ស្អាត​មាន​សុវត្ថិ​ភាព​ មា​មីង​ស្ងប់​ចិត្ត​ប្រើ​ប្រាស់​ណាស់​”។

ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ពី​ទម្រង់​សេដ្ឋ​កិច្ច​បៃ​តង​របស់​បង​ស្រី​ ត្វៀក និង​បង​ស្រី​ សា​វី​ បាន​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការវិ​វឌ្ឍយ៉ាង​ច្បាស់​ក្នុង​របៀប​គិត​ វិធី​ធ្វើ​របស់​សមាជិកា​នា​រី​ជន​ជាតិ​ភាគ​តិច​ ផ្លាស់​ប្ដូរ​ពី​ទម្លាប់​បង្ក​បង្កើន​ផល​តាម​បែប​ប្រ​ពៃ​ណី​ ទៅ​ជា​គំ​និត​ធ្វើ​សេដ្ឋ​កិច្ច​វិល​ជុំ​ និង​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​។ នៅ​ពី​ក្រោយ​លទ្ធ​ផល​ដ៏​ល្អ​ប្រ​សើ​រទាំង​នេះ​ គឺ​តែង​មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ជិត​ស្និទ្ធ​ពី​សមា​គម​សហ​ពន្ធ​នា​រី​នៅ​មូល​ដ្ឋាន​ ក្នុង​ការ​ភ្ជាប់​ទំ​នាក់​ទំនង​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ព្រម​ទាំង​សហ​ការ​បើក​វគ្គ​បណ្តុះ​បណ្តា​លបច្ចេក​ទេស​ និង​ណែ​នាំ​ពី​វិធី​ធ្វើ​ជី​កំ​ប៉ុសជីវ​សាស្ត្រ​ផង​ដែរ​។

លោក​ស្រី​ យ៉ីបកេវ​តៀង​ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ “តាម​រយៈ​ការ​អនុ​វត្ត​ទម្រង់​ទាំង​ពីរ​គឺ​ចិញ្ចឹម​ប្រចៀវ​និង​ដាំ​បន្លែ​សុវត្ថិ​ភាព​ ឃើញ​ថា​ការ​យល់​ដឹង​របស់​សមាជិកា​នា​រី​ខ្មែរ​អំ​ពី​ផលិត​ស្អាត​មាន​ការវិ​វឌ្ឍយ៉ាង​ច្បាស់​ក្រ​ឡែត​។ បង​ប្អូន​នា​រី​មិន​ត្រឹម​តែ​ចេះ​សន្សំ​សំ​ចៃ​ ទាញ​យក​អតិ​បរ​មា​ប្រ​ភព​កាក​សំ​ណល់​សរី​រា​ង្គដែល​មាន​ស្រាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ម្ចាស់​ការ​ផ្គត់​ផ្គង់​ដល់​ទី​ផ្សារ​នូវ​ផលិត​ផល​កសិ​កម្ម​មាន​សុវត្ថិ​ភាព​ទៀត​ផង​។ ភាព​ម្ចាស់​ការ​នេះ​បាន​ជួយ​សមាជិកា​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ ស្ថិរ​ភាព​ជីវ​ភាព​គ្រួ​សារ​ និង​រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​ទៅ​ក្នុង​លក្ខ​ឋានប​រិស្ថាន​ ក្នុង​ការក​សាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ភូមិ​ភាគ​”។

ពេល​ខាង​មុខ​ សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​ សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​ផ្នែក​ជំ​នាញ​ ជំ​រុញ​ខ្លាំង​ការ​ផ្ដល់​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ផលិត​កសិ​កម្ម​វិល​ជុំ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ជូន​សមាជិកា​នា​រី​បាន​ទទួល​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​។ ការ​ពង្រីក​ទូ​លាយ​បណ្តា​ទម្រង់​នា​រី​ធ្វើ​សេដ្ឋ​កិច្ច​បៃ​តង​ មិន​ត្រឹម​តែ​បើក​ចេញ​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើត​ជា​មូល​ដ្ឋាគ្រឹះ​រឹង​មាំ​ដើម្បី​កសាង​ខឿន​កសិ​កម្ម​ជីវ​ស្ថាន​ និង​ស៊ី​វី​ល័យ​នៅ​លើ​ភូមិ​ស្រុក​ទៀត​ផង​៕

ហុង​ទើ​-ថា​ច់ធី​

ចែករំលែកអត្ថបទ