ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/10/2026 - 22:10

ឡុង​ភូ​ ចាត់​តាំង​ច្រើន​សកម្ម​ភាព​ដើម្បី​អប​អរ​សា​ទរ​ខួប​អា​នុស្សាវ​រី​យ៍លើក​ទី​ ៩៦ ទិវា​បង្កើត​សមា​គម​សហ​ពន្ធ​នា​រី​វៀត​ណាម​ 

សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ ទើប​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អប​អរ​សា​ទរ​ខួប​អា​នុស្សាវ​រី​យ៍ លើក​ទី​ ៩៦ ថ្ងៃ​បង្កើត​សមា​គម​សហ​ពន្ធ​នា​រី​វៀត​ណាម​ (២០​/​១០/​​១៩៣០ - ២០/​១០/​២០២៦) និង​ទិវា​នា​រី​វៀត​ណាម​ ២០ តុ​លា​ ជា​មួ​យស​កម្ម​ភាព​ជាក់​ស្តែង​ និង​មាន​អត្ថ​ន័យ​ជា​ច្រើន​។ អញ្ជើញ​ចូល ​រួម​មាន​ សម​មិត្ត​ យឿង​ថា​ញ់តង​  អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ សម​មិត្ត​ ឡឹម​វុាំងវូ​វ  អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​សមាជិកា​នា​រី​លើ​ភូមិ​ឋាន​។ 

ទិដ្ឋភាព​ពិ​ធី​ជួប​ជុំ​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​ ៩៦ ទិវា​បង្កើត​សមា​គម​ សហ​ពន្ធ​នា​រី​វៀត​ណាម​។

នៅ​ក្នុង​ពិ​ធី​ជួប​ជុំ​ ​អ្នក​តំ​ណាង​ទាំង​អស់​បាន​ចូល​រួម​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​របស់​សមា​គម​សហ​ពន្ធ​នា​រី​វៀត​ណាម​ក្នុង​រយៈ​ពេល​ ៩៦ ឆ្នាំ​នៃ​ការក​សាង​និង​អភិវឌ្ឍ​ន៍; ទទួល​ស្គាល់​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​នា​រី​ក្នុង​ការ​ប្រឡង​ប្រ​ណាំង​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុភ​មង្គល​ និង​ចូល​រួម​សកម្ម​ភាព​ផ្សេង​ៗនៅ​ភូមិ​ភាគ​។ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្ម​វិធី​ សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ឡុង​ភូ​ បាន​ចាត់​តាំង​ពិ​ធី​ប្រឡង​ប្រ​ណាំ​ធ្វើ​ម្ហូប​ដោយ​មាន​ការ​ចូល​រួម​ចំ​នួន​៩ ក្រុម​។ ជា​លទ្ធ​ផល​ រង្វាន់​លេខ​ ១ បាន​ទៅ​លើ​សា​លាម​ត្តេយ្យ​ឡុង​ភូ​ រង្វាន់​លេខ​ ២ បាន​ទៅ​លើ​សា​លា​បឋម​សិក្សា​ឡុង​ភូ​; រង្វាន់​លេខ​ ៣ បាន​ទៅ​លើ​សា​លា​អនុ​វិទ្យា​ល័យ​ វិទ្យា​ល័យ​លឿង​ឌិញគួ  និង​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​។ ការ​ប្រឡង​នេះ​បាន​បង្ក​បរិយាកាស​រីក​រាយ​ សាមគ្គី​ភាព​ និង​រួម​ចំ​ណែក​បង្កើន​ការ​ដោះ​ដូរ​ ផ្សារ​ភ្ជាប់​រវាង​បណ្តា​អង្គ​ភាព​។​

ក្នុង​ឱ​កាស​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ដល់​កម្មា​ភិបាល​ បុគ្គលិក​  អ្នក​រដ្ឋ​ការ​នា​រី​ និង​បណ្តា​សាខា​សមា​គម​នា​រី​លើ​ភូមិ​ឋាន​ឃុំ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​លើក​ទឹក​ចិត្ត​ដល់​កង​ជួរ​កម្មា​ភិបាល​នា​រី​ និង​សមាជិកា​។ ព្រម​ទាំង​ សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​ BĐS  សុក​ត្រាំង​ជូន​អំ​ណោយ​ចំ​នួន​ ១០០ ចំ​ណែក​ដល់​នា​រី​ក្រី​ក្រ​ និង​នា​រី​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ដើម្បី​រួម​ចំ​ណែក​ចែក​រំលែក​ និង​លើក​ទឹក​ចិត្ត​ឱ្យ​បង​ប្អូន​នា​រី​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​រស់​នៅ​។ ទន្ទឹម​នឹង​នោះ​ កម្ម​វិធី​ក៏​បាន​ចាត់​តាំង​ការ​ពិ​គ្រោះ​យោបល់​ និង​ឃោស​នា​ផ្សព្វ​ផ្សាយ​ថែ​ទាំ​សុខ​ភាព​ជូន​នា​រី​ អា​ស្រ័យ​ មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ភឿងចូវ​សុក​ត្រាំង​អនុ​វត្ត​ ដើម្បី​ជួយ​បង​ប្អូន​នា​រី​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ម្ចាស់​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​។

ជូន​អំ​ណោយ​ដល់​បង​ប្អូន​នា​រី​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​។

បណ្តា​សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​គិត​គូរ​អំ​ពី​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​ជូន​កម្មា​ភិបាល​ និង​សមាជិកា​នា​រី​; ព្រម​ទាំង​បង្ក​លក្ខ​ណៈឱ្យ​បង​ប្អូន​បាន​ផ្លាស់​ប្តូរ​និង​ចែក​រំលែក​ បទ​ពិសោធន៍​ បន្ត​ពង្រីក​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​នា​រី​វៀត​ណាម​ សកម្ម​ចូល​រួម​បណ្តា​ចលនា​ប្រឡង​ប្រ​ណាំង​ និង​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​របស់​ឃុំ​ឡុង​ភូ​៕

 សុក​កា-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ